យ៉ូហាន ៤
ព្រះយេស៊ូវ ស្ត្រី និងអណ្តូង
ការបង្រៀនអំពីទឹករស់
ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ដើរកាត់ស្រុកសាម៉ារី តាមផ្លូវទៅកាន់ស្រុកកាលីឡេ ។ ពួកលោកបានឈប់ដើម្បីទទួលទានទឹកនៅអណ្តូងមួយ ។ ខណៈព្រះយេស៊ូវបានសម្រាកនៅទីនោះ ពួកសិស្សរបស់ទ្រង់បានទៅទិញអាហារ ។
យ៉ូហាន ៤:៣–៨
ស្ត្រីម្នាក់មកពីស្រុកសាម៉ារីបានមកអណ្តូងទឹកនោះ ដើម្បីដួសទឹកដាក់ក្នុងថូទឹករបស់នាង ។ ព្រះយេស៊ូវបានសុំទឹកនាងសោយ ។ ស្ត្រីនោះបានភ្ញាក់ផ្អើល ។ ព្រះយេស៊ូវគឺជាសាសន៍យូដា ហើយប្រជាជនសាសន៍យូដាភាគច្រើនមិននិយាយរកពួកសាសន៍សាម៉ារីទេ ។
យ៉ូហាន ៤:៧–៩
ព្រះយេស៊ូវមានបន្ទូលប្រាប់នាងថា មនុស្សដែលផឹកទឹកពីអណ្តូង នឹងស្រេកទឹកម្តងទៀត ។ ប៉ុន្ដែទ្រង់អាចប្រទាន « ទឹករស់ » នៃជីវិតដ៏នៅអស់កល្បជានិច្ចដល់នាងបាន ហើយនាងនឹងលែងស្រេកទឹកទៀតហើយ ។ ស្ត្រីនោះបាននិយាយថា នាងចង់បាន « ទឹករស់ » នេះខ្លះ ។
យ៉ូហាន ៤:១០–១៤
ព្រះយេស៊ូវបានប្រាប់ស្ដ្រីនោះឲ្យទៅហៅប្ដីនាងមក ។ នាងបាននិយាយថា « ខ្ញុំគ្មានប្ដីទេ » ។ ព្រះយេស៊ូវបានមានបន្ទូលថា នាងបានមានប្ដីប្រាំនាក់មកហើយ ហើយបុរសដែលនាងរស់នៅជាមួយនេះមិនមែនជាប្តីនាងទេ ។
យ៉ូហាន ៤:១៦–១៨
ស្ត្រីនោះមានការភ្ញាក់ផ្អើល ដែលព្រះយេស៊ូវបានដឹងរឿងទាំងនេះអំពីនាង ។ នាងបាននិយាយថា នាងដឹងថា ព្រះអង្គសង្គ្រោះនឹងយាងមកឆាប់ៗនេះ ។ ព្រះយេស៊ូវមានបន្ទូលប្រាប់ស្ត្រីនោះថា ទ្រង់គឺជាព្រះអង្គសង្គ្រោះនេះហើយ ។
យ៉ូហាន ៤:១៩, ២៥–២៦
ស្ត្រីនោះបានទុកថូទឹករបស់នាងចោលនៅឯអណ្តូងទឹក ហើយបានទៅទីក្រុង ។ នាងបានប្រាប់មនុស្សជាច្រើនថា នាងបានរកឃើញព្រះអង្គសង្គ្រោះហើយ ។ នាងបានអញ្ជើញពួកគេឲ្យមកស្ដាប់ទ្រង់បង្រៀន ។ ដោយសារតែស្ត្រីរូបនេះ ពួកសាសន៍សាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូវគ្រីស្ទ ។
យ៉ូហាន ៤:២៨–២៩, ៣៩–៤២