ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ថេលីអ៊ី បម្រើ​ព្រះអម្ចាស់


« ថេលីអ៊ី បម្រើ​ព្រះអម្ចាស់ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ថេលីអ៊ី បម្រើ​ព្រះអម្ចាស់ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែមេសា ឆ្នាំ១៨៤៤–ខែមីនា ឆ្នាំ១៨៥២

3:21

ថេលីអ៊ី បម្រើ​ព្រះអម្ចាស់

ការកសាង​សាសនាចក្រ​នៅ ធូប៊ូអាយ

ថេលីអ៊ី និង​អ្នកដទៃ​ទៀត​កំពុង​មើល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មកដល់ 

ស្ត្រី​ម្នាក់​ឈ្មោះ ថេលីអ៊ី រស់នៅ​លើ​កោះតូច​មួយ​ដែល​មាន​ឈ្មោះថា ធូប៊ូអាយ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មកពី​ព្រះវិហារ​ផ្សេងៗគ្នា​ពេលខ្លះ​បាន​ទៅលេង​នៅកោះ ធូប៊ូអាយ ប៉ុន្តែ​ជាធម្មតា​ពួកគេ​មិន​បាន​ស្នាក់នៅ​យូរទេ ។ ថ្ងៃមួយ​ក្នុង​ឆ្នាំ១៨៤៤ ថេលីអ៊ី មាន​សេចក្តី​រំភើប​រីករាយ​ដែល​បាន​ឮថា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​មកដល់កោះ ធូប៊ូអាយ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១:១; ១៣៣:៨

ថេលីអ៊ី និង ណាបូតា អញ្ជើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​ធ្វើដំណើរ​ទៅកាន់​កោះធំៗ​មួយចំនួន ។ ប៉ុន្តែ​ប្រជាជន​នៅកោះ ធូប៊ូអាយ ចង់ឲ្យ​ពួកគេ​ស្នាក់នៅ និង​បង្រៀន​ដំណឹងល្អ ។ ថេលីអ៊ី និង​ស្វាមី​របស់នាង ណាបូតា បាន​និយាយថា ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​បាន ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ឈ្មោះ អាឌីសុន ប្រាត បាន​យល់ព្រម ។

ពួកបរិសុទ្ធ, ១:៥៧៣–៥៧៤

ថេលីអ៊ី និង ណាបូតា ទទួលទាន​អាហារ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ។

ថេលីអ៊ី និង ណាបូតា បាន​ចែករំលែក​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​មាន​ជាមួយ អាឌីសុន ។ ពួកគេ​បាន​បង្រៀន​គាត់​ឲ្យ​និយាយ​ភាសា​របស់​ពួកគេ ។ អាឌីសុន បាន​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ថេលីអ៊ី បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ខណៈពេល​ដែល ណាបូតា ឈរមើល ។

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់ ថេលីអ៊ី និង ណាបូតា ថា​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ គឺ​ពិត ។ ពួកគេ​គឺជា​មនុស្ស​ដំបូងគេ​នៅកោះ ធូប៊ូអាយ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

ពួកបរិសុទ្ធ, ១:៥៧៣–៥៧៤

ថេលីអ៊ី និង​អ្នកដទៃ​ទៀត​ចែកចាយ​ដំណឹងល្អ​ជាមួយ​ប្រជាជន​នៅកោះ ធូប៊ូអាយ 

ថេលីអ៊ី ណាបូតា និង អាឌីសុន បាន​ក្លាយជា​មិត្ត​ដ៏ល្អ ។ ពួកគេ​បាន​ធ្វើដំណើរ​ជាមួយគ្នា និង​បង្រៀន​ដំណឹងល្អ​នៅកោះ ធូប៊ូអាយ និង​នៅ​កោះ​ផ្សេងទៀត ។ នៅពេល​ដែល​មនុស្ស​ព្យាយាម​ប្រាប់​ពួកបរិសុទ្ធ​នៅកោះ ធូប៊ូអាយ ថា​ពួកគេ​មិន​គួរ​ចូលរួម​ជាមួយ​សាសនាចក្រ នោះ ថេលីអ៊ី បាន​បង្រៀន​ពួកគេ​ចេញពី​ព្រះគម្ពីរ​ដែលថា សាសនាចក្រ​គឺ​ពិត ។

ពួកបរិសុទ្ធ, ២:២៧, ៤៥

ថេលីអ៊ី ណាបូតា និង​ពួកបរិសុទ្ធ​ផ្សេងទៀត​កំពុង​ច្រៀង​ជាមួយគ្នា 

ថេលីអ៊ី ចង់​ជួយ​មនុស្ស​កាន់តែ​ច្រើន​នៅកោះ ធូប៊ូអាយ រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នាង​បាន​សរសេរ​តន្ត្រី​ដែល​មាន​ពាក្យ​ក្នុង​បទគម្ពីរ ហើយ​បាន​អញ្ជើញ​ក្រុមធំៗ​ឲ្យ​ច្រៀង​ជាមួយ​នាង​នៅពេលល្ងាច ។ ការច្រៀង​បទចម្រៀង​របស់ ថេលីអ៊ី បាន​ជួយ​មនុស្ស​ជាច្រើន​រៀនពី​បទគម្ពីរ និង​ចងចាំ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១២

ថេលីអ៊ី និង​គ្រួសារ​របស់នាង​ស្វាគមន៍​គ្រួសារ​របស់ អាឌីសុន 

ប៉ុន្មាន​ឆ្នាំក្រោយ​មក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើន​ទៀត​បាន​មកកោះ ធូប៊ូអាយ រួមទាំង​គ្រួសារ​របស់ អាឌីសុន ផងដែរ ។ ថេលីអ៊ី ស្វាគមន៍​ពួកគេ​ទៅកាន់​ផ្ទះ​របស់នាង ។ នាង​បាន​ធ្វើការ​ជាមួយ​ភរិយា​របស់ អាឌីសុន ឈ្មោះ លូអ៊ីសា ដើម្បី​បម្រើ​ស្ត្រី​នៅ​ធូប៊ូអាយ ។

ពួកបរិសុទ្ធ, ២:១៣៣–១៣៤

ថេលីអ៊ី និង​គ្រួសារ​របស់នាង​បន្ត​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ 

បន្ទាប់ពី​មួយរយៈ​មក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាកចេញ​ពី ធូប៊ូអាយ និង​កោះ​ផ្សេងទៀត ។ ប៉ុន្តែ ថេលីអ៊ី បន្ត​បង្រៀន និង​ដឹកនាំ​ពួកបរិសុទ្ធ ។ ដោយសារ​តែ​គំរូ និង​ការបម្រើ​របស់ ថេលីអ៊ី សាសនាចក្រ​នៅកោះ ធូប៊ូអាយ នៅតែ​រឹងមាំ ។

ពួកបរិសុទ្ធ, ២:១៥០–១៥១