ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​ប្រទានពរ​ដល់​កូនក្មេង​តូចៗ—« នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់គ្នា​ដែរ »


ម៉ាកុស ១០:១៣–១៦

ព្រះយេស៊ូវ​ប្រទានពរ​ដល់​កូនក្មេង​តូចៗ

« នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់គ្នា​ដែរ »

មនុស្ស​ទូលសូម​ព្រះយេស៊ូវ​ឲ្យ​ប្រទានពរ​ដល់​កូនៗ​របស់​ពួកគេ ។

ខណៈ​ដែល​ព្រះយេស៊ូវ​កំពុង​បង្រៀន មនុស្ស​មួយ​ចំនួន​បាន​នាំ​កូន​តូចៗ​របស់​ពួកគេ​មកកាន់​ទ្រង់ ។ ពួកគេ​ចង់​ឲ្យ​ព្រះយេស៊ូវ​ប្រទានពរ​ដល់​កូនៗ​របស់​ពួកគេ ។ ពួកសិស្ស​របស់​ទ្រង់​បាន​ព្យាយាម​បញ្ឈប់​ពួកគេ ។

ម៉ាថាយ ១៩:១៣; ម៉ាកុស ១០:១៣

ព្រះយេស៊ូវ​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ក្លាយ​ដូចជា​កូនក្មេង​តូចៗ 

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​ពួកសិស្ស​របស់​ទ្រង់​ថា ចូរ​ឲ្យ​កូនក្មេង​ចូល​មករក​ទ្រង់​ចុះ ។ ទ្រង់​បាន​មាន​បន្ទូល​ថា កូនក្មេង​តូចៗ​មាន​កន្លែង​នៅក្នុង​នគរ​របស់​ព្រះ ។ ទ្រង់​បាន​ពន្យល់​ថា ប្រសិនបើ​នរណាម្នាក់​ចង់​រស់នៅ​ជាមួយ​ព្រះ​ម្តងទៀត នោះ​ពួកគេ​ត្រូវ​ក្លាយ​ដូចជា​កូនក្មេង​តូច​ម្នាក់ ។

ម៉ាថាយ ១៩:១៤; ម៉ាកុស ១០:១៤–១៥

ព្រះយេស៊ូវ​ប្រទានពរ​ដល់​ក្មេងៗ 

បន្ទាប់មក ព្រះយេស៊ូវ​បាន​បី​កូនក្មេង​តូចៗ​ទាំងនោះ​នៅក្នុង​ព្រះហស្ដ​ទ្រង់ ហើយ​ប្រទានពរ​ដល់​ពួកគេ ។

ម៉ាថាយ ១៩:១៥; ម៉ាកុស ១០:១៦