ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គ្រួសារ ម៉ាទិន


« គ្រួសារ ម៉ាទិន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« គ្រួសារ ម៉ាទិន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែមេសា ឆ្នាំ១៩៧២–ខែវិច្ឆិកា ឆ្នាំ១៩៧៨

4:16

គ្រួសារ ម៉ាទិន

រង់ចាំ​ពរជ័យ​របស់​ព្រះអម្ចាស់

ហែលវេស៊ីអូ ម៉ាទិន កំពុង​បើកបរ​ទៅ​ផ្ទះ​ពី​កន្លែង​ធ្វើការ 

ហែលវេស៊ីអូ ម៉ាទិន កំពុង​បើកបរ​ត្រឡប់​ទៅ​ផ្ទះ​ពី​កន្លែង​ធ្វើការ​នៅ​ទីក្រុង រីអូ ឌេ ចានីរ៉ូ ប្រទេស​ប្រេស៊ីល ។ ផ្លូវ​នេះ​ពោរពេញ​ទៅដោយ​រថយន្ត​កកស្ទះ​ដែលគ្មាន​នរណាម្នាក់​អាច​រំកិលទៅណា​បានទេ ។ ហែលវេស៊ីអូ បានគិត​អំពី​ជីវិត​របស់​គាត់ ។ គាត់​មាន​ការងារដ៏ល្អ ។ គាត់​ស្រឡាញ់​ភរិយា​របស់គាត់​ឈ្មោះ រ៉ូដា និង​កូន​ពីរនាក់​របស់គាត់ គឺ ម៉ាកុស និង ម៉ារីសា ។ ប៉ុន្តែ​គាត់​មាន​អារម្មណ៍ថា​ដូចខ្វះ​អ្វីមួយ ។

ពួកបរិសុទ្ធ, ៤:២២៩–២៣០

ហែលវេស៊ីអូ កំពុង​លុត​ជង្គង់​អធិស្ឋាន 

ហែលវេស៊ីអូ បាន​ចេញពី​រថយន្ត ហើយ​ចាប់ផ្តើម​អធិស្ឋាន ។ គាត់​បាន​និយាយថា « ព្រះ​អង្គ​អើយ ខ្ញុំ​ដឹងថា​ទ្រង់​គង់នៅ​ក្បែរៗ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹងថា​នៅត្រង់ណា​ទេ » ។ គាត់​បាន​ទូល​ប្រាប់​ព្រះវរបិតាសួគ៌​ថា គ្រួសារ​របស់គាត់​កំពុង​ស្វែងរក​អ្វីមួយ ហើយ​ពួកគេ​ត្រូវការ​ជំនួយ​របស់​ទ្រង់ ។ បន្ទាប់មក ហែលវេស៊ីអូ បាន​ត្រឡប់​ចូល​ទៅក្នុង​រថយន្ត​របស់គាត់​វិញ ហើយ​បើក​ទៅផ្ទះ ។

ពួកបរិសុទ្ធ, ៤:២៣០

គ្រួសារ ម៉ាទិន កំពុង​ស្វាគមន៍​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ 

ក្រោយមក ព្រះអម្ចាស់​បាន​បញ្ជូន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មកពី​សហរដ្ឋ​អាមេរិក ។ ពួកគេ​បាន​ទៅលេង​គ្រួសារ ម៉ាទិន ។ ហែលវេស៊ីអូ កត់សម្គាល់​ឃើញថា ពួកគេ​បាន​នាំមក​នូវ​វិញ្ញាណ​ដ៏​សុខសាន្ត​មកដល់​ផ្ទះ​របស់គាត់ ។ គាត់​ដឹងថា កាលពេល​នោះ​មនុស្ស​ដែល​មាន​ស្បែកខ្មៅ ជាញឹកញាប់​មិនត្រូវ​បាន​គេ​ប្រព្រឹត្តល្អ​ដាក់ទេ​នៅ​សហរដ្ឋ​អាមេរិក ។ គាត់​បាន​សួរថា « តើ​សាសនា​របស់​អ្នក​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​ស្បែកខ្មៅ​យ៉ាងដូចម្តេច ? »

ពួកបរិសុទ្ធ, ៤:២៣០–២៣១

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​ពន្យល់​ពី​ការរឹតបន្តឹង​នៃ​ព្រះវិហារ​បរិសុទ្ធ និង​បព្វជិតភាព​ទៅដល់​គ្រួសារ ម៉ាទិន ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ពន្យល់ថា បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​អាច​ទទួល​បុណ្យ​ជ្រមុជទឹក ។ ប៉ុន្តែ​នៅពេល​នោះ ជនជាតិ​ស្បែកខ្មៅ​ដែលមាន​បុព្វការីជន​មកពី​ទ្វីប​អាហ្រ្វិក​មិន​អាច​កាន់​បព្វជិតភាព ឬ​ទទួល​ពរជ័យ​ភាគច្រើន​នៃ​ព្រះវិហារ​បរិសុទ្ធ​បានទេ ។ ហែលវេស៊ីអូ និង រ៉ូដា មាន​សំណួរ​ជាច្រើន​ទៀត ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនាព្យាយាម​ដោយ​អស់ពី​សមត្ថភាព​ដើម្បី​ឆ្លើយ​សំណួរ​ពួកគេ ។

ពួកបរិសុទ្ធ, ៤:២៣១

ប្រធាន​សាសនាចក្រ ដេវីឌ អូ មិកឃេ កំពុង​លុតជង្គង់​អធិស្ឋាន 

អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ព្យាការី​បាន​អធិស្ឋាន​ដើម្បី​ដឹងថា តើ​ពេលណា​ដែល​បព្វជិតភាព និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​អាច​ត្រូវបាន​ប្រគល់​ដល់​មនុស្ស​ទាំងអស់​បាន ។

ពួកបរិសុទ្ធ, ៤:៧១

គ្រួសារ ម៉ាទិន កំពុង​ស្វាគមន៍​មនុស្ស​នៅក្នុង​ការប្រជុំ​របស់​សាសនាចក្រ 

ហែលវេស៊ីអូ និង រ៉ូដា បាន​សម្រេចចិត្ត​សាកល្បង​ទៅ​ព្រះវិហារ ។ ពួកបរិសុទ្ធ​នៅទីនោះ​មាន​សេចក្តីស្រឡាញ់ និង​សេចក្ដីសប្បុរស​ខ្លាំងណាស់ ។ គ្រួសារ ម៉ាទិន ចូលចិត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅឯ​ព្រះវិហារ ។

ពួកបរិសុទ្ធ, ៤:២៣១–២៣២

គ្រួសារ ម៉ាទិន សម្រេចចិត្ត​ទទួល​បុណ្យ​ជ្រមុជទឹក 

ថ្ងៃមួយ នៅតាមផ្លូវ​ត្រឡប់​មកពី​ព្រះវិហារ​វិញ ម៉ាកុស បាន​ប្រាប់​គ្រួសារ​របស់គាត់​ថា គាត់​បាន​សម្គាល់​ឃើញថា​ពួកគេ​ហាក់ដូចជា​សប្បាយចិត្ត​ជាងមុន ។ ម៉ាកុស បាន​និយាយថា « ខ្ញុំ​ដឹងថា​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​រឿង​នេះ » ។ « ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។ គ្រួសារ​ទាំងមូល​ដឹងថា ម៉ាកុស និយាយ​ត្រូវ ។ ពួកគេ​បាន​សម្រេចចិត្ត​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។

ពួកបរិសុទ្ធ, ៤:២៣២

ហែលវេស៊ីអូ និង រ៉ូដា ទៅ​ទស្សនា​ទីតាំង​នៃ​ព្រះវិហារ​បរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។

ប៉ុន្មាន​ឆ្នាំក្រោយមក ពួកបរិសុទ្ធ​នៅ​ប្រេស៊ីល​កំពុង​មមាញឹក​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ ។ គ្រួសារ ម៉ាទិន រំភើប​ណាស់ ប៉ុន្តែ​ពួកគេ​ក៏សោកស្តាយ​ផងដែរ ។ ពួកគេ​នឹង​មិន​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ទេ បន្ទាប់​ពីព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវបាន​ឧទ្ទិសឆ្លង ។ « កុំ​បារម្ភ​អី » ហែលវេស៊ីអូ បាន​ប្រាប់ទៅ រ៉ូដា ។ « ព្រះអម្ចាស់​ដឹង​អ្វីៗ​គ្រប់យ៉ាង » ។

ពួកបរិសុទ្ធ, ៤:២៩៣–២៩៤

គ្រួសារ ម៉ាទិន កំពុង​និយាយ​ជាមួយ​មិត្តភក្តិ​ម្នាក់ 

វា​មិន​ងាយស្រួល​ទេ​ក្នុង​ការរក្សា​ភាពស្មោះត្រង់ ។ មនុស្សម្នា​បាន​សើចចំអក​ឲ្យ​គ្រួសារ ម៉ាទិន ។ សូម្បីតែ​មិត្តភក្តិ​របស់ពួកគេ​ក៏​មិន​អាច​យល់ ថាហេតុអ្វី​បានជា​ពួកគេ​ចូល​ក្នុង​សាសនាចក្រ​នេះ ។ ប៉ុន្តែ ហែលវេស៊ីអូ និង​គ្រួសារ​របស់គាត់​បាន​ដឹងថា វាគឺជា​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ពួកបរិសុទ្ធ, ៤:២៥១–២៥២

រ៉ូដា កំពុង​និយាយ​ជាមួយ ហែលវេស៊ីអូ អំពី​ការបញ្ចប់​នៃ​ការរិតបន្តឹង​នៃ​ព្រះវិហារ​បរិសុទ្ធ និង​បុព្វជិតភាព 

ថ្ងៃមួយ នៅពេល​ដែល ហែលវេស៊ីអូ ត្រឡប់​មក​ផ្ទះ​ពី​កន្លែង​ធ្វើការ​វិញ រ៉ូដា បាន​និយាយថា « ខ្ញុំ​មាន​ដំណឹង​មួយ ដំណឹង​ដ៏អស្ចារ្យ ! » បន្ទាប់ពី​ការតមអាហារ និង​ការអធិស្ឋាន​ជាច្រើន ព្យាការី ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ទទួល​វិវរណៈ​មួយ ។ ព្រះ​បាន​ប្រាប់​លោក​ថា នរណា​ក៏ដោយ មិនថា​ពណ៌ស្បែក​របស់​ពួកគេ​យ៉ាងណា​នោះទេ អាច​មាន​រាល់​ពរជ័យ​នៃ​បុព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​បាន ។

សេចក្តី​ប្រកាស​ជា​ផ្លូវការ ទី២, ពួកបរិសុទ្ធ, ៤:៣១៨–៣១៩

គ្រួសារ ម៉ាទិន កំពុង​ថ្វាយបង្គំ​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។

គ្រួសារ ម៉ាទិន និង​អ្នកផ្សេង​ទៀត​ជាច្រើន​បាន​រង់ចាំ​ជាយូរណាស់​មកហើយ ។ ឥឡូវនេះ ការរង់ចាំ​បាន​បញ្ចប់​ហើយ ! ហែលវេស៊ីអូ និង ម៉ាកុស បាន​ទទួល​បុព្វជិតភាព ។ ហែលវេស៊ីអូ រ៉ូដា និង​កូនៗ​របស់​ពួកគេ​ត្រូវបាន​ផ្សារភ្ជាប់​ជាគ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឥឡូវនេះ ពួកគេ​អាច​ទទួល​បាន​ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ ។

ពួកបរិសុទ្ធ, ៤:៣១៩–៣២១