ដំណើររឿង​ក្នុង​ព្រះគម្ពីរ
តេប៊ីថា ជា​ស្ដ្រី​ដែល « បាន​ធ្វើ​គុណ »—មាន​ជីវិត​រស់​ឡើងវិញ​ដោយសារ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ


កិច្ចការ ៩:៣៦–៤២

តេប៊ីថា ជា​ស្ដ្រី​ដែល « បាន​ធ្វើ​គុណ »

មាន​ជីវិត​រស់​ឡើងវិញ​ដោយសារ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

តេប៊ីថា​កំពុង​ត្បាញ​សម្លៀក​បំពាក់ ។

តេប៊ីថា​គឺជា​សិស្ស​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នាង​រស់នៅ​ក្នុង​ក្រុង​មួយ​នៅក្បែរ​សមុទ្រ ដែល​មាន​ឈ្មោះ​ថា យ៉ុបប៉េ ។ នាង​ចូលចិត្ត​បម្រើ និង​ជួយ​មនុស្ស​ដែល​ក្រីក្រ ។

កិច្ចការ ៩:៣៦

តេប៊ីថា​ផ្តល់​សម្លៀក​បំពាក់​ដល់​មនុស្ស​ដែល​ត្រូវការ ។

តេប៊ីថា​បាន​ដេរ​សម្លៀក​បំពាក់ ហើយ​ជូន​វា​ដល់​ស្ត្រី​ដែល​ត្រូវការ ។ ពួកគេ​ស្រឡាញ់​តេប៊ីថា ។

កិច្ចការ ៩:៣៩

តេប៊ីថា​ធ្លាក់​ខ្លួន​ឈឺ ។

នៅ​ថ្ងៃ​មួយ តេប៊ីថា​បាន​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង ។ នាង​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ រហូត​ដល់​នាង​បាន​ស្លាប់ ។

កិច្ចការ ៩:៣៧

បុរស​ពីរនាក់​ប្រញាប់​ប្រញាល់​ទៅ​និយាយ​ជាមួយ​ពេត្រុស ។

សមាជិក​ដទៃទៀត​ក្នុង​សាសនាចក្រ​នៅ​ក្រុង​យ៉ុបប៉េ មាន​ទុក្ខ​ក្រៀមក្រំ​ជាខ្លាំង ។ ពួកគេ​ដឹង​ថា ពេត្រុស ជា​សាវក​ម្នាក់​របស់​ព្រះយេស៊ូវ ស្ថិត​នៅក្នុង​ទីក្រុង​មួយ​ក្បែរ​នោះ ។ ពួកគេ​បាន​បញ្ជូន​បុរស​ពីរនាក់​ឲ្យ​ទៅ​សូម​ពេត្រុស​ឲ្យ​ប្រញាប់​មក​រក​ពួកគេ ។

កិច្ចការ ៩:៣៨

ប្រជាជន​នាំ​ពេត្រុស​ទៅកាន់​តេប៊ីថា ។

ពេត្រុស​បាន​មក​ដល់​កន្លែង ដែល​គេ​ដាក់​សាកសព​របស់​តេប៊ីថា ។ ស្ត្រី​មួយ​ចំនួន​ដែល​តេប៊ីថា​បាន​ជួយ បាន​នៅ​ទីនោះ ។ ពួកគេ​បាន​បង្ហាញ​ពេត្រុស​នូវ​សម្លៀក​បំពាក់​ទាំង​ប៉ុន្មាន ដែល​នាង​បាន​ដេរ​ឲ្យ​ពួកគេ ។

កិច្ចការ ៩:៣៩

ពេត្រុស​លុត​ជង្គង់​ចុះ ហើយ​អធិស្ឋាន​នៅក្បែរ​តេប៊ីថា ។

ពេត្រុស​បាន​សុំឲ្យ​មនុស្ស​ទាំងអស់​ចាកចេញ​ពី​បន្ទប់​នោះ ។ លោក​បាន​លុត​ជង្គង់​ចុះ ហើយ​អធិស្ឋាន ។

កិច្ចការ ៩:៤០

តេប៊ីថា​បាន​មាន​ជីវិត​រស់​ឡើងវិញ ។

បន្ទាប់ពី​អធិស្ឋាន​ហើយ ពេត្រុស​បាន​និយាយ​ថា « តេប៊ីថា​អើយ ចូរ​នាង​ក្រោក​ឡើង » ។ នាង​បាន​បើក​ភ្នែក រួច​ឡើង​អង្គុយ ។ ពេត្រុស​បាន​ជួយ​តេប៊ីថា​ឲ្យ​ក្រោក​ឈរ​ឡើង ។ នាង​បាន​រស់ឡើង​វិញ​ម្តងទៀត ! ពេត្រុស​បាន​ហៅ​មិត្តភក្តិ​របស់​នាង​ឲ្យ​មក​មើល​នាង ។ ពួកគេ​បាន​អស្ចារ្យ​ក្នុង​ចិត្ត ! ពួកគេ​ដឹង​ថា នាង​បាន​មាន​ជីវិត​រស់​ឡើងវិញ ដោយសារ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មនុស្ស​ជាច្រើន​ទៀត​បាន​ជឿ​លើ​ទ្រង់ ។

កិច្ចការ ៩:៤០–៤២