ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​មើលឃើញ—ការព្យាបាល​ដែល​កើតឡើង​តាម​ពេលវេលា


ម៉ាកុស ៨:២២–២៥

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​មើលឃើញ

ការព្យាបាល​ដែល​កើតឡើង​តាម​ពេលវេលា

មនុស្ស​ម្នា​បាន​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​ទទួល​បាន​ការព្យាបាល​ពី​ព្រះយេស៊ូវ ។

នៅ​ភូមិ​មួយ​ឈ្មោះ​ថា បេតសៃដា មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មកកាន់​ព្រះយេស៊ូវ ។ ពួកគេ​ចង់​ឲ្យ​ព្រះយេស៊ូវ​ប្រទានពរ​ដល់​គាត់ ដើម្បី​គាត់​អាច​មើលឃើញ ។

ម៉ាកុស ៨:២២

ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​បុរស​នោះ 

ព្រះយេស៊ូវ​បាន​ចាប់​ដៃ​មនុស្ស​ខ្វាក់​នោះ ហើយ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ ។ បន្ទាប់មក ព្រះយេស៊ូវ​បាន​ដាក់​ព្រះ‌ហស្ត​ទ្រង់​លើ​បុរស​នោះ ហើយ​បាន​ប្រទានពរ​ដល់​គាត់ ។

ម៉ាកុស ៨:២៣

ឥឡូវ​នេះ បុរស​នេះ​អាច​មើលឃើញ​វិញ​ហើយ ប៉ុន្តែ​ឃើញ​មិន​សូវ​ច្បាស់​ទេ ។

ព្រះយេស៊ូវ​បាន​សួរ​បុរស​នោះ​ថា តើ​គាត់​អាច​មើលឃើញ​អ្វី​ទេ ។ បុរស​នោះ​ងើយ​មើល​ឡើង​លើ ។ គាត់​បាន​និយាយ​ថា គាត់​អាច​មើលឃើញ​បន្តិច ប៉ុន្តែ​មិន​សូវ​ច្បាស់​ទេ ។ គាត់​បាន​និយាយ​ថា មនុស្ស​ដើរ​មើល​ទៅ​ដូចជា​ដើមឈើ ។

ម៉ាកុស ៨:២៣–២៤

ឥឡូវនេះ បុរស​នេះ​អាច​មើលឃើញ​យ៉ាង​ច្បាស់ ។

ព្រះយេស៊ូវ​បាន​ប្រទានពរ​ដល់​បុរស​នេះ​ម្តងទៀត ។ លើក​នេះ នៅពេល​គាត់​ងើយ​មើល​ឡើង​លើ គាត់​ឃើញ​អ្វីៗ​គ្រប់ទាំងអស់​យ៉ាង​ច្បាស់ ។ ព្រះយេស៊ូវ​បាន​ប្រោស​គាត់​ឲ្យ​មើលឃើញ !

ម៉ាកុស ៨:២៥