ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ស៊ីម៉ូន និង​ព្រះចេស្ដា​របស់​ព្រះ—ការរៀន​អំពី​បព្វជិតភាព​របស់​ព្រះ


កិច្ចការ ៨:៥–២៤

ស៊ីម៉ូន និង​ព្រះចេស្ដា​របស់​ព្រះ

ការរៀន​អំពី​បព្វជិតភាព​របស់​ព្រះ

ស៊ីម៉ូន​កំពុង​មើល​សាវក​ម្នាក់​ព្យាបាល​បុរស​ម្នាក់ ។

បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន បាន​រស់នៅ​ស្រុក​សាម៉ារី ។ នៅពេល​ដែល​គាត់​បាន​ឮ​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូ​វគ្រីស្ទ គាត់​បាន​ជឿ ។ គាត់​ក៏​មាន​ការអស្ចារ្យ​នឹង​អព្ភូតហេតុ ដែល​ពួកសិស្ស​របស់​ព្រះយេស៊ូវ​បាន​ធ្វើ​ជាមួយ​នឹង​ព្រះចេស្ដា​របស់​ព្រះ​ផងដែរ ។ ស៊ីម៉ូន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រម​ជាមួយ​នឹង​បុរស និង​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅ​ស្រុក​សាម៉ារី​ផងដែរ ។

កិច្ចការ ៨:៥–១៣

ពេត្រុស និង​យ៉ូហាន​ដាក់​ដៃ​លោក​លើ​ក្បាល​របស់​បុរស​ម្នាក់ ។

ពួកសាវក​នៅ​ក្រុង​យេរូសាឡិម​បាន​ឮ​ថា ប្រជាជន​នៅ​ស្រុក​សាម៉ារី​កំពុង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ពេត្រុស និង​យ៉ូហាន​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​សាម៉ារី ។ ដោយ​ប្រើ​ព្រះចេស្ដា​នៃ​ព្រះ ពោល​គឺ​បព្វជិតភាព ពួកលោក​បាន​ដាក់​ដៃ​លោក​លើ​មនុស្ស​ទាំងឡាយ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ ។

កិច្ចការ ៨:១៤–១៧

ស៊ីម៉ូន​ផ្តល់​ប្រាក់​ដើម្បី​ទិញ​បព្វជិតភាព​របស់​ព្រះ ។

នៅពេល​ស៊ីម៉ូន​បាន​ឃើញ​ពេត្រុស និង​យ៉ូហាន​ធ្វើ​បែបនេះ គាត់​បាន​ផ្តល់​ប្រាក់​ជូន​ពួកលោក ហើយ​បាន​និយាយ​ថា « សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង » ។ គាត់​ចង់​ទិញ​បព្វជិតភាព​របស់​ព្រះ ដើម្បី​គាត់​អាច​ផ្តល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ។

កិច្ចការ ៨:១៨–១៩

ពេត្រុស​បង្រៀន​ស៊ីម៉ូន​អំពី​បព្វជិតភាព ។

ពេត្រុស​បាន​ពន្យល់​ថា គ្មាន​នរណាម្នាក់​អាច​ទិញ​ព្រះចេស្ដា​របស់​ព្រះ​បាន​ទេ ។ វា​គឺជា​អំណោយទាន​មកពី​ព្រះ ។ ពេត្រុស​បាន​ប្រាប់​ស៊ីម៉ូន​ថា ដួងចិត្ត​របស់​គាត់​ត្រូវតែ​ផ្លាស់ប្ដូរ ។ គាត់​បាន​អញ្ជើញ​ស៊ីម៉ូន​ឲ្យ​ប្រែចិត្ត ហើយ​អធិស្ឋាន​ទៅ​ព្រះ​ដើម្បី​ទូលសូម​ការអភ័យទោស ។

កិច្ចការ ៨:២០–២៣

ស៊ីម៉ូន​សុំ​ពេត្រុស​ឲ្យ​អភ័យទោស​ឲ្យ​គាត់​ផង ។

ស៊ីម៉ូន​បាន​សោកស្ដាយ ។ គាត់​បាន​សុំឲ្យ​ពេត្រុស​អធិស្ឋាន​សម្រាប់​គាត់ ដើម្បី​ជួយ​គាត់​ឲ្យ​ផ្លាស់ប្តូរ ។

កិច្ចការ ៨:២៤