យ៉ូហាន ១:៤៣–៥១
ចូរតាមខ្ញុំទៅមើលចុះ
ការអញ្ជើញមិត្តភក្តិឲ្យដើរតាមព្រះយេស៊ូវ
បុរសម្នាក់ឈ្មោះ ភីលីព គឺជាអ្នកដើរតាមព្រះយេស៊ូវម្នាក់ ។ លោកដឹងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ ។ ភីលីពចង់ឲ្យមិត្តរបស់លោកឈ្មោះ ណាថាណែល ដឹងអំពីព្រះយេស៊ូវដែរ ។
យ៉ូហាន ១:៤៣–៤៥
ណាថាណែលដឹងថា ព្រះគម្ពីរចែងថា ព្រះនឹងបញ្ជូនព្រះអង្គសង្គ្រោះមួយអង្គមក ។ ភីលីពបានប្រាប់គាត់ថា លោកបានរកឃើញព្រះអង្គសង្គ្រោះហើយ—ព្រះនាមរបស់ទ្រង់គឺព្រះយេស៊ូវ មកពីភូមិណាសារ៉ែត ។
យ៉ូហាន ១:៤៥
ដំបូង ណាថាណែលមិនជឿលោកទេ ។ គាត់គិតថា ព្រះអង្គសង្គ្រោះមិនអាចមកពីភូមិណាសារ៉ែតបានទេ ។ គាត់បានសួរថា « តើមានអ្វីដ៏ល្អអាចចេញពីណាសារ៉ែតមកបានឬទេ ? » ភីលីពបានឆ្លើយថា « ចូរតាមខ្ញុំទៅមើលចុះ » ។
យ៉ូហាន ១:៤៦
ណាថាណែលបានទៅជាមួយភីលីព ដើម្បីជួបនឹងព្រះយេស៊ូវ ។ កាលព្រះយេស៊ូវឃើញពួកលោកដើរមក ទ្រង់បានមានបន្ទូលថា ណាថាណែលគឺជាបុរសដ៏ល្អ និងស្មោះត្រង់ម្នាក់ ។ ណាថាណែលមានការភ្ញាក់ផ្អើល ។ គាត់មិនដែលជួបព្រះយេស៊ូវពីមុនមកទេ ។ តើព្រះយេស៊ូវស្គាល់គាត់ដោយរបៀបណាទៅ ?
យ៉ូហាន ១:៤៧–៤៨
ព្រះយេស៊ូវមានបន្ទូលទៅណាថាណែលថា មុនពេលភីលីពបាននិយាយជាមួយគាត់ ព្រះយេស៊ូវបានឃើញគាត់អង្គុយនៅក្រោមដើមល្វា ។
យ៉ូហាន ១:៤៨
ឥឡូវនេះ ណាថាណែលដឹងថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ។ ព្រះយេស៊ូវមានបន្ទូលប្រាប់ណាថាណែលថា គាត់នឹងមើលឃើញការណ៍អស្ចារ្យជាច្រើន—ដូចជាទេវតាយាងពីស្ថានសួគ៌ជាដើម—ទាំងអស់នេះគឺដោយសារតែសេចក្តីជំនឿរបស់គាត់ ។
យ៉ូហាន ១:៤៩–៥១