ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ស៊ូសា យ៉ង់ ហ្គេត និង យ៉ូសែប អេហ្វ ស៊្មីធ


« ស៊ូសា យ៉ង់ ហ្គេត និង យ៉ូសែប អេហ្វ ស៊្មីធ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« ស៊ូសា យ៉ង់ ហ្គេត និង យ៉ូសែប អេហ្វ ស៊្មីធ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា

ឆ្នាំ១៩០២–ឆ្នាំ១៩១៨

3:20

ស៊ូសា យ៉ង់ ហ្គេត និង យ៉ូសែប អេហ្វ ស៊្មីធ

វិវរណៈ​អំពី​ពិភព​វិញ្ញាណ

ព្រិកហាំ យ៉ង់ និយាយ​ជាមួយ​កូនស្រី​របស់​លោកឈ្មោះ ស៊ូសា ។

ស៊ូសា យ៉ង់ ហ្គេត គឺជា​កូនស្រី​របស់ ព្រិកហាំ យ៉ង់ ។ នាង​កើត​នៅ​រដ្ឋ​យូថាហ៍ ហើយ​ធំឡើង​នៅទីនោះ ។ នាង​ចូលចិត្ត​សរសេរ ហើយ​នាង​ចូលចិត្ត​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

ពួកបរិសុទ្ធ, ៣:៩–១០, ៦៤

ស៊ូសា​កំពុង​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព 

នៅពេល​ដែល ស៊ូសា ធំពេញវ័យ នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ។ នាង​បានសុំ​ការប្រសិទ្ធពរ​បព្វជិតភាព ។ នៅក្នុង​ការប្រសិទ្ធពរ​នោះ ព្រះអម្ចាស់​បាន​ប្រាប់ ស៊ូសា ថា​ទ្រង់​ចង់ឲ្យ​នាង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។

ពួកបរិសុទ្ធ, ៣:១៩៣–១៩៤

ស៊ូសា កំពុង​និយាយ​ជាមួយ​ស្ត្រីម្នាក់​ទៀត​អំពី​ព្រះវិហារ​បរិសុទ្ធ និង​ពង្យប្រវត្តិ 

បន្ទាប់ពី​ការប្រសិទ្ធពរ ស៊ូសា បាន​ប្រសើរឡើង ។ នាង​បាន​ចំណាយពេល​រៀន​អំពី​ពង្សប្រវត្តិ​គ្រួសារ​របស់នាង ។ នៅពេល​ដែល​នាង​បាន​រកឃើញ​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​ដោយ​មិនបាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក នាង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក​សម្រាប់​ពួកគេ ។ នាង​ចូលចិត្ត​ប្រាប់​មនុស្ស​អំពី​កិច្ចការ​ពង្សប្រវត្តិ ។ គួរឲ្យ​សោកស្តាយ មនុស្ស​ជាច្រើន​មិនបាន​ចាប់​អារម្មណ៍​ទេ ។

ពួកបរិសុទ្ធ, ៣:១៩៤–១៩៥, ២០៦

ស៊ូសា កំពុង​និយាយ​ជាមួយ យ៉ូសែប អេហ្វ ស្ម៊ីធ 

ថ្ងៃមួយ ស៊ូសា បាន​ទៅលេង​មិត្ត​របស់​នាង យ៉ូសែប អេហ្វ ស្ម៊ីធ ដែលជា​ប្រធាន​សាសនាចក្រ ។ ប្រធាន ស្ម៊ីធ បាន​ឈឺ​អស់រយៈពេល​ជាច្រើន​សប្តាហ៍ ។ ស៊ូសា ដឹងថា​លោក​ក៏​មាន​ការសោកស្តាយ​ខ្លាំង​ដោយសារ​កូនប្រុស​របស់លោក​បាន​ស្លាប់ ។ លោក​សោកស្តាយ​អំពី​រឿង​ផ្សេងទៀត​ដែល​កើតឡើង​នៅក្នុង​ពិភពលោក​នេះ​ផងដែរ ដូចជា​សង្គ្រាម និង​ជំងឺ​ទាំងឡាយ ។

ពួកបរិសុទ្ធ, 3:១៩៧–១៩៩, ២០៥–២០៦

យ៉ូសែប អេហ្វ ស្ម៊ីធ ប្រាប់ ស៊ូសា អំពី​ការនិមិត្ត​របស់​លោក 

ប៉ុន្តែ​នៅពេល​ដែល ស៊ូសា អង្គុយ​ជាមួយ​ប្រធាន ស្ម៊ីធ លោក​រំភើប​ណាស់​ក្នុង​ការនិយាយ​ជាមួយ​នាង ។ លោក​បាន​ប្រាប់ ស៊ូសា ថា​ព្រះ​បាន​ប្រទាន​ឲ្យ​លោក​នូវ​ការនិមិត្ត​ដ៏ពិសេស​មួយ ។ វាគឺ​ជាការណ៍​ទាំងអស់​អំពី​ពិភព​វិញ្ញាណ ជាកន្លែង​ដែល​មនុស្ស​ទៅ​បន្ទាប់ពី​ពួកគេ​ស្លាប់ ។ ការនិមិត្ត​របស់​លោក​ត្រូវបាន​សរសេរទុក​នៅលើ​ក្រដាស ។ ប្រធាន ស្ម៊ីធ បាន​ប្រគល់វា​ឲ្យទៅ ស៊ូសា ហើយ​សុំឲ្យ​នាង​អានវា ។

ពួកបរិសុទ្ធ, ៣:២០៦–២០៧

ស៊ូសា កំពុង​អាន​អំពី​ការនិមិត្ត 

ស៊ូសា បាន​អាន​ក្រដាស​នោះ ។ ក្រដាស​នោះ​បាន​អានថា ព្រះយេស៊ូវគ្រីស្ទ​បាន​យាងទៅ​ធ្វើទស្សនកិច្ច​នៅពិភព​វិញ្ញាណ ។ ទ្រង់​បាន​បញ្ជូន​លោក​អាដាម អេវ៉ា និង​បុរស និង​ស្ត្រី​ស្មោះត្រង់​ផ្សេងទៀត ដើម្បី​បង្រៀន​វិញ្ញាណ​ដែល​មិនបាន​ទទួល​ដំណឹងល្អ​ខណៈពេល​ដែល​ពួកគេ​នៅរស់ ។ ពួកគេ​បាន​ជួយ​វិញ្ញាណ​ទាំងនេះ​រៀបចំខ្លួន ដើម្បី​មនុស្ស​អាច​ត្រូវបាន​ធ្វើ​បុណ្យ​ជ្រមុជទឹក សម្រាប់​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:១១–១៩, ២៩–៤៨, ពួកបរិសុទ្ធ, ៣:២០៦–២០៧

យ៉ូសែប អេហ្វ ស្ម៊ីធ និង ស៊ូសា កំពុង​និយាយគ្នា 

ស៊ូសា មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​នាង​អាន​ការនិមិត្ត​របស់​ប្រធាន ស្ម៊ីធ ។ ប្រធាន ស្ម៊ីធ ញញឹម​ដាក់​នាង ។ លោក​បាន​មាន​ប្រសាសន៍ថា « ស៊ូសា ! អ្នក​កំពុង​ធ្វើ​កិច្ចការ​ដ៏អស្ចារ្យ » ។ លោក​បាន​ប្រាប់​នាងថា លោក​ស្រឡាញ់​នាង​ចំពោះ​សេចក្តី​ជំនឿ​របស់នាង​ទៅលើ​ព្រះអម្ចាស់ ។

ពួកបរិសុទ្ធ, ៣:២០៦

ស៊ូសា កំពុង​អង្គុយ​នៅក្បែរ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក 

ស៊ូសា បាន​សរសេរ​អំពី​វិវរណៈ​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុរបស់នាង ។ នាង​បាន​និយាយថា « អូ! វាគឺ​ជា​ការលួងលោម​ណាស់​ដល់ខ្ញុំ ! » ។ នាង​អន្ទះសា​ចង់​ប្រាប់​មិត្តភក្តិ​របស់នាង និង​សមាជិក​ផ្សេងទៀត​នៃ​សាសនាចក្រ​អំពី​ការនិមិត្ត​នេះ ។ នាង​ដឹងថា​ការនិមិត្ត​របស់​ប្រធាន ស្ម៊ីធ នឹង​ជួយ​ពួកបរិសុទ្ធ​ឲ្យ​សប្បាយរីករាយ​ក្នុង​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ សម្រាប់​មនុស្ស​នៅក្នុង​ពិភព​វិញ្ញាណ ។

ពួកបរិសុទ្ធ, ៣:២០៧