ម៉ាថាយ ៨:២៣–២៧; ម៉ាកុស ៤:៣៦–៤១
ព្រះយេស៊ូវធ្វើឲ្យព្យុះស្ងប់
សូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់ទ្រង់ដែរ
ថ្ងៃមួយ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានធ្វើដំណើរតាមទូកនៅលើសមុទ្រកាលីឡេ ។ ខ្យល់ចាប់ផ្តើមបក់បោកខ្លាំងណាស់ ។ រលកចាប់ផ្តើមបោកមកបុកនឹងទូក នាំឲ្យសាចទឹកចូលក្នុងទូក ។ ប៉ុន្ដែព្រះយេស៊ូវនៅតែផ្ទំលក់ដោយសុខសាន្ដដដែល ។
ម៉ាថាយ ៨:២៣–២៤
ពួកសិស្សបានភ័យខ្លាច ។ ពួកគេបានតើនព្រះយេស៊ូវឲ្យភ្ញាក់ ។ ពួកគេបានស្រែកថា « ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង » ។ ពួកគេគិតថា ពួកគេនឹងលិចលង់ក្នុងទឹកសមុទ្រនេះហើយ ។
ម៉ាថាយ ៨:២៥
« ហេតុអ្វីបានជាភ័យដូច្នេះ » ? ព្រះយេស៊ូវបានសួរ ។ ទ្រង់បានមានបន្ទូលទៅពួកសិស្សថា ពួកគេត្រូវមានសេចក្ដីជំនឿឲ្យខ្លាំងជាងនេះ ។ បន្ទាប់មក ទ្រង់បានក្រោកឡើង ហើយមានបន្ទូលទៅកាន់ខ្យល់ និងរលកសមុទ្រថា « ចូរស្ងៀមទៅ ហើយឈប់ចុះ » ។
ម៉ាថាយ ៨:២៦; ម៉ាកុស ៤:៣៩
ភ្លាមៗនោះ ព្យុះក៏បានឈប់ ហើយសមុទ្រក៏បានស្ងប់ ។ ព្រះយេស៊ូវ និងពួកសិស្សបានមានសុវត្ថិភាព ។ ពួកសិស្សរបស់ព្រះយេស៊ូវមានសេចក្ដីអស្ចារ្យ ។ ពួកគេឆ្ងល់ថា តើមនុស្សនេះបែបយ៉ាងណា បានជាអាចបង្គាប់ទាំងខ្យល់ និងសមុទ្រ ហើយវាក៏ស្តាប់បង្គាប់ទ្រង់ដូច្នេះ !
ម៉ាថាយ ៨:២៦–២៧