ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គ្រប់​គ្រឿងសឹក​របស់​ព្រះ—ការរក្សា​សុវត្ថិភាព​ខាង​វិញ្ញាណ


អេភេសូរ ៦:១១–១៧

គ្រប់​គ្រឿងសឹក​របស់​ព្រះ

ការរក្សា​សុវត្ថិភាព​ខាង​វិញ្ញាណ

ប៉ុល​កំពុង​សរសេរ​សំបុត្រ​ទៅកាន់​ពួកបរិសុទ្ធ​នៅ​អេភេសូរ អំពី​ការប្រយុទ្ធ​ខាង​វិញ្ញាណ​របស់​យើង​ប្រឆាំង​នឹង​អារក្ស ។

ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​នៅ​អេភេសូរ​ថា យើង​ទាំងអស់​គ្នា​នៅក្នុង​ការប្រយុទ្ធ​ខាង​វិញ្ញាណ​របស់​យើង​ប្រឆាំង​នឹង​អារក្ស ។ ដូចជា​ពួកទាហាន​ដែល​ពាក់​គ្រឿងសឹក​ដើម្បី​ការពារ​រូបកាយ​របស់​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព​ដែរ យើង​អាច​ពាក់​គ្រឿងសឹក​ខាង​វិញ្ញាណ​របស់​ព្រះ ដើម្បី​ការពារ​សុវត្ថិភាព​ខាង​វិញ្ញាណ​របស់​យើង​បាន ។

អេភេសូរ ៦:១១–១៣

កុមារី​កំពុង​ពាក់​គ្រឿងសឹក​ក្រវាត់​ចង្កេះ ។

ប៉ុល​បាន​ប្រៀបធៀប​គ្រឿងសឹក​របស់​ទាហាន ទៅនឹង​អ្វី​ដែល​ការពារ​យើង​ខាង​វិញ្ញាណ ។ ឧទាហរណ៍ លោក​បាន​និយាយ​ថា សេចក្ដីពិត​គឺ​ដូចជា​ខ្សែ​ក្រវាត់ ឬ​ក្រវាត់​ចង​ជុំវិញ​ចង្កេះ​យើង ។

អេភេសូរ ៦:១៤

កុមារា​កំពុង​ពាក់​ប្រដាប់​បាំង​ដើមទ្រូង ។

បន្ទាប់មក ប៉ុល​បាន​និយាយ​ថា សេចក្ដី​សុចរិត​គឺ​ដូចជា​ប្រដាប់​បាំង​ដើមទ្រូង ដែល​ការពារ​បេះដូង​របស់​យើង ។

អេភេសូរ ៦:១៤

ស្បែកជើង​សឹក និង​ប្រដាប់​បាំង​ស្មង​ជើង​សឹក ។

ដំណឹងល្អ​នៃ​សេចក្ដី​សុខសាន្ដ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដូចជា​ស្បែកជើង ដែល​យើង​ពាក់​ដើម្បី​ការពារ​ជើង​របស់​យើង ។

អេភេសូរ ៦:១៥

កុមារី​កំពុង​កាន់​ខែល ។

សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដូចជា​ខែល ដែល​ការពារ​យើង​ពី​សាតាំង គឺ​ដូចជា​ខែល​ដែល​ការពារ​ពួកទាហាន​ពី​ព្រួញ​សត្រូវ​របស់​ពួកគេ​ដែរ ។

អេភេសូរ ៦:១៦

កុមារា​ពាក់​មួក​សឹក ។

ប៉ុល​បាន​និយាយ​ថា សេចក្ដី​សង្គ្រោះ​គឺ​ដូចជា​មួក​សឹក​ដែល​ការពារ​ក្បាល និង​គំនិត​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព ។

អេភេសូរ ៦:១៧

ដាវ​ពីរ ។

ជា​ចុងក្រោយ ប៉ុល​បាន​និយាយ​ថា ព្រះវិញ្ញាណ និង​ព្រះបន្ទូល​នៃ​ព្រះ​គឺ​ដូចជា​ដាវ ។

អេភេសូរ ៦:១៧

កុមារី និង​កុមារា​ត្រូវបាន​ការពារ​យ៉ាង​ពេញលេញ​ដោយ​គ្រឿងសឹក​របស់​ព្រះ ។

នៅពេល​យើង​ពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះ នោះ​យើង​អាច​ឈរ​យ៉ាង​ក្លាហាន​ប្រឆាំង​នឹង​ការកុហក និង​ការល្បួង​របស់​អារក្ស​បាន ។ ព្រះ​បាន​ប្រទាន​គ្រឿងសឹក​នេះ​ឲ្យ​យើង ដើម្បី​ជួយ​យើង​ឲ្យ​ការពារ​វិញ្ញាណ​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព និង​រឹងមាំ ។

អេភេសូរ ៦:១១–១៣