ម៉ាថាយ ៤:១–១០
សាតាំងល្បួងព្រះយេស៊ូវ
គំរូនៃការយកឈ្នះលើការល្បួង
បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ ព្រះយេស៊ូវបានយាងទៅទីរហោស្ថានដើម្បីគង់នៅជាមួយព្រះ ។ ទ្រង់មិនបានសោយអាហាររយៈពេល៤០ថ្ងៃ ។ ទ្រង់បានតមអាហារ និងអធិស្ឋានដើម្បីរៀបចំខ្លួនសម្រាប់បេសកកម្មរបស់ទ្រង់ ។
ម៉ាថាយ ៤:១–២; សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ នៅក្នុងកំណត់ចំណាំ ១ខ និង ២គ
ព្រះយេស៊ូវបានស្រេកឃ្លាន ។ សាតាំងបានមកល្បួងទ្រង់ ។ វាបាននិយាយថា បើព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះមែន នោះទ្រង់អាចប្រែថ្មត្រឡប់ទៅជានំប៉័ងបាន ។ ព្រះយេស៊ូវមិនបានធ្វើវាទេ ។ ព្រះយេស៊ូវបានដកស្រង់ព្រះគម្ពីរដើម្បីប្រាប់ថា ទ្រង់បានរស់ដោយសារព្រះបន្ទូលនៃព្រះ មិនមែនគ្រាន់តែដោយសារនំបុ័ងនោះទេ ។
ម៉ាថាយ ៤:២–៤
បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធបាននាំព្រះយេស៊ូវទៅលើកំផែងនៃព្រះវិហារបរិសុទ្ធ ។ សាតាំងបានល្បួងព្រះយេស៊ូវឲ្យលោតចុះ ។ វាបាននិយាយថា បើព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះមែន នោះទេវតានឹងមិនឲ្យទ្រង់រងរបួសឡើយ ។ ព្រះយេស៊ូវមិនបានលោតទេ ។ ទ្រង់បានប្រាប់សាតាំងថា ព្រះគម្ពីរចែងថា យើងមិនគួរសាកល្បងព្រះឡើយ ។
ម៉ាថាយ ៤:៥–៧; សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ នៅក្នុងកំណត់ចំណាំ ៥ក និង ៦ក
បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធបាននាំព្រះយេស៊ូវទៅលើកំពូលភ្នំមួយ ។ នៅពីទីនោះ ព្រះយេស៊ូវអាចមើលឃើញនគរទាំងអស់ក្នុងពិភពលោកនេះ ។ សាតាំងបានមក ហើយនិយាយថា វានឹងប្រគល់នគរទាំងអស់នេះឲ្យព្រះយេស៊ូវ បើទ្រង់ថ្វាយបង្គំវា ។
ម៉ាថាយ ៤:៨–១០; សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ៨ក
ព្រះយេស៊ូវមានបន្ទូលប្រាប់សាតាំងថា ព្រះគម្ពីរចែងថា យើងគួរតែថ្វាយបង្គំតែព្រះប៉ុណ្ណោះ ។ ព្រះយេស៊ូវបានប្រាប់សាតាំងឲ្យចាកចេញ ។ ព្រះយេស៊ូវបានយាងទៅស្រុកកាលីឡេ ដើម្បីបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ទ្រង់បានពោរពេញដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
លូកា ៤:១៣–១៤