រ៉ូម ៣:២១–២៨; ៥:១–១១; ៦:៣–៦
ការពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទដើម្បីបានសេចក្ដីសង្គ្រោះ
ត្រូវបានសង្គ្រោះដោយព្រះគុណរបស់ទ្រង់
មនុស្សមកពីកន្លែងផ្សេងៗគ្នាជាច្រើនបានចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ សមាជិកនៃសាសនាចក្រត្រូវបានហៅថា ពួកបរិសុទ្ធ ។
រ៉ូម ១:៧
ពួកបរិសុទ្ធមួយចំនួនគឺជាពួកសាសន៍យូដា ដែលនៅតែធ្វើតាមក្រឹត្យវិន័យម៉ូសេនៅឡើយ ។ ពួកបរិសុទ្ធដទៃទៀតមិនមែនជាសាសន៍យូដាទេ ។ ពួកគេមិនយល់ស្របគ្នាថា តើពួកគេត្រូវធ្វើតាមក្រឹត្យវិន័យម៉ូសេដែរឬទេ ។
រ៉ូម ២:១៤–១៥, ២៣–២៩
ប៉ុលបានដឹងថា ពួកបរិសុទ្ធមានសំណួរទាំងនេះ ។ លោកបានសរសេរសំបុត្រមួយច្បាប់ទៅកាន់ពួកបរិសុទ្ធនៅទីក្រុងរ៉ូម ។ លោកបានប្រាប់ពួកគេថា គ្មាននរណាម្នាក់អាចត្រូវបានសង្គ្រោះ ដោយគ្រាន់តែព្យាយាមធ្វើតាមក្រឹត្យវិន័យម៉ូសេនោះទេ ។ លោកបានពន្យល់ថា ពួកយើងទាំងអស់គ្នាមានអំពើបាប ។ ដើម្បីបានសង្គ្រោះ មនុស្សគ្រប់គ្នាត្រូវតែមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមទ្រង់ ។
រ៉ូម ៣:២០–២៣
ប៉ុលបានបង្រៀនថា ព្រះបានបញ្ជូនព្រះយេស៊ូវគ្រីស្ទឲ្យមកលើកដាក់អំពើបាបរបស់យើងទៅលើព្រះអង្គទ្រង់ ។ ដោយសារតែពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងទាំងអស់គ្នាអាចប្រែចិត្តបាន ហើយទទួលបានការអភ័យទោសពីអំពើបាបរបស់យើង ។
រ៉ូម ៣:២៤–៣១
ប៉ុលបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទប្រទានអំណោយនៃការអភ័យទោស និងកម្លាំងឲ្យយើងដើម្បីធ្វើអំពើល្អ ។ អំណោយជាទីស្រឡាញ់នេះត្រូវបានហៅថា ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ហើយវាធ្វើឲ្យយើងពោរពេញដោយសេចក្តីសង្ឃឹម និងសេចក្តីអំណរ ។ ប៉ុលបាននិយាយថា នៅពេលយើងទទួលបុណ្យជ្រមុជទឹក ដូចដែលព្រះយេស៊ូវបានទទួលដែរ នោះវាដូចជាការចាប់ផ្តើមជីវិតថ្មីមួយ ជាអ្នកដើរតាមព្រះយេស៊ូវដូច្នោះដែរ ។
រ៉ូម ៥:១–១១; ៦:៣–៦