« នូវល និង អាន វិតនី ជួបព្យាការីយ៉ូសែប » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« នូវល និង អាន វិតនី ជួបព្យាការីយ៉ូសែប » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែតុលា ឆ្នាំ១៨៣០–ខែកុម្ភៈ ឆ្នាំ១៨៣១
នូវល និង អាន វិតនី ជួបព្យាការីយ៉ូសែប
ការអធិស្ឋានប្រកបដោយសេចក្ដីជំនឿទទួលបាននូវការឆ្លើយតបពីព្រះអម្ចាស់
នូវល និង អាន វិតនី មានហាងមួយនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ អាន មិនបានធំឡើងនៅក្នុងព្រះវិហារ ឬបានរៀនអំពីព្រះអម្ចាស់ឡើយ ប៉ុន្ដែគាត់ចង់ដឹងអំពីទ្រង់ ។ បន្ទាប់ពីគាត់ និងនូវលបានរៀបការរួច ពួកគាត់បានអធិស្ឋានជាច្រើនដង និងទូលសុំដល់ព្រះអម្ចាស់ដើម្បីដឹកនាំពួកគេ ។
Saints ១:១១១–១១២
យប់មួយអំឡុងការអធិស្ឋានរបស់ពួកគាត់ អាន និងនូវលបានឃើញការនិមិត្ដមួយ ។ នៅក្នុងការនិមិត្ដនោះ មានពពកមួយបានស្ថិតនៅចំលើផ្ទះរបស់ពួកគាត់ ។ ព្រះវិញ្ញាណនៃព្រះបានគង់នឹងពួកគាត់ ។ ពពកបានហ៊ុមព័ទ្ធពួកគាត់ ។ បន្ទាប់មក ពួកគាត់បានឮសំឡេងពីស្ថានសួគ៌ ។ សំឡេងនោះបានប្រាប់ពួកគាត់ « ចូររៀបចំខ្លួនដើម្បីទទួលព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ្បិតវានឹងមកដល់ » ។
Saints ១:១១១
បន្ទាប់ពីនោះមួយរយៈ ប៉ាលី ប្រាត្ត បានមកទីក្រុងខឺតឡង់ ។ គាត់ និងដៃគូរបស់គាត់បានបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ភ្លាមៗកាលដែលអាន បានឮអ្វីដែលពួកគាត់បង្រៀន គាត់បានដឹងថាវាជាការពិត ។ គាត់បានទៅផ្ទះដើម្បីចែកចាយដំណឹងនេះជាមួយនូវល ។ មិនយូរប៉ុន្មាន ពួកគាត់បានទទួលបុណ្យជ្រមុជទឹក ។
Saints ១:១១២
ពីរខែក្រោយមក បុរស និងស្រ្ដីម្នាក់បានមកហាងរបស់នូវល ។ នូវល មិនស្គាល់ពួកគេទេ ប៉ុន្ដែបុរសនោះបានចាប់ដៃនូវល ហើយបានហៅឈ្មោះរបស់នូវល ។ បុរសនោះបាននិយាយ « ខ្ញុំគឺជាព្យាការី យ៉ូសែប » ។ លោកបានពន្យល់ថាព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់នូវល ។ ទ្រង់បានបញ្ជូន អិមម៉ា និងយ៉ូសែប ឲ្យមកជួបអាន និងនូវល ។
Saints ១:១១៣
នូវល និងអាន បានដឹងថាការនិមិត្ដរបស់ពួកគាត់បានក្លាយជាការពិត ។ ពួកគាត់បានសុំឲ្យ យ៉ូសែប និង អិមម៉ា ស្នាក់នៅជាមួយពួកគាត់នៅផ្ទះរបស់ពួកគាត់ ។ អាន និងនូវល ស្រឡាញ់ព្រះយេស៊ូវ និងដំណឹងល្អរបស់ទ្រង់ ។ ពួកគាត់បានផ្ដល់អ្វីគ្រប់យ៉ាងដែលពួកគាត់មានទៅកាន់ពួកបរិសុទ្ធ និងទៅកាន់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:២៣–២៧, ៣៤–៤២; Saints ១:១១៤