ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​អាច​ធ្វើឲ្យ​ភាពទន់ខ្សោយ​ក្លាយ​ទៅជា​ភាពខ្លាំង​បាន—មេរៀន​របស់​ប៉ុល​មកពី « បន្លា »


កូរិនថូស ទី២ ១២:៧–១០

ព្រះយេស៊ូវ​អាច​ធ្វើឲ្យ​ភាពទន់ខ្សោយ​ក្លាយ​ទៅជា​ភាពខ្លាំង​បាន

មេរៀន​របស់​ប៉ុល​មកពី « បន្លា »

សាវក​ប៉ុល​កំពុង​បង្រៀន​ប្រជាជន​អំពី​ព្រះអង្គ​សង្គ្រោះ ។

សាវក​ប៉ុល​គឺជា​អ្នកបម្រើ​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​មាន​វិវរណៈ​ជាច្រើន និង​បាន​បង្រៀន​ប្រជាជន​អំពី​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្តែ​ប៉ុល​ក៏​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែរ ។

កូរិនថូស ទី២ ១២:៧

ប៉ុល​កំពុង​សរសេរ​សំបុត្រ​ទៅកាន់​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង​កូរិនថូស ។

នៅក្នុង​សំបុត្រ​មួយ​ច្បាប់​ទៅកាន់​សមាជិក​សាសនាចក្រ ប៉ុល​បាន​ប្រៀបធៀប​បញ្ហា​ប្រឈម​របស់​លោក​ទៅនឹង​ការមាន​បន្លា​ចាត់​មក​ក្នុង​សាច់ឈាម​របស់​លោក ។ វា​បាន​ធ្វើឲ្យ​ប៉ុល​មាន​អារម្មណ៍​ទន់​ខ្សោយ​ជាខ្លាំង ។

កូរិនថូស ទី២ ១២:៧

ប៉ុល​កំពុង​អធិស្ឋាន ។

ប៉ុល​បាន​អធិស្ឋាន និង​ទូលសូម​ព្រះអម្ចាស់​ឲ្យ​ដក​យក​បញ្ហា​ប្រឈម​របស់​លោក​ចេញ​ចំនួន​បី​ដង ។ ប៉ុន្តែ​ព្រះអម្ចាស់​មិន​បាន​ដក​យក​វា​ចេញ​នោះ​ទេ ។

កូរិនថូស ទី២ ១២:៨–៩

ព្រះអង្គ​សង្គ្រោះ​កាន់​ដៃ​របស់​ប៉ុល ហើយ​លើក​លោក​ឡើង ។

ផ្ទុយ​ទៅវិញ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ប៉ុល​ថា ទ្រង់​មាន​ព្រះចេស្ដា​ល្មម​គ្រប់គ្រាន់​ដើម្បី​ធ្វើឲ្យ​ប៉ុល​រឹងមាំ​បាន ។ ប៉ុល​បាន​រៀន​ថា ពេលខ្លះ​បញ្ហា​ប្រឈម​អាច​ជា​រឿង​ល្អ ប្រសិនបើ​យើង​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​ទូលសូម​ជំនួយ ។ នៅពេល​យើង​មាន​អារម្មណ៍​ថា​ទន់ខ្សោយ ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើឲ្យ​យើង​រឹងមាំ​បាន ទោះបីជា​បញ្ហា​ប្រឈម​របស់​យើង​មិន​រសាយ​បាត់​ក៏​ដោយ ។

កូរិនថូស ទី២ ១២:៩–១០