ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង


« ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែមីនា ឆ្នាំ១៨៣៦

2:41

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង

ការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​នៅក្នុង​ដំណាក់​របស់​ទ្រង់

គ្រួសារ​មួយ​ដើរ​ចូល​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

នៅទីបំផុត បន្ទាប់​ពី​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជិត​បី​ឆ្នាំ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​បាន​សាងសង់​រួចរាល់ ។ ព្យាការី​យ៉ូសែប​បាន​អញ្ជើញ​ពួកបរិសុទ្ធ​ឲ្យ​ចូលរួម​ការប្រជុំ​ពិសេស​ដើម្បី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ។ លោក​នឹង​ពោល​ពាក្យ​អធិស្ឋាន​ពិសេស ហើយ​ថ្វាយ​ព្រះវិហារ​បរិសុទ្ធ​ដល់​ព្រះអម្ចាស់ ។ វា​នឹង​ក្លាយ​ទៅជា​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។

Saints ១:២៣៥

មនុស្ស​ម្នា​ប្រមូល​ផ្ដុំ​គ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ចូលរួម​ការឧទ្ទិសឆ្លង ។

នៅ​ព្រឹក​ព្រលឹម​នៃ​ការប្រជុំ​នោះ ពួកបរិសុទ្ធ​រាប់រយ​នាក់​បានមក​ជួបជុំ​គ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ដែល​កៅអី​ទាំងអស់​បាន​ពេញ មនុស្ស​ម្នា​បាន​ឈរ​នៅ​មាត់ទ្វារ និង​ខាងក្រៅ ឈរ​មើល​តាម​បង្អួច ។ គ្រប់គ្នា​មាន​ក្ដីរំភើប​ក្នុង​ការឃើញ​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ឧទ្ទិសឆ្លង ។

Saints ១:២៣៥–២៣៦

យ៉ូសែប ស្ម៊ីធ កំពុង​អាន​ការអធិស្ឋាន​សម្រាប់​ការឧទ្ទិសឆ្លង ។

យ៉ូសែប​បាន​ពោលពាក្យ​អធិស្ឋាន​ដើម្បី​ឧទ្ទិស​ព្រះវិហារ​បរិសុទ្ធ ។ លោក​បាន​ទូល​ដល់​ព្រះអម្ចាស់​ថា ពួកបរិសុទ្ធ​បាន​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ។ លោក​បាន​ទូលសូម​ព្រះអម្ចាស់​ឲ្យ​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ​នេះ​ជា​ដំណាក់​របស់​ទ្រង់ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:១–៥

មនុស្ស​ទាំងអស់​បិទ​ភ្នែក​អធិស្ឋាន ។

យ៉ូសែប​អធិស្ឋាន​ថា គ្រប់គ្នា​ដែល​មក​កាន់​ព្រះវិហារ​បរិសុទ្ធ​នឹង​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ហើយ​ដឹងថា​នេះ​គឺ​ជា​ដំណាក់​របស់​ទ្រង់ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩:១៣

ក្រុមជំនុំ​សរសើរ​តម្កើង​ដល់​ព្រះអម្ចាស់ ។

យ៉ូសែប​ក៏​អធិស្ឋាន​ថា​ពេល​ដែល​ពួកបរិសុទ្ធ​ធ្វើ​បាប ពួកគេ​អាច​ប្រែចិត្ដ​ភ្លាមៗ ។ លោក​បាន​ទូលសុំ​ដល់​ព្រះអម្ចាស់​ឲ្យ​ប្រទាន​ដល់​ពួកគេ​នូវ​អំណាច​ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក ។ បន្ទាប់​ពី​ការអធិស្ឋាន ក្រុមចម្រៀង​បានច្រៀង​បទចម្រៀង​ថ្មី ដែល​មាន​ចំណងជើង​ថា « ព្រះវិញ្ញាណ​នៃ​ព្រះ » ។ ប្រជាជន​បាន​ពោរពេញ​ដោយ​អំណរ ។ ពួកគេ​បានឈរ​ឡើង ហើយ​សរសើរ​តម្កើង​ដល់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង​សេចក្ដី សញ្ញា ១០៩:២១–៣២; ទំនុកតម្កើង ល.រ ២; Saints ១:២៣៧

​រស្មី​ភ្លឺ​ចិញ្ចាច​ចុះមក​លើ​ព្រះវិហារ​បរិសុទ្ធ ។

មនុស្ស​ជា​ច្រើន​បានឃើញ​ពួកទេវតា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃនោះ។ ពួកគេ​បានឃើញ​រស្មី​ភ្លឺចិញ្ចាច​ចុះមក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ពី​ស្ថានសួគ៌ ។ មនុស្ស​មួយ​ចំនួន​បាននិយាយ​ថា​វា​មើលទៅ​ដូចជា​ពពក អ្នកខ្លះទៀត​ថា​វា​មើលទៅ​ដូចជា​ភ្លើង ។ ពួកគេ​ទាំងអស់​មានអារម្មណ៍​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កន្លែង​ដ៏​បរិសុទ្ធ ។ ឥឡូវនេះ វា​ពិតជា​ដំណាក់​នៃ​ព្រះអម្ចាស់ ។

Saints ១:២៣៧