ម៉ាកុស ១០:១៧–៣១
ព្រះយេស៊ូវ និងយុវជនអ្នកមាន
« តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច ? »
កាលព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់កំពុងធ្វើដំណើរ មានយុវជនអ្នកមានម្នាក់រត់មករកព្រះយេស៊ូវ ហើយលុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ ។ គាត់បានទូលសួរព្រះយេស៊ូវថា តើគាត់គួរធ្វើដូចម្ដេច ដើម្បីរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀតបាន ។
ម៉ាកុស ១០:១៧
ព្រះអង្គសង្គ្រោះបានរំឭកយុវជននោះថា គាត់បានស្គាល់ព្រះបញ្ញត្តិរបស់ព្រះទាំងប៉ុន្មានហើយថា ៖ កុំឲ្យសម្លាប់មនុស្សឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ ឬកុំឲ្យលួចឲ្យសោះ ហើយចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង ។
ម៉ាកុស ១០:១៩
យុវជននោះបានឆ្លើយថា គាត់តែងតែគោរពតាមបញ្ញត្តិទាំងនេះ តាំងពីគាត់នៅក្មេងមក ។
ម៉ាកុស ១០:២០
ព្រះយេស៊ូវទ្រង់ទតទៅយុរជននោះដោយសេចក្ដីស្រឡាញ់ ។ ទ្រង់មានបន្ទូលប្រាប់គាត់ថា គាត់ត្រូវធ្វើកិច្ចការមួយទៀត ។ គាត់ត្រូវទៅលក់របស់ទ្រព្យដែលគាត់មានទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ ហើយក្លាយជាអ្នកដើរតាមម្នាក់របស់ព្រះយេស៊ូវ ។ បន្ទាប់មក គាត់នឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ !
ម៉ាកុស ១០:២១
យុវជននោះមានទ្រព្យសម្បត្តិច្រើនណាស់ ។ គាត់មិនចង់លះបង់អ្វីៗទាំងអស់ដែលគាត់មានឡើយ ។ គាត់បានដើរចេញទៅទាំងក្តីទុក្ខ ។
ម៉ាកុស ១០:២២
ព្រះយេស៊ូវបានមានបន្ទូលថា បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ ។ ពួកសិស្សមានសេចក្ដីប្លែកក្នុងចិត្តជាខ្លាំង ។ ពួកសិស្សបានទូលសួរថា « តើអ្នកណាអាចនឹងបានសង្គ្រោះ ? » ។ ព្រះយេស៊ូវបានពន្យល់ថា យើងត្រូវតែទុកចិត្តលើព្រះដើម្បីបានសង្គ្រោះ ។ ទ្រង់មានបន្ទូលថា « ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន » ។
ម៉ាកុស ១០:២៣–៣០