ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ការសាងសង់​ព្រះវិហារបរិសុទ្ធ​ខឺតឡង់


« ការសាងសង់​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ការសាងសង់​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែធ្នូ ឆ្នាំ១៨៣២–ខែមីនា ឆ្នាំ១៨៣៦

3:8

ការសាងសង់​ព្រះវិហារបរិសុទ្ធ​ខឺតឡង់

ដំណាក់​ដ៏​ពិសេស​របស់​ព្រះអម្ចាស់

យ៉ូសែប និង អិមម៉ា ស្ម៊ីធ ហើយនិង ហ្វីប៊ី និង ស៊ីឌនី រិកដុន កំពុង​មើល​ទៅឯ​ទីកន្លែង​ដែល​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​នឹងត្រូវ​សាងសង់ ។

ព្រះអម្ចាស់​បានមាន​បន្ទូល​ទៅកាន់ យ៉ូសែប ស្ម៊ីធ ថា​វា​ដល់​ពេល​ដែល​ពួកបរិសុទ្ធ​ត្រូវ​សាងសង់​ដំណាក់​ដ៏​ពិសេស​មួយ​នៅ​ទីក្រុង​ខឺតឡង់​ហើយ ។ ដំណាក់​នេះ​នឹង​ជា​ព្រះវិហារ​បរិសុទ្ធ ជា​កន្លែង​ដែល​ព្រះអម្ចាស់​នឹង​យាងមក​ជួប​រាស្ដ្រ​របស់​ទ្រង់ ហើយ​ធ្វើ​សេចក្ដី​សន្យា​ជាមួយ​នឹង​ពួកគេ ។ ទ្រង់​នឹង​ប្រទាន​ដល់​ពួកគេ​នូវ​អំណោយទាន​ដ៏​ពិសេស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ ទ្រង់​បាន​ហៅ​អំណោយទាន​នេះ​ថា អំណោយទាន​ពិសិដ្ឋ​នៃ​អំណាច ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៩; ៩៥:៨; Saints ១:២០៥

ហៃរុម ស៊្មីធ ទៅជួយ​កិច្ចការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

ពួកបរិសុទ្ធ​ពុំបាន​ចាប់ផ្ដើម​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ភ្លាមៗ​នោះទេ ។ ប៉ុន្មានខែ​ក្រោយមក ព្រះអម្ចាស់​បានរំឭក​ពួកគេ​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​សំខាន់​ខ្លាំងណាស់ ។ ហៃរុម ស៊្មីធ បានរត់​ទៅផ្ទះ​ឪពុកម្ដាយ​គាត់​ដើម្បី​ប្រមូល​ឧបករណ៍​ទាំងឡាយ ។ នៅពេល​ម្ដាយ​របស់​គាត់​បាន​សួរ​ថា​គាត់​ទៅណា គាត់​បាននិយាយ​ថា គាត់​ចង់​ធ្វើ​ជា​មនុស្ស​ទី​មួយ​ដែល​ចាប់ផ្ដើម​ការសាងសង់​ដំណាក់​នៃ​ព្រះអម្ចាស់ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៥:១–៨

ស៊ីឌនី រិកដុន កំពុង​មើល​ព្រះវិហារ​បរិសុទ្ធ​សាងសង់ ។

ពួកបរិសុទ្ធ​នៅ​ទីក្រុង​ខឺតឡង់ បាន​ចាប់ផ្ដើម​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ វា​ចំណាយ​លុយ​ច្រើន ហើយ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ច្រើន ។ សមាជិក​នៃ​សាសនាចក្រ​ដូចជា ស៊ីឌនី រិកដុន បាន​ផ្ដល់​លុយ​យ៉ាងច្រើន​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​មានក្តីរំភើប​ដើម្បី​ធ្វើតាម​បទបញ្ញត្ដិ​របស់​ព្រះអម្ចាស់ និង​ទទួល​ពរជ័យ​នៅក្នុង​ដំណាក់​របស់​ទ្រង់ ។

Saints ១:២០៩–២១១

ស៊ីឌនី​កំពុង​អធិស្ឋាន​ទូល​សុំ​ជំនួយ​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​ពួកបរិសុទ្ធ​ធ្វើ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ពួកគេ​ចាប់ផ្ដើម​អស់​លុយ ។ ស៊ីឌនី និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​មាន​ការព្រួយបារម្ភ ។ ស៊ីឌនី​អធិស្ឋាន​ទូលសុំ​ជំនួយ​ពីព្រះ ។

Saints ១:២១០–២១១

ការមក​ដល់​របស់ ខារ៉ូលីន ធីបភិត ដើម្បី​ផ្ដល់​ជំនួយ ។

សមាជិក​សាសនាចក្រ​ម្នាក់​ឈ្មោះ ខារ៉ូលីន ធីបភិត និង​គ្រួសារ​របស់​គាត់​មាន​លុយ​សន្សំ​ជាច្រើន ។ ខារ៉ូលីន​អនុញ្ញាត​ឲ្យ​សាសនាចក្រ​ខ្ចី​លុយ​របស់​ពួកគាត់ ដើម្បី​ជួយ​ក្នុងការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

Saints ១:២១១–២១៣

ក្មេងៗ​ជួយ​ប្រមូល​បំណែក​កញ្ចក់​ដែល​បែក ។

ពួកបរិសុទ្ធ​ជាច្រើន​នៅ​ខឺតឡង់​បាន​ខិតខំ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ អ្នកខ្លះ​បាន​បរ​រទះ​ដឹក​ថ្ម​ពេញ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។ អ្នកខ្លះ​ទៀត​ដេរ​សម្លៀកបំពាក់ និង​ចម្អិន​ម្ហូប​សម្រាប់​អ្នក​ធ្វើ​ការ ។ ក្មេងៗ​បានប្រមូល​បំណែក​កញ្ចក់​ដែល​បែក បំបែក​វា​ឲ្យ​តូចៗ ហើយ​ដាក់​លើ​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ឲ្យ​វា​ភ្លឺ​ចិញ្ចាំង​ចញ្ចែង ពេល​ត្រូវ​ពន្លឺ​ថ្ងៃ ។

Saints, ១:២១០, ២១៩, ២២១

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​សាងសង់​រួចរាល់ ។

ឆាប់ៗនេះ ព្រះវិហារ​បរិសុទ្ធ​បាន​សាងសង់​រួចរាល់ ! ពួកបរិសុទ្ធ​រំភើប​ក្នុង​ការទៅ​ដំណាក់​របស់​ព្រះអម្ចាស់​ដើម្បី​ទទួល​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​ដល់​ពួកគេ ។

Saints ១:២២១