ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពាក្យ​ប្រៀប​ប្រដូច​អំពី​ប្រាក់—ការធ្វើឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​ពី​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង


ម៉ាថាយ ២៥:១៤–៣០

ពាក្យ​ប្រៀប​ប្រដូច​អំពី​ប្រាក់

ការធ្វើឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​ពី​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង

ព្រះយេស៊ូវ​តំណាល​ប្រាប់​ពី​ពាក្យ​ប្រៀប​ប្រដូច​អំពី​បុរស​ម្នាក់ និង​បាវ​បម្រើ​របស់​គាត់ ។

ដើម្បី​បង្រៀន​អំពី​នគរ​ព្រះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពី​ពាក្យ​ប្រៀប​ប្រដូច​មួយ ។ នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​នោះ បុរស​ម្នាក់​កំពុង​រៀបចំ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​មួយ ។ មុនពេល​ចេញ​ដំណើរ គាត់​បាន​ជួប​នឹង​បាវ​បម្រើ​បី​នាក់​របស់​គាត់ ហើយ​បាន​សុំឲ្យ​ពួកគេ​មើលថែ​ប្រាក់​របស់​គាត់ ពេល​គាត់​មិន​នៅ ។

ម៉ាថាយ ២៥:១៤

បុរស​នោះ​ឲ្យ​ប្រាក់​ដល់​បាវ​បម្រើ​ម្នាក់ៗ​របស់​គាត់ ។

បុរស​នោះ​បាន​ឲ្យ​ប្រាក់​ជាច្រើន​ដល់​បាវ​បម្រើ​ម្នាក់ៗ​របស់​គាត់ ។ គាត់​បាន​ឲ្យ​ប្រាក់​ប្រាំពាន់​ទៅ​បាវ​បម្រើ​ម្នាក់ ។ គាត់​បាន​ឲ្យ​អ្នក​បម្រើ​ម្នាក់​ទៀត​នូវ​ទេពកោសល្យ​ពីរ។ គាត់​បាន​ឲ្យ​ប្រាក់​ពីរពាន់​ទៅ​បាវ​បម្រើ​ម្នាក់​ទៀត ។ ហើយ​គាត់​បាន​ឲ្យ​បាវ​បម្រើ​ចុងក្រោយ​គេ​ប្រាក់​មួយពាន់ ។

ម៉ាថាយ ២៥:១៥

បាវ​បម្រើ​ម្នាក់​រក​បាន​ប្រាក់​ប្រាំពាន់​បន្ថែម​ទៀត ។

បាវ​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ពាន់ ខំ​ធ្វើការ​យ៉ាង​ខ្លាំង ។ គាត់​បាន​ប្រើ​ប្រាក់​ទាំងនោះ​ដើម្បី​រក​បាន​ប្រាក់​ប្រាំពាន់​បន្ថែម​ទៀត ។

ម៉ាថាយ ២៥:១៦

បាវ​បម្រើ​ម្នាក់​រក​បាន​ប្រាក់​ពីរពាន់​បន្ថែម​ទៀត ។

បាវ​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ពីរ​ពាន់ ខំ​ធ្វើការ​យ៉ាង​ខ្លាំង ។ គាត់​បាន​ប្រើ​ប្រាក់​ទាំងនោះ​ដើម្បី​រក​បាន​ប្រាក់​ពីរ​ពាន់​បន្ថែម​ទៀត ។

ម៉ាថាយ ២៥:១៧

បាវ​បម្រើ​ម្នាក់​កប់​ប្រាក់​របស់​គាត់ ។

អ្នកបម្រើ​ដែល​បាន​ទទួល​ទេពកោសល្យ​មួយ​បាន​ជីក​រណ្តៅ​មួយ ហើយ​កប់​ទេពកោសល្យ​នោះ​ទុក​ក្នុង​ដី។

ម៉ាថាយ ២៥:៦ ។

បុរស​នោះ​ត្រឡប់​មកពី​ការធ្វើ​ដំណើរ​របស់​គាត់​វិញ ។

មួយ​រយៈ​ក្រោយមក បុរស​នោះ​បាន​ត្រឡប់​មកពី​ការធ្វើ​ដំណើរ​របស់​គាត់​វិញ ។ គាត់​ចង់​ដឹង​ថា បាវ​បម្រើ​ទាំងនោះ​បាន​ធ្វើ​អ្វីខ្លះ​ជាមួយ​នឹង​ប្រាក់​ដែល​គាត់​បាន​ឲ្យ​ពួកគេ ។

ម៉ាថាយ ២៥:១៩

បុរស​នោះ​មាន​ចិត្ត​រីករាយ​នឹង​បាវ​បម្រើ​ពីរ​នាក់​ដំបូង ។

បាវ​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំពាន់ និង​បាវ​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ពីរពាន់​បាន​ប្រាប់​លោក​ចៅហ្វាយ​របស់​ពួកគេ អំពី​របៀប​ដែល​ពួកគេ​រក​បាន​ប្រាក់​ចំណេញ​ទ្វេដង នៅពេល​ដែល​គាត់​មិន​នៅ ។ លោក​ចៅហ្វាយ​មាន​ចិត្ត​រីករាយ ។ គាត់​បាន​និយាយ​ថា ដោយសារ​ពួកគេ​មាន​ចិត្ត​ស្មោះ នោះ​គាត់​នឹង​ទុកចិត្ត​ពួកគេ​ឲ្យ​ត្រួតលើ​របស់​ជាច្រើន​ទៅ​ទៀត ។ គាត់​បាន​ប្រាប់​ពួកគេ​ថា ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​ចុះ ។

ម៉ាថាយ ២៥:២០–២៣

បាវ​បម្រើ​ទី​បី​និយាយ​ថា គាត់​បាន​កប់​ប្រាក់​របស់​គាត់ ។

បាវ​បម្រើ​ដែល​បាន​ទទួល​ប្រាក់​មួយ​ពាន់ បាន​ប្រាប់​លោក​ចៅហ្វាយ​របស់​គាត់​ថា គាត់​មាន​ការភ័យខ្លាច ដូច្នេះ​គាត់​បាន​កប់​ប្រាក់​នោះ​នៅក្នុង​ដី ។ គាត់​បាន​ប្រគល់​ប្រាក់​នោះ​ជូន​ទៅ​លោក​ចៅហ្វាយ​វិញ ។

ម៉ាថាយ ២៥:២៤–២៥

បុរស​នោះ​មិន​សប្បាយ​ចិត្ត​នឹង​បាវ​បម្រើ​នេះ​ទេ ។

លោក​ចៅហ្វាយ​មិន​មាន​ចិត្ត​រីករាយ​បាវ​បម្រើ​នេះ​ទេ ។ គាត់​បាន​និយាយ​ថា បាវ​បម្រើ​នេះ​គួរតែ​ប្រើប្រាស់​នូវ​អ្វី​ដែល​គាត់​បាន​ទទួល ដើម្បី​រក​បាន​ប្រាក់​បន្ថែម​ទៀត ។ លោក​ចៅហ្វាយ​បាន​ឲ្យ​ប្រាក់​នោះ​ទៅ​បាវ​បម្រើ​ដែល​មាន​ប្រាក់​មួយ​ម៉ឺន ។ លោក​ចៅហ្វាយ​ចង់​ឲ្យ​បាវ​បម្រើ​របស់​ទ្រង់​ប្រើប្រាស់​ប្រាក់​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួកគេ ដើម្បី​ជួយ​ស្ថាបនា​នគរ​របស់​ទ្រង់ ។

ម៉ាថាយ ២៥:២៦–២៩