« មុក្តាដ៏មានតម្លៃមហិមា » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« មុក្តាដ៏មានតម្លៃមហិមា » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែកក្កដា ឆ្នាំ១៨៣៥–ខែមីនា ឆ្នាំ១៨៤២
មុក្តាដ៏មានតម្លៃមហិមា
បទគម្ពីរបន្ថែមទៀតមកពីព្រះអម្ចាស់
នៅថ្ងៃមួយ បុរសម្នាក់បានមកខឺតឡង់ដោយមានសាកសពម៉ាំមីមកពីប្រទេសអេស៊ីព្ទមកជាមួយ ។ ជាប់ជាមួយនឹងម៉ាំមីទាំងនោះមាននូវរមូរក្រដាសចាស់ៗមួយចំនួន ។ រមូរក្រដាសទាំងនោះមាននូវសំណេរជាភាសាអេស៊ីព្ទនៅលើនោះ ។ បុរសនោះបានបង្ហាញវាដល់ព្យាការី យ៉ូសែប ស្ម៊ីធ ។ យ៉ូសែបពិតជាចាប់អារម្មណ៍លើសំណេរនោះណាស់ ។
Saints ១:២១៩–២២០
មិត្ដភក្ដិមួយចំនួនបានជួយយ៉ូសែបទិញម៉ាំមី និងរមូរក្រដាសទាំងនោះ ។ នៅពេលយ៉ូសែបសិក្សាសំណេរនោះ ព្រះអម្ចាស់បានបើកបង្ហាញដល់លោកនូវសំណេរបុរាណមកពីអ័ប្រាហាំ ជាព្យាការីនៅក្នុងព្រះគម្ពីប៊ីប ។ ដោយមានជំនួយពីមិត្ដភក្ដិដូចជា អូលីវើរ ខៅឌើរី នោះយ៉ូសែបបានសរសេរនូវអ្វីដែលព្រះអម្ចាស់បានបង្រៀនលោកអំពីការបង្រៀនរបស់អ័ប្រាហាំ ។
Saints ១:២២០
អ័ប្រាហាំបានឃើញការនិមិត្ដអំពីជីវិតរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ មុនពេលយើងកើតមក ។ លោកបានឃើញថា ព្រះយេស៊ូវត្រូវបានជ្រើសរើសឲ្យធ្វើជាព្រះអង្គសង្គ្រោះ ។ អ័ប្រាហាំក៏បានរៀនអំពីការបង្កបង្កើតផែនដីផងដែរ ។ ពួកបរិសុទ្ធបានរំភើបដើម្បីរៀននូវការបង្រៀនទាំងនេះពីអ័ប្រាហាំ ។ ពួកគេបានអររីករាយដែលព្រះអម្ចាស់សព្វព្រះទ័យបង្រៀនពួកគេបន្ថែមទៀត ។
អ័ប្រាហាំ ២:៦–១១; ៣–៥; Saints ១:២២០
សំណេររបស់អ័ប្រាហាំបានក្លាយជាផ្នែកមួយនៃព្រះគម្ពីរដែលហៅថា មុក្តាដ៏មានតម្លៃមហិមា ។ ព្រះគម្ពីរនេះក៏មានសំណេរមកពីម៉ូសេ ជាព្យាការីម្នាក់ទៀតនៅក្នុងព្រះគម្ពីប៊ីបផងដែរ ។ វាបង្រៀននូវសេចក្ដីពិតដែលបានបាត់ពីព្រះគម្ពីរប៊ីប ។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យមនុស្សទាំងអស់ដឹងអំពីសេចក្ដីពិតទាំងនេះ ដូចនេះទ្រង់បានចែកចាយវាជាមួយនឹង យ៉ូសែប ស្ម៊ីធ ។
មុក្តាដ៏មានតម្លៃមហិមាក៏មាននូវទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ និងមាត្រានៃសេចក្ដីជំនឿទាំង ១៣ មាត្រាផងដែរ ។ យ៉ូសែប ស្ម៊ីធ បានសរសេរនូវការណ៍ទាំងនេះដើម្បីប្រាប់ដល់ពិភពលោកនូវអ្វីដែលពួកបរិសុទ្ធថ្ងៃចុងក្រោយជឿ ។ មុក្តាដ៏មានតម្លៃមហិមាគឺជាគម្ពីរតូចមួយ ដូចជាគជ់ដែលតូចមួយគ្រាប់ ប៉ុន្ដែវាពិតជាមានតម្លៃណាស់ ។