ម៉ាកុស ២:១–១២
ព្រះយេស៊ូវព្យាបាលបុរសម្នាក់ដែលមិនអាចដើរបាន
ការព្យាបាលខាងរាងកាយ និងខាងវិញ្ញាណ
មនុស្សជាច្រើនចង់ស្តាប់ព្រះយេស៊ូវបង្រៀន ។ ថ្ងៃមួយ ទ្រង់កំពុងបង្រៀននៅក្នុងផ្ទះមួយដែលពេញដោយមនុស្ស ។
ម៉ាកុស ២:១–២
មនុស្សបួននាក់បានមកផ្ទះនោះ ជាមួយមិត្តភក្តិម្នាក់ដែលមិនអាចដើរបាន ។ ពួកគេត្រូវសែងគាត់នៅលើគ្រែមួយ ។ ពួកគេចង់នាំមិត្តភក្ដិរបស់ពួកគេទៅរកព្រះយេស៊ូវ ប៉ុន្តែផ្ទះនោះចង្អៀតណាស់ រហូតពួកគេមិនអាចចូលបាន ។
ម៉ាកុស ២:៣–៤
ដូច្នេះ ពួកគេបានសែងមិត្តភក្តិរបស់ពួកគេឡើងទៅលើដំបូលផ្ទះ ។ ពួកគេបានបើកដំបូលមួយផ្នែក ហើយសម្រូតមិត្តភក្តិរបស់ពួកគេ និងគ្រែរបស់គាត់ចុះទៅក្នុងផ្ទះ នៅកណ្តាលហ្វូងមនុស្ស ចំពីមុខព្រះយេស៊ូវ ។
ម៉ាកុស ២:៤
នៅពេលព្រះយេស៊ូវបានឃើញសេចក្តីជំនឿរបស់ពួកគេ នោះទ្រង់មានបន្ទូលទៅកាន់បុរសដែលមិនអាចដើរបាននោះថា « កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ » ។
ម៉ាកុស ២:៥
នៅពេលថ្នាក់ដឹកនាំសាសន៍យូដាមួយចំនួនបានឮបន្ទូលដូច្នេះ ពួកគេបានអន់ចិត្ត ។ ពួកគេគិតថា មានតែព្រះប៉ុណ្ណោះដែលអាចអត់ទោសឲ្យអំពើបាបបាន ។
ម៉ាកុស ២:៦–៧
ព្រះយេស៊ូវបានដឹងពីអ្វីដែលពួកគេកំពុងគិត ។ ដើម្បីជួយពួកគេឲ្យយល់ថា ទ្រង់មានព្រះចេស្ដាអត់ទោសឲ្យអំពើបាប នោះទ្រង់បានធ្វើអព្ភូតហេតុមួយ ។ ទ្រង់មានបន្ទូលទៅបុរសដែលមិនអាចដើរបានថា « យើងប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ » ។ បុរសនោះបានក្រោកឈរឡើង ហើយដើរ ! មនុស្សគ្រប់គ្នាមានការអស្ចារ្យ និងបានអរព្រះគុណដល់ព្រះ ។
ម៉ាកុស ២:៨–១២