ដំណើររឿង​ក្នុង​ព្រះគម្ពីរ
« នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ »—នៅពេល​យើង​បម្រើ​អ្នកដទៃ យើង​កំពុង​បម្រើ​ព្រះយេស៊ូវ


ម៉ាថាយ ២៥:៣១–៤៦

« នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ »

នៅពេល​យើង​បម្រើ​អ្នកដទៃ យើង​កំពុង​បម្រើ​ព្រះយេស៊ូវ

ព្រះយេស៊ូវ​យាង​ត្រឡប់​មក​ផែនដី​វិញ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រាប់​ពួកសិស្ស​របស់​ទ្រង់​ថា បន្ទាប់ពី​ទ្រង់​ត្រឡប់​ទៅរក​ព្រះវរបិតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌​វិញ ទ្រង់​នឹង​យាងមក​ផែនដី​វិញ​ជាមួយ​នឹង​ពួកទេវតា​ដ៏បរិសុទ្ធ​ទាំងអស់ ។ នៅ​ថ្ងៃ​នោះ មនុស្ស​មកពី​គ្រប់​ជាតិ​សាសន៍​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ចំពោះ​ព្រះភ័ក្រ្ដ​ទ្រង់—មនុស្ស​ដែល​បាន​ដើរតាម​ទ្រង់ និង​មនុស្ស​ដែល​មិន​បាន​ដើរតាម​ទ្រង់ ។

ម៉ាថាយ ២៥:៣១–៣៣

បុរស​ម្នាក់​កំពុង​ឲ្យ​អាហារ​ដល់​បុរស​ម្នាក់​ទៀត ។

ព្រះយេស៊ូវ​នឹង​ប្រាប់​មនុស្ស​ដែល​បាន​ដើរតាម​ទ្រង់​ថា ពួកគេ​អាច​ចូល​ទៅក្នុង​នគរ​របស់​ទ្រង់​បាន ពីព្រោះ​នៅពេល​ដែល​ទ្រង់​បាន​ឃ្លាន នោះ​ពួកគេ​បាន​ឲ្យ​ទ្រង់​បរិភោគ ។ នៅពេល​ដែល​ទ្រង់​បាន​ស្រេក នោះ​ពួកគេ​បាន​ឲ្យ​ទ្រង់​ផឹក ។

ម៉ាថាយ ២៥:៣៤–៣៥

យុវនារី​ម្នាក់​ទៅ​សួរ​សុខទុក្ខ​ស្ត្រី​ម្នាក់​ទៀត​ដែល​កំពុង​ឈឺ ។

ពួកគេ​បាន​ស្លៀក‌ពាក់​ឲ្យ​ទ្រង់ និង​ឲ្យ​កន្លែង​ស្នាក់នៅ​ដល់​ទ្រង់ នៅពេល​ដែល​ទ្រង់​ត្រូវការ ។ កាល​ទ្រង់​ឈឺ ឬ​ជាប់គុក ពួកគេ​បាន​ទៅ​សួរ​សុខទុក្ខ​ទ្រង់ ។

ម៉ាថាយ ២៥:៣៦

ព្រះយេស៊ូវ​កំពុង​បង្រៀន​អំពី​របៀប​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក និង​របៀប​ស្រឡាញ់​ទ្រង់ ។

មនុស្ស​នឹង​ទូលសួរ​ព្រះយេស៊ូវ​ថា តើ​ពួកគេ​ធ្លាប់​បាន​ធ្វើ​រឿង​សប្បុរស​ទាំងនេះ​សម្រាប់​ទ្រង់​នៅពេល​ណា ។ ព្រះអង្គ​សង្គ្រោះ​នឹង​ពន្យល់​ថា នៅពេល​យើង​ធ្វើ​អំពើល្អ​ចំពោះ​មនុស្ស​ដទៃ នោះ​វា​ដូចជា​យើង​កំពុង​ធ្វើ​អំពើ​ល្អ​ចំពោះ​ទ្រង់​ដែរ ។

ម៉ាថាយ ២៥:៣៧–៤០

ស្ត្រី​ម្នាក់​បដិសេធ​មិន​ព្រម​ផ្តល់​អាហារ​ដល់​មនុស្ស​ដែល​ខ្វះខាត ។

ព្រះយេស៊ូវ​នឹង​មាន​បន្ទូល​ទៅកាន់​មនុស្ស​ដែល​មិន​បាន​ដើរតាម​ទ្រង់​ថា ពួកគេ​មិន​អាច​ចូល​ទៅក្នុង​នគរ​របស់​ទ្រង់​បាន​ឡើយ ។ នៅពេល​ទ្រង់​ឃ្លាន និង​ស្រេក ពួកគេ​មិន​បាន​ឲ្យ​ទ្រង់​បរិភោគ ឬ​ផឹក​នោះ​ទេ ។

ម៉ាថាយ ២៥:៤១–៤២

បុរស​ម្នាក់​ដែល​ខ្វះខាត​អង្គុយ​តែម្នាក់​ឯង ។

ពួកគេ​មិន​បាន​ជួយ​ទ្រង់​ទេ នៅពេល​ទ្រង់​ត្រូវការ​សម្លៀក​បំពាក់ ឬ​កន្លែង​ស្នាក់នៅ ។ នៅពេល​ទ្រង់​ឈឺ ឬ​ជាប់គុក ពួកគេ​មិន​បាន​ទៅ​សួរ​សុខទុក្ខ​ទ្រង់​ទេ ។

ម៉ាថាយ ២៥:៤៣

ព្រះយេស៊ូវ​បន្ត​បង្រៀន​អំពី​របៀប​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក និង​របៀប​ស្រឡាញ់​ទ្រង់ ។

ព្រះយេស៊ូវ​នឹង​ពន្យល់​ថា នៅពេល​ដែល​យើង​ជ្រើសរើស​មិន​ជួយ​នរណាម្នាក់​ដែល​ខ្វះខាត នោះ​យើង​កំពុង​ជ្រើសរើស​មិន​ជួយ​ទ្រង់​ហើយ ។ នៅពេល​យើង​ជ្រើសរើស​ជួយ​ដល់​អ្នកដទៃ នោះ​យើង​កំពុង​ជ្រើសរើស​ជួយ​ដល់​ព្រះយេស៊ូវ​ដែរ ។

ម៉ាថាយ ២៥:៤៥