ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ស្រី្ដ​មេម៉ាយ និង​ប្រាក់​ពីរ​ស្លឹង—ព្រះយេស៊ូវ​បង្រៀន​អំពី​ការលះបង់


ម៉ាកុស ១២:៤១–៤៤

ស្រី្ដ​មេម៉ាយ និង​ប្រាក់​ពីរ​ស្លឹង

ព្រះយេស៊ូវ​បង្រៀន​អំពី​ការលះបង់

ព្រះយេស៊ូវ​ទត​មើល​មនុស្ស​បរិច្ចាគ​ប្រាក់​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។

ព្រះយេស៊ូវ​បាន​យាងទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​យេរូសាឡិម ។ ខណៈ​ដែល​ទ្រង់​គង់នៅ​ទីនោះ ទ្រង់​បាន​ទត​មើល កាល​ដែល​មនុស្ស​បាន​ថ្វាយ​ប្រាក់​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ អ្នកមាន​ជាច្រើន​បាន​ថ្វាយ​ប្រាក់​យ៉ាង​ច្រើន ។

ម៉ាកុស ១២:៤១

ប្រាក់​ពីរ​ស្លឹង​របស់​ស្រ្ដី​ក្រីក្រ​ម្នាក់ 

បន្ទាប់មក មាន​ស្រី​មេម៉ាយ​ក្រ​ម្នាក់​មក​ដាក់​ប្រាក់​ពីរ​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន ។ វា​មិន​ច្រើន​ណាស់​ណា​ទេ ប៉ុន្តែ​វា​គឺជា​ប្រាក់​ទាំងអស់​ដែល​នាង​មាន ។

ម៉ាកុស ១២:៤២, ៤៤

ស្ត្រី​នោះ​បាន​បរិច្ចាគ​ប្រាក់​ពីរ​ស្លឹង 

ព្រះយេស៊ូវ​បាន​ឃើញ​ស្ត្រី​មេម៉ាយ​នោះ ហើយ​បាន​ហៅ​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​មក​មើល​អ្វី​ដែល​នាង​បាន​ធ្វើ ។

ម៉ាកុស ១២:៤៣

ព្រះយេស៊ូវ​បង្រៀន​អំពី​ការលះបង់​របស់​ស្ដ្រី​រូប​នេះ 

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ស្ដ្រី​មេម៉ាយ​នេះ​បាន​ថ្វាយ​ច្រើន​ជាង​នរណាៗ​ទាំងអស់ ។ អ្នកមាន​បាន​ថ្វាយ​ប្រាក់​ជាច្រើន ប៉ុន្តែ​វា​គ្រាន់តែ​ជា​ផ្នែក​ដ៏តូច​មួយ​នៃ​អ្វី​ដែល​ពួកគេ​មាន​ប៉ុណ្ណោះ ។ ស្ត្រី​មេម៉ាយ​រូប​នេះ​បាន​ថ្វាយ​ប្រាក់​តែ​បន្តិច​បន្ដួច​ពិត​មែន ប៉ុន្តែ​នាង​បាន​ថ្វាយ​អ្វី​ទាំងអស់​ដែល​នាង​មាន ។

ម៉ាកុស ១២:៤៣–៤៤