លូកា ១០ : ៣៨–៤២
ម៉ាថា និងម៉ារា
ការជ្រើសរើសអ្វីដែលសំខាន់បំផុត
ម៉ាថារស់នៅក្នុងភូមិមួយដែលមានឈ្មោះថា ភូមិបេថានី ។ នៅពេលព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានយាងមកដល់ភូមិបេថានី ម៉ាថាបានស្វាគមន៍ទ្រង់មកក្នុងផ្ទះរបស់នាង ។
លូកា ១០:៣៨
ខណៈដែលព្រះយេស៊ូវបានបង្រៀន ម៉ាថារវល់បម្រើភ្ញៀវរបស់នាងយ៉ាងខ្លាំង ។ ប្អូនស្រីរបស់នាងឈ្មោះ ម៉ារា អង្គុយនៅជិតព្រះយេស៊ូវ ហើយស្តាប់ព្រះបន្ទូលរបស់ទ្រង់ ។
លូកា ១០:៣៩–៤០
ម៉ាថាមិនសប្បាយចិត្តទេ ដែលនាងត្រូវធ្វើកិច្ចការទាំងអស់តែម្នាក់ឯងនោះ ។ នាងបានគិតថា ម៉ារាគួរតែមកជួយនាង ជាជាងការអង្គុយស្តាប់ព្រះយេស៊ូវ ។ ម៉ាថាបានទូលសូមព្រះយេស៊ូវឲ្យប្រាប់ម៉ារាឲ្យមកជួយនាង ។
លូកា ១០:៤០
ព្រះយេស៊ូវអាចទតឃើញថា ម៉ាថាបានខំប្រឹងធ្វើការយ៉ាងខ្លាំង ។ ទ្រង់បានមានបន្ទូលប្រាប់នាងថា ទ្រង់បានសម្គាល់ឃើញថា នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអី្វជាច្រើន ។
លូកា ១០:៤១
ព្រះយេស៊ូវបានពន្យល់ថា រឿងមួយចំនួនគឺសំខាន់ជាងរឿងផ្សេងទៀត ។ ទ្រង់បានមានបន្ទូលថា ម៉ារាបានធ្វើការជ្រើសរើសល្អក្នុងការមកស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ។ អ្វីដែលនាងបានរៀនពីព្រះយេស៊ូវនឹងមិនត្រូវបានយកចេញពីនាងឡើយ ។
លូកា ១០:៤២