ដំណើររឿង​ក្នុង​ព្រះគម្ពីរ
បុត្រា​បុត្រី​នៃ​ពន្លឺ—ការជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ខណៈ​ដែល​យើង​រង់ចាំ​ទ្រង់​យាង​មក​ម្តងទៀត


ថែស្សាឡូនីច ទី១ និង ទី២

បុត្រា​បុត្រី​នៃ​ពន្លឺ

ការជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ខណៈ​ដែល​យើង​រង់ចាំ​ទ្រង់​យាង​មក​ម្តងទៀត

ប៉ុល​កំពុង​សរសេរ​សំបុត្រ​ទៅកាន់​ប្រជាជន​នៅ​ក្រុង​ថែស្សាឡូនីច ។

ពួកបរិសុទ្ធ​នៅ​សម័យ​របស់​ប៉ុល​មាន​ចិត្ត​រំភើប​រីករាយ​សម្រាប់​ថ្ងៃ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​ផែនដី​ម្តងទៀត ។ នៅ​ក្រុង​មួយ​ដែល​មាន​ឈ្មោះ​ថា ថែស្សាឡូនីច ជីវិត​កាន់តែ​មាន​ការលំបាក​ខ្លាំង​ឡើង​សម្រាប់​ពួកបរិសុទ្ធ ។ ពួកគេ​ឆ្ងល់​ថា តើ​ការណ៍​នេះ​មាន​ន័យ​ថា ព្រះយេស៊ូវ​នឹង​យាង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ឬ ។ ប៉ុល​បាន​សរសេរ​សំបុត្រ​ដើម្បី​ជួយ​ដល់​ពួកគេ ។

ថែស្សាឡូនីច ទី១ ៤:១៦–១៨; ៥:១–២; ថែស្សាឡូនីច ទី២ ១:៤

គ្រួសារ​កំពុង​ដេក ។

ប៉ុល​បាន​និយាយ​ថា គ្មាន​នរណាម្នាក់​ដឹង​ថា តើ​ព្រះយេស៊ូវ​នឹង​យាង​មក​ម្តងទៀត​នៅពេល​ណា​នោះ​ទេ ។ វា​នឹង​ជា​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​មួយ​ចំនួន ដូចជា​ចោរ​មក​នៅពេល​យប់ ខណៈ​ដែល​ពួកគេ​កំពុង​ដេក​លង់លក់​ដែរ ។

ថែស្សាឡូនីច ទី១ ៥:២–៣; ថែស្សាឡូនីច ទី២ ២:២

គ្រួសារ​ដ៏​រីករាយ​មួយ​កំពុង​អង្គុយ​ជុំគ្នា​ក្រោម​ពន្លឺ​ភ្លឺ​នៃ​ចង្កៀង​ប្រេង ។

ប៉ុន្តែ​ប៉ុល​បាន​ប្រាប់​ពួកបរិសុទ្ធ​ថា ពួកគេ​មិន​ស្ថិត​នៅក្នុង​សេចក្ដី​ងងឹត​ឡើយ ។ ដោយសារ​ពួកគេ​បាន​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួកបរិសុទ្ធ​គឺជា​បុត្រា​បុត្រី​នៃ​ពន្លឺ !

ថែស្សាឡូនីច ទី១ ៥:៤–៥

គ្រួសារ​ដ៏​រីករាយ​នោះ​កំពុង​ចែកចាយ​ដំណឹងល្អ​ជាមួយ​គ្រួសារ​មួយ​ទៀត ។

ប៉ុល​បាន​ពន្យល់​ថា មុនពេល​ព្រះយេស៊ូវ​យាង​មក​ម្តងទៀត មនុស្ស​ជាច្រើន​នឹង​ងាក​ចេញពី​សេចក្ដីពិត ។ លោក​ចង់​ឲ្យ​ពួកបរិសុទ្ធ ដែល​ជា​បុត្រា​បុត្រី​នៃ​ពន្លឺ បន្ត​ធ្វើតាម​ព្រះយេស៊ូវ និង​បន្ត​ទន្ទឹង​រង់ចាំ​ការយាង​មក​របស់​ទ្រង់ ។ ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ នោះ​មិន​ថា​មាន​អ្វី​កំពុង​កើតឡើង​នៅក្នុង​ពិភពលោក​នេះ​នោះ​ទេ យើង​នឹង​ត្រៀមខ្លួន​រួច​ជាស្រេច នៅពេល​ព្រះយេស៊ូវ​យាង​មក​ម្ដងទៀត ។

ថែស្សាឡូនីច ទី១ ១:៥; ថែស្សាឡូនីច ទី២ ២:៣