ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​អភ័យទោស​ឲ្យ​ស្ត្រី​ម្នាក់—« នាង​មាន​សេចក្ដី​ស្រឡាញ់​ជាច្រើន »


លូកា ៧:៣៦–៥០

ព្រះយេស៊ូវ​អភ័យទោស​ឲ្យ​ស្ត្រី​ម្នាក់

« នាង​មាន​សេចក្ដី​ស្រឡាញ់​ជាច្រើន »

ស៊ីម៉ូន​យាង​អញ្ជើញ​ព្រះយេស៊ូវ​ឲ្យ​ទៅ​ផ្ទះ​របស់​គាត់ ។

បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន បាន​អញ្ជើញ​ព្រះយេស៊ូវ​ឲ្យ​មក​ផ្ទះ​របស់​គាត់ និង​សោយ​អាហារ​ជាមួយ​គាត់ ។ ស៊ីម៉ូន​គឺជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​ចំណោម​ក្រុម​អ្នកដឹកនាំ ដែល​គេ​ហៅ​ថា​ពួក​ផារិស៊ី ។

លូកា ៧:៣៦

ស្ត្រី​ម្នាក់​បាន​មក​មើល​ព្រះយេស៊ូវ ។

ខណៈ​ដែល​ពួកគេ​កំពុង​បរិភោគ ស្ដ្រី​ម្នាក់​បាន​មក​ផ្ទះ​របស់​ស៊ីម៉ូន ។ នាង​បាន​ឮ​ថា ព្រះយេស៊ូវ​គង់នៅ​ទីនោះ ។ នាង​ចង់​បង្ហាញ​ការដឹងគុណ និង​សេចក្តី​ស្រឡាញ់​របស់​នាង​ចំពោះ​ទ្រង់ ។

លូកា ៧:៣៧

ស្ត្រី​នោះ​បាន​លាង​ព្រះបាទ​របស់​ព្រះយេស៊ូវ ។

ស្ត្រី​នោះ​យំ នៅពេល​នាង​បាន​ឃើញ​ព្រះយេស៊ូវ ។ ទឹកភ្នែក​របស់​នាង​បាន​លាង​ព្រះបាទ​របស់​ទ្រង់ ។ បន្ទាប់មក នាង​បាន​ជូត​សម្ងួត​ព្រះបាទ​របស់​ទ្រង់​ដោយ​សក់​របស់​នាង ។ នាង​បាន​ថើប​ព្រះបាទ​របស់​ទ្រង់ ហើយ​បាន​យក​ប្រេង​ក្រអូប​លាប​ផង ។

លូកា ៧:៣៨

ស៊ីម៉ូន​បាន​អន់ចិត្ត ដែល​ស្ដ្រី​នោះ​បាន​ទូល​ជាមួយ​ព្រះយេស៊ូវ ។

ស៊ីម៉ូន​ដឹង​ថា ស្ត្រី​នេះ​បាន​ប្រព្រឹត្ត​អំពើបាប​ជាច្រើន ។ គាត់​បាន​គិត​ថា បើ​ព្រះយេស៊ូវ​ពិតជា​បុរស​របស់​ព្រះ​មែន នោះ​ទ្រង់​នឹង​ដឹង​ថា ស្ត្រី​នេះ​គឺជា​មនុស្ស​មាន​បាប ហើយ​ទ្រង់​នឹង​មិន​អនុញ្ញាត​ឲ្យ​នាង​ពាល់​ទ្រង់​ឡើយ ។

លូកា ៧:៣៩

ព្រះយេស៊ូវ​ពន្យល់​ពី​មូលហេតុ ដែល​ស្ត្រី​នោះ​បាន​លាង​ព្រះបាទ​របស់​ទ្រង់ ។

ព្រះយេស៊ូវ​បាន​ជ្រាប​ពី​អ្វី​ដែល​ស៊ីម៉ូន​កំពុង​គិត ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ស៊ីម៉ូន​ថា ស្ត្រី​នោះ​បាន​លាង​ព្រះបាទ​របស់​ទ្រង់ ដោយសារ​នាង​ស្រឡាញ់​ទ្រង់ ។ ជាធម្មតា ភ្ញៀវ​ទទួល​បាន​ទឹក​ដើម្បី​លាង​ជើង​របស់​ពួកគេ ។ ស៊ីម៉ូន​មិន​បាន​ធ្វើ​អ្វី​បែបនេះ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះយេស៊ូវ​ឡើយ ។

លូកា ៧:៤០–៤៧

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​ស្ត្រី​នោះ​ឲ្យ​ទៅ​ប្រកប​ដោយ​សេចក្ដីសុខ​ចុះ ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ស្ត្រី​នោះ​ថា នាង​ត្រូវបាន​អត់ទោស​ពី​អំពើបាប​របស់​នាង​ហើយ ដោយសារ​នាង​ស្រឡាញ់​ទ្រង់ និង​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា នាង​អាច​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ។

លូកា ៧:៤៧–៥០