កូរិនថូស ទី១ ៦:១៦–២០
ប៉ុលប្រៀបធៀបរូបកាយរបស់យើងទៅនឹងព្រះវិហារបរិសុទ្ធ
ជាអំណោយដ៏ពិសិដ្ឋមកពីព្រះ
ក្រុងកូរិនថូសគឺជាទីក្រុងដ៏ធំមួយនៅមាត់សមុទ្រ ។ ទីក្រុងនេះមានមនុស្សជាច្រើន ដែលមិនថ្វាយបង្គំព្រះ ។ ប៉ុលបានបង្រៀនប្រជាជននៅក្នុងក្រុងកូរិនថូសអំពីព្រះយេស៊ូវ ។ មនុស្សជាច្រើនបានជឿ ហើយបានទទួលបុណ្យជ្រមុជទឹក ។
កិច្ចការ ១៨:៨–១១
បន្ទាប់ពីប៉ុលបានចាកចេញ លោកបានឮថា សមាជិកសាសនាចក្រមានបញ្ហាមួយចំនួន ។ មនុស្សជាច្រើននៅក្រុងកូរិនថូសមិនបានធ្វើតាមព្រះបញ្ញត្តិរបស់ព្រះ ស្ដីពីរបៀបប្រព្រឹត្ត ឬប្រើប្រាស់រូបកាយរបស់យើងនោះទេ ។
កូរិនថូស ទី១ ៦:១៣–១៨
ប៉ុលបានសរសេរសំបុត្រទៅកាន់ពួកគេ ។ លោកបាននិយាយថា រូបកាយរបស់យើងគឺដូចជាព្រះវិហារបរិសុទ្ធ ។ យើងប្រព្រឹត្តដាក់ព្រះវិហារបរិសុទ្ធដោយការគោរព ពីព្រោះវាគឺជាដំណាក់របស់ព្រះ ។ យើងក៏គួរតែប្រព្រឹត្តដាក់រូបកាយរបស់យើងដោយការគោរពផងដែរ ពីព្រោះវាជាអំណោយមកពីព្រះ ។
កូរិនថូស ទី១ ៦:១៩–២០
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងជ្រើសរើសធ្វើរឿងល្អៗជាមួយរូបកាយរបស់យើង ។ នៅពេលយើងធ្វើបែបនោះ យើងអាចមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយើងបាន ។
កូរិនថូស ទី១ ៦:១៩
ប៉ុលបាននិយាយថា ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃសម្រាប់យើង តាមរយៈការរងទុក្ខរបស់ទ្រង់ ។ យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ តាមរយៈការជ្រើសរើសធ្វើល្អជាមួយរូបកាយរបស់យើង និងការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ យើងបង្ហាញព្រះថា យើងមានអំណរគុណចំពោះអំណោយដ៏អស្ចារ្យនៃរូបកាយរបស់យើងនេះ តាមរយៈការប្រព្រឹត្តដាក់រូបកាយយើងដូចជាព្រះវិហារបរិសុទ្ធ ។
កូរិនថូស ទី១ ៦:២០