« ប៉ាលីសូមការលើកលែងទោស » ដំណើររឿងគោលលទ្ធិ និងសេចក្តីសញ្ញា ( ឆ្នាំ២០២៤ )
« ប៉ាលីសូមការលើកលែងទោស » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែមករា–ខែកក្កដា ឆ្នាំ១៨៣៧
ប៉ាលីសូមការលើកលែងទោស
ទីបន្ទាល់របស់មិត្តម្នាក់ស្ថាបនាសេចក្តីជំនឿរបស់គាត់
នៅពេលវាដល់កំណត់ដែល សេងហ្វូល និង ប៉ាលី ប្រាត្ត ត្រូវបង្កើតកូនរបស់ពួកគាត់ ពួកគាត់បានត្រឡប់ពីបេសកកម្មនៅកាណាដាមកផ្ទះវិញ ។ ពួកគាត់បង្កើតបានកូនប្រុសដែលមានសុខភាពល្អ ដូចដែលព្រះអម្ចាស់បានសន្យាថាពួកគាត់នឹងមាន ។
Saints ១:២៧០
គួរឲ្យសោកស្ដាយ សេងហ្វូលបានស្លាប់នៅប៉ុន្មានម៉ោងក្រោយពីកូនរបស់គាត់បានកើតមក ។ ប៉ាលីបានដឹងថា គាត់នឹងមិនអាចមើលថែកូនដោយគ្មានភរិយាបានទេ ។ គាត់បានសូមស្ត្រីម្នាក់នៅខឺតឡង់ឲ្យមើលថែកូនតូចនោះ ខណៈពេលដែលគាត់ត្រឡប់ទៅកាណាដាវិញដើម្បីបញ្ចប់បេសកកម្មរបស់គាត់ ។
Saints ១:២៧០
នៅខឺតឡង់ យ៉ូសែប ស្ម៊ីធ បានបង្កើតធនាគារមួយដើម្បីរៃអង្គាសប្រាក់សម្រាប់កិច្ចការរបស់ព្រះ ។ លោកបានសុំមនុស្សម្នាអនុញ្ញាតឲ្យធនាគារប្រើប្រាស់លុយរបស់ពួកគេ ដើម្បីឲ្យអ្នកផ្សេងទៀតអាចខ្ចីលុយនោះ ។ ប៉ុន្តែដោយសារហេតុផលជាច្រើន ធនាគារមិនមានលុយគ្រប់នោះទេ ហើយបានបិទទ្វារវិញ ។ ធនាគារផ្សេងទៀតនៅសហរដ្ឋអាមេរិកក៏បានបរាជ័យផងដែរ ។
Saints, ១:២៦០–២៦១, ២៦៤–២៦៨
ពួកបរិសុទ្ធបានចាប់ផ្ដើមមានការលំបាក ។ អ្នកខ្លះបានបាត់បង់ការងារ ហើយឥឡូវនេះមិនមានលុយគ្រប់គ្រាន់ដើម្បីទិញអាហារ ឬសម្លៀកបំពាក់ឡើយ ។ មនុស្សមួយចំនួនបានខឹងនឹងយ៉ូសែប សូម្បីតែមិត្ដជិតស្និទ្ធមួយចំនួនក៏បានខឹងដែរ ។ ដោយសារធនាគារបានបរាជ័យ នោះពួកគេគិតថា យ៉ូសែបមិនមែនជាព្យាការីពិតទេ ។
Saints ១:២៦៤–២៦៨, ២៧២–២៧៥
ខណៈដែលរឿងនេះកំពុងកើតឡើង ប៉ាលីបានត្រឡប់ពីបេសកកម្មរបស់គាត់មកផ្ទះវិញ ។ បញ្ហាជាមួយនឹងធនាគារក៏បានធ្វើឲ្យជីវិតរបស់ប៉ាលីលំបាកផងដែរ ។ គាត់មិនមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃផ្ទះ ហើយគាត់នឹងមិនមានកន្លែងស្នាក់នៅទេ ។
Saints ១:២៧០–២៧១
ឥឡូវនេះ ប៉ាលីក៏បានខឹងនឹងយ៉ូសែបដែរ ។ គាត់បានសរសេរសំបុត្រមួយច្បាប់ទៅឲ្យយ៉ូសែប ។ គាត់បានប្រាប់យ៉ូសែបថា គាត់នៅតែជឿលើព្រះគម្ពីរមរមន ។ ប៉ុន្ដែគាត់ក៏បាននិយាយអំពីការណ៍មិនល្អអំពីព្យាការីដែរ ។ គាត់បានប្រាប់យ៉ូសែបថា លោកបានធ្វើខុសតាំងពីដំបូងក្នុងការបង្កើតធនាគារនោះ ។
Saints ១:២៧១
ក្រោយមក មិត្ដរបស់ប៉ាលីមួយចំនួនមកពីកាណាដា បានមកដល់ទីក្រុងខឺតឡង់ ។ ប៉ាលីបានបង្រៀនដំណឹងល្អដល់ពួកគេ ហើយពួកគេរីករាយក្នុងការជួបគាត់ម្ដងទៀត ។
Saints ១:២៧៩–២៨០
ប៉ុន្ដែពួកគេក៏បានភ្ញាក់ផ្អើលផងដែរថា ប៉ាលី និងអ្នកផ្សេងទៀតបានបាត់បង់ជំនឿរបស់ពួកគេថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការី ។
Saints ១:២៧៩–២៨០
មិត្តម្នាក់របស់ប៉ាលី ដែលមកពីកាណាដាគឺ យ៉ូហាន ថេលើរ ។ នៅពេលដែលប៉ាលីបានឃើញគាត់ គាត់បានប្រាប់យ៉ូហានថា គាត់ខឹងនឹង យ៉ូសែប ស្ម៊ីធ ប៉ុនណានោះ ។ លោកបានប្រាប់យ៉ូហានកុំឲ្យធ្វើតាមយ៉ូសែបទៀតអី ។
Saints ១:២៨០
យ៉ូហានបានរំឭកដល់ប៉ាលីថា នៅពេលដែលពួកគេនៅកាណាដា ប៉ាលីបានចែកចាយទីបន្ទាល់របស់គាត់ថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីពិត ។ យ៉ូហានបាននិយាយថា « ឥឡូវនេះ ខ្ញុំមានទីបន្ទាល់ដូចគ្នា » ។ « ប្រសិនបើកាលពីប្រាំមួយខែមុន កិច្ចការនេះពិត វាក៏ពិតនៅថ្ងៃនេះដែរ ។ ប្រសិនបើ យ៉ូសែប ស្ម៊ីធ ពេលនោះជាព្យាការី ឥឡូវនេះលោកក៏ជាព្យាការីដែរ » ។
Saints ១:២៨០
ប៉ាលីបានដឹងថា យ៉ូហាន មិត្ដរបស់គាត់និយាយត្រូវ ។ គាត់បានសោកស្ដាយ ដែលគាត់បានផ្ញើសំបុត្របង្ហាញនូវកំហឹងចំពោះយ៉ូសែប ។ គាត់បានដឹងថា យ៉ូសែបបានខិតខំអស់ពីសមត្ថភាពរបស់លោកដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ បញ្ហាជាមួយធនាគារមិនមានន័យថា យ៉ូសែបមិនមែនជាព្យាការីពិតរបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ។
Saints ១:២៨៣
ប៉ាលីបានទៅផ្ទះរបស់យ៉ូសែប ។ គាត់បានប្រាប់យ៉ូសែបថា គាត់ពិតជាសោកស្ដាយនូវការណ៍មិនល្អដែលគាត់បាននិយាយ ។ យ៉ូសែបបានអភ័យទោសដល់ប៉ាលី ហើយបានអធិស្ឋានសម្រាប់គាត់ និងប្រសិទ្ធពរដល់គាត់ ។ ប៉ាលីបានបម្រើបេសកកម្មជាច្រើនទៀត ហើយបានប្រាប់មនុស្សនៅទូទាំងពិភពលោកថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះអម្ចាស់ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៧–១១; Saints ១:២៨៣