រ៉ូម ៨:១៨–៣៩
គ្មានអ្វីអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបានឡើយ
ការសន្យាសម្រាប់គ្រាដែលជីវិតជួបការលំបាក
ទីក្រុងរ៉ូមគឺជាទីក្រុងដ៏ធំខ្លាំងមួយ ដែលមានមនុស្សជាច្រើន ។ មនុស្សមួយចំនួនគឺជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែភាគច្រើនមិនដើរតាមទ្រង់ទេ ។ មនុស្សជាច្រើននៅក្នុងទីក្រុងរ៉ូមជឿលើអ្វីដែលខុសគ្នាខ្លាំង ពីអ្វីដែលព្រះយេស៊ូវបានបង្រៀន ។ នៅពេលខ្លះ មនុស្សនៅក្នុងទីក្រុងរ៉ូមបានប្រព្រឹត្តដាក់សមាជិកសាសនាចក្រដោយគ្មានចិត្តសប្បុរស ។
សាវកប៉ុលបានសរសេរសំបុត្រទៅកាន់ពួកបរិសុទ្ធនៅទីក្រុងរ៉ូម ។ លោកចង់ឲ្យពួកគេដឹងថា ទោះជាពេលខ្លះជីវិតជួបការលំបាកក៏ដោយ ក៏ព្រះមានពរជ័យដ៏អស្ចារ្យជាច្រើនដើម្បីប្រទានឲ្យពួកគេដែរ ។ ប្រសិនបើយើងស្រឡាញ់ព្រះ នោះទ្រង់អាចជួយធ្វើឲ្យរឿងពិបាកៗនៅក្នុងជីវិតរបស់យើង ក្លាយទៅជាអ្វីមួយដែលល្អវិញបាន ។
រ៉ូម ៨:១៨, ២៨
ប៉ុលបានសរសេរថា គ្មានអ្វីអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទបានឡើយ ។ មិនថាបញ្ហាប្រឈមរបស់យើងពិបាកខ្លាំងប៉ុនណានោះទេ ទ្រង់អាចជួយយើងឲ្យឆ្លងផុតវាបាន ។
រ៉ូម ៨:៣១, ៣៥–៣៩