ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពួកសាក្សី​ឃើញ​ផ្ទាំង​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន


« ពួកសាក្សី​ឃើញ​ផ្ទាំង​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ពួកសាក្សី​ឃើញ​ផ្ទាំង​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែ​មីនា–ខែ​កញ្ញា ឆ្នាំ១៨២៩

4:58

ពួកសាក្សី​ឃើញ​ផ្ទាំង​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន

ការថ្លែង​ទីបន្ទាល់​ទៅ​កាន់​ពិភពលោក

អ្នក​ក្រុង​ខ្លះ​មិន​សប្បាយចិត្ត​នឹង យ៉ូសែប ស្ម៊ីធ ឡើយ ។

យ៉ូសែប អិមម៉ា និង​អូលីវើរ​បាន​បន្ត​បកប្រែ​ផ្ទាំង​មាស​នៅ​ផ្ទះ​គ្រួសារ​ស្ម៊ីធ ក្នុង​រដ្ឋ​ផែនសិលវេញ៉ា ។ ប៉ុន្តែ​ប្រជាជន​នៅក្នុង​ទីក្រុង​របស់​ពួកលោក​ចង់​បញ្ឈប់​ពួកលោក ។ អូលីវើរ​មាន​មិត្តភក្តិ​ម្នាក់​ឈ្មោះ ដាវីឌ វិតមើរ ដែល​រស់នៅ​ទីក្រុង​ញូវយ៉ក ។ អូលីវើរ​បាន​សួរ​ដាវីឌ ថា​តើ​ពួកគេ​អាច​ផ្លាស់​ទៅ​នៅ​ជាមួយ​នឹង​គ្រួសារ​វិតមើរ ដើម្បី​បញ្ចប់​ការបកប្រែ​នេះ​បាន​ឬ​អត់ ។

ពួក​បរិសុទ្ធ ១:៦៨

ដាវីឌ វិតមើរ ស្វាគមន៍​យ៉ូសែប អិមម៉ា និង​អូលីវើរ​ចូល​ក្នុង​ផ្ទះ​របស់​គាត់ ។

ដាវីឌ និង​ក្រុម​គ្រួសារ​របស់​គាត់​បានយល់​ស្រប ។ ពួកគាត់​បានស្វាគមន៍​យ៉ូសែប អិមម៉ា និង​អូលីវើរ​ចូល​ទៅក្នុង​ផ្ទះ​របស់​ពួកគាត់ ។ ឥឡូវនេះ ពួកគាត់​អាច​ធ្វើ​ការបកប្រែ​ដោយ​សេចក្តីសុខសាន្ត​ហើយ ។ មាន​មនុស្ស​ជាច្រើន​រស់នៅ​ក្នុង​ផ្ទះ​វិតមើរ ។ នោះ​មាន​ន័យ​ថា​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ជា​ពិសេស​សម្រាប់​ម្ដាយ​របស់​ដាវីឌ គឺ​ម៉ារី ។

ពួក​បរិសុទ្ធ ១:៦៨–៧០

ទេវតា​មរ៉ូណៃ​បានបង្ហាញ​កាយ​ចំពោះ ម៉ារី វិតមើរ ។

ថ្ងៃ​មួយ ខណៈពេល​ដែល​ម៉ារី​កំពុង​ធ្វើការ ទេវតា​មរ៉ូណៃ​បាន​មក​ជួប​គាត់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​ដឹង​ថា​ការងារ​ជាច្រើន​ដែល​គាត់​ធ្វើ ធ្វើ​ឲ្យ​គាត់​នឿយហត់​ណាស់ ។ ទ្រង់​ចង់​ពង្រឹង​សេចក្តីជំនឿ​របស់​គាត់ ។ ទ្រង់​បានបើក​ថង់យាម​មួយ ហើយ​ទាញ​ផ្ទាំង​មាស​ចេញ​មក ។ ទ្រង់​បានបើក​ទៅ​ជា​ច្រើន​ទំព័រ ហើយ​បានបង្ហាញ​សំណេរ​ទៅ​កាន់​ម៉ារី ។ ទ្រង់​បានសន្យា​ជាមួយ​ម៉ារី​ថា គាត់​នឹង​បាន​ពរ ។

ពួក​បរិសុទ្ធ ១:៧០–៧១

ដាវីឌ វិតមើរ ម៉ាទិន ហារិស និង​អូលីវើរ ខៅឌើរី សួរ​យ៉ូសែប​ថា​តើ​ពួកគាត់​អាច​ធ្វើ​ជា​សាក្សី​បាន​ដែរ​ឬ​ទេ ។

មនុស្ស​មួយ​ចំនួន​មិន​ជឿ​ថា ផ្ទាំង​នោះ​មាន​ពិត​ទេ ។ យ៉ូសែប​បានគោរព​តាម​បញ្ជា​របស់​ព្រះអម្ចាស់​មិន​ឲ្យ​បង្ហាញ​ផ្ទាំង​នោះ​ដល់​នរណា​ឡើយ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​អនុញ្ញាត​ឲ្យ​សាក្សី​បី​នាក់​ទៀត​មើលឃើញ​ផ្ទាំង​នោះ ។ ដាវីឌ វិតមើរ ម៉ាទិន ហារិស និង​អូលីវើរ ខៅឌើរី សួរ​យ៉ូសែប​ថា​តើ​ពួកគាត់​អាច​ធ្វើ​ជា​សាក្សី​បាន​ដែរ​ឬ​ទេ ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ពួកគាត់​អាច​ធ្វើជា​សាក្សី​បាន ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៥:១១–១២; ១៧; ពួកបរិសុទ្ធ ១:៧៣

យ៉ូសែប ម៉ាទិន អូលីវើរ និង​ដាវីឌ​កំពុងអធិស្ឋាន​ដើម្បី​ទទួល​នូវ​សាក្សី​អំពី​ផ្ទាំងមាស ។

យ៉ូសែប ម៉ាទិន អូលីវើរ និង​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ព្រៃ ។ ពួកគាត់​បានលុតជង្គង់​ចុះ ហើយ​បាន​ប្ដូរ​វេន​គ្នា​ទូលសួរ​ព្រះ​ថា​តើ​ពួកគាត់​អាច​មើល​ផ្ទាំង​ដែរ​ឬ​ទេ ប៉ុន្តែ​គ្មានអ្វី​កើតឡើង​នោះ​ទេ ។

ពួក​បរិសុទ្ធ ១:៧៣

ម៉ាទិន ហារិស កំពុង​ចាកចេញ​ពី​ក្រុម ។

ម៉ាទិន ហារិស មាន​អារម្មណ៍​ថា គាត់​គឺជា​ហេតុផល​ដែល​ការអធិស្ឋាន​របស់​ពួកគាត់​មិន​ទទួល​បាន​ចម្លើយ ។ ម៉ាទិន​បាន​ចាកចេញ ហើយ​អ្នក​ផ្សេងទៀត​បាន​បន្ត​អធិស្ឋាន ។

ពួក​បរិសុទ្ធ ១:៧៣

ទេវតា​មួយ​អង្គ​បង្ហាញកាយ​ដល់ អូលីវើរ ដាវីឌ និង​យ៉ូសែប ។

បន្ទាប់មក ទេវតា​មួយ​អង្គ​បានបង្ហាញ​កាយ​ក្នុង​ពន្លឺ​ដ៏​ភ្លឺ​មួយ ។ ទ្រង់​បានបង្ហាញ​អូលីវើរ និង​ដាវីឌ នូវ​ផ្ទាំង​មាស និង​សំណេរ​នៅលើ​ផ្ទាំង​ទាំងនោះ ។ ពួកគាត់​បានឮ​ព្រះសូរសៀង​របស់​ព្រះ​មាន​ព្រះបន្ទូល​ថា យ៉ូសែប បានបកប្រែ​ផ្ទាំង​ទាំងឡាយ​ដោយ​នូវ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​ថា​ការបកប្រែ​គឺ​ត្រឹមត្រូវ ។ ព្រះ​ក៏​មាន​ព្រះ​បន្ទូល​ថា ពួកគាត់​គួរ​ប្រាប់​មនុស្ស​គ្រប់​គ្នា​នូវ​អ្វី​ដែល​ពួកគាត់​បានឃើញ និង​បាន​ឮ ។

« The Testimony of Three Witnesses »; Saints ១:៧៣–៧៤

ទេវតា​មួយ​អង្គ​បង្ហាញ​កាយ​ចំពោះ ម៉ាទិន និង​យ៉ូសែប ។

យ៉ូសែប​បានទៅ​រក​ម៉ាទិន ។ គាត់​នៅ​តែ​អធិស្ឋាន​នៅឡើយ ។ យ៉ូសែប​បានអធិស្ឋាន​សម្រាប់​គាត់ ។ បន្ទាប់មក ទេវតា​បាន​បង្ហាញ​កាយ ហើយ​បានបង្ហាញ​ផ្ទាំង​ដល់​ម៉ាទិន ដូច​ដែល​ទ្រង់​បាន​បង្ហាញ​ដល់​អូលីវើរ និង​ដាវីឌ​ដែរ ។

Saints ១:៧៤

យ៉ូសែប​ជម្រាប​ឪពុកម្តាយ​របស់លោក​ថា មនុស្ស​ផ្សេងទៀត​បានឃើញ​ផ្ទាំងមាស ។

បន្ទាប់មក យ៉ូសែប​បាន​ទៅ​រក​ឪពុក​ម្តាយ​របស់​លោក ដែល​កំពុង​ទៅ​ជួប​ម៉ារី វិតមើរ ។ លោក​បានប្រាប់​ពួកគាត់​ថា លោក​សប្បាយ​ចិត្ត​យ៉ាង​ណា ដែល​អ្នក​ផ្សេង​ទៀត​បានឃើញ​ផ្ទាំង​ទាំងនោះ ។ ឥឡូវ​នេះ សាក្សី​ជាច្រើន​អាច​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា យ៉ូសែប​កំពុង​និយាយ​ការពិត ។ ម៉ាទិន​បានប្រាប់​មនុស្ស​គ្រប់​គ្នា​ថា លោក​សប្បាយ​ចិត្ត​ប៉ុនណា ដែល​ព្រះ​បានអនុញ្ញាត​ឲ្យ​លោក​ធ្វើ​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ទាំងឡាយ ។

Saints ១:៧៤–៧៥

មនុស្ស​ប្រាំបី​នាក់​ទៀត​ទទួល​បាន​សាក្សី​អំពី​ផ្ទាំង​មាស ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​យ៉ូសែប​ឲ្យ​បង្ហាញ​ផ្ទាំង​មាស​ដល់​មនុស្ស​ប្រាំបី​នាក់​ទៀត—ឪពុក​របស់​លោក បងប្អូន​ប្រុស​ពីរ​នាក់​របស់​លោក បងប្អូន​ប្រុស​របស់​ដាវីឌ បួន​នាក់ និង​បងថ្លៃ​ប្រុស​របស់​ដាវីឌ ។ ពួកគាត់​បាន​កាន់​ផ្ទាំង​ទាំងនោះ និង​បើក​ទៅ​ទំព័រ​ជា​ច្រើន ។ ពួកគាត់​បានដឹង​ថា ផ្ទាំង​នោះ​គឺ​ពិត ។

« The Testimony of Eight Witnesses »; Saints ១:៧៥

យ៉ូសែប និង​ម៉ាទិន​សម្លឹងមើល​ឯកសារ​ដែល​បាន​បោះពុម្ព​នោះ ។

ការបកប្រែ​ព្រះគម្ពីរ​មរមន ឥឡូវ​នេះ​ត្រូវ​ចប់​សព្វគ្រប់​ហើយ ។ យ៉ូសែប​បាន​ប្រគល់​ផ្ទាំង​មាស​ទៅ​ទេវតា​មរ៉ូណៃ​វិញ ។ ឥឡូវនេះ វា​ដល់​ពេល​ដែល​ត្រូវ​បោះពុម្ព​គម្ពីរ​នេះ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​អាន​គម្ពីរ​នេះ និង​រៀន​បន្ថែម​ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

Saints, ១:៧៥–៧៦

យ៉ូសែប និង​ម៉ាទិន​កំពុង​អបអរ​នូវ​ការបោះពុម្ព​នៃ​ព្រះគម្ពីរ​មរមន ។

វា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​បោះពុម្ព​ព្រះគម្ពីរ​មរមន ។ ម៉ាទិន ហារិស​បានលះបង់​កសិដ្ឋាន​របស់​គាត់​ផ្នែក​ខ្លះ ដើម្បី​បង់​ថ្លៃ​លើ​ការបោះពុម្ព​នេះ ។ គាត់​បាន​ធ្វើ​ដូច្នេះ ដោយសារ​គាត់​ដឹង​ថា​ព្រះគម្ពីរ​មរមន​គឺ​ពិត ។ គ្រប់​ច្បាប់​ព្រះ​គម្ពីរ​នេះ មាន​ទីបន្ទាល់​របស់​ម៉ាទិន និង​សាក្សី​ផ្សេង​ទៀត​សម្រាប់​មនុស្ស​ទាំងអស់​អាន ។ សាក្សី​ទាំងនោះ​មិន​ដែល​បដិសេធ​ទីបន្ទាល់​របស់​ខ្លួន​ទេ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:២៦–២៧, ៣៤–៣៥; Saints ១:៧៦–៧៨