ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ស៊ីឌនី និង ហ្វីប៊ី រិកដុន


« ស៊ីឌនី និង ហ្វីប៊ី រិកដុន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ស៊ីឌនី និង ហ្វីប៊ី រិកដុន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែតុលា–ខែវិច្ឆិកា ឆ្នាំ១៨៣០

2:24

ស៊ីឌនី និង ហ្វីប៊ី រិកដុន

ការផ្លាស់ប្តូរ​ជីវិត​របស់​ពួកគាត់​ដើម្បី​ទទួល​យក​ដំណឹងល្អ

ប៉ាលី ប្រាត្ត​ផ្ដល់​យោបល់​ទៅ​ដៃគូ​របស់​គាត់​ឲ្យ​ពួកគេ​ទៅ​ជួប​មិត្តភក្តិ​របស់​គាត់ ស៊ីឌនី ។

ប៉ាលី ប្រាត្ត និង​អ្នកដទៃ​ទៀត​នឹង​ចែកចាយ​ដំណឹងល្អ​ជាមួយ​ជនជាតិ​ដើម​អាមេរិក ។ នៅ​តាម​ផ្លូវ​របស់​ពួកគាត់ ប៉ាលី​បាន​ចង់​ឈប់ ហើយ​ជួប​មិត្តភក្តិ​របស់​គាត់ ស៊ីឌនី រិកដុន ។ ស៊ីឌនី​គឺជា​គ្រូ​គង្វាល​ដែល​បាន​បង្រៀន​ប៉ាលី អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ ឥឡូវនេះ ប៉ាលី​ចង់​បង្រៀន​ស៊ីឌនី អំពី​ព្រះ​យេស៊ូវ​នៅក្នុង​ព្រះគម្ពីរ​មរមន​វិញ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣២; Saints ១:៩៩

ប៉ាលី​ចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ ស៊ីឌនី រិកដុន ។

ប៉ាលី​បានប្រាប់​ស៊ីឌនី អំពី​ព្រះគម្ពីរ​មរមន ហើយ​បានអញ្ជើញ​គាត់​ឲ្យ​អាន​ព្រះគម្ពីរ​នេះ ។ ស៊ីឌនី​មិន​ប្រាកដ​ទេ ប៉ុន្តែ​ដោយសារតែ​ប៉ាលី​គឺជា​មិត្តភក្តិ នោះ​គាត់​បានសន្យា​ថា​នឹង​អាន ។

Saints ១:១០០

ស៊ីឌនី​កំពុង​អាន​ព្រះគម្ពីរ​មរមន និង​ចែកចាយ​ជាមួយ​ភរិយា​របស់​គាត់ ។

នៅពេល​ស៊ីឌនី​អាន​ព្រះគម្ពីរ​មរមន គាត់​បានដឹង​ថា វា​មកពី​ព្រះ ។ គាត់​បានចែកចាយ​អារម្មណ៍​ជាមួយ​ភរិយា​របស់​គាត់ ហ្វីប៊ី ។

Saints ១:១០១

ស៊ីឌនី​កំពុង​និយាយ​ជាមួយ​គ្រួសារ​របស់​គាត់ ។

ប៉ុន្តែ ស៊ីឌនី​មិន​ប្រាកដ​ថា​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​នោះ​ទេ ។ ប្រសិនបើ​គាត់​ទទួល​ពិធី​បុណ្យជ្រមុជទឹក គាត់​នឹង​បាត់បង់​ការងារ​ជា​គ្រូគង្វាល​នៅក្នុង​ព្រះវិហារ​របស់​គាត់ ។ តើ​គាត់​អាច​មើលថែ​ហ្វីប៊ី និង​កូនៗ​ប្រាំមួយ​នាក់​ទៀត​របស់​គាត់​ដោយ​របៀប​ណា ? តើ​មនុស្ស​នៅក្នុង​ព្រះវិហារ​របស់​គាត់​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ? គាត់​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ដើម្បី​ទូលសូម​ជំនួយ និង​មាន​អារម្មណ៍​ប្រកប​ដោយ​សេចក្តីសុខសាន្ត ។

Saints ១:១០១; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:២៣

ហ្វីប៊ី រិកដុន ប្រាប់​ស៊ីឌនី​ថា គាត់​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សាសនាចក្រ ។

ស៊ីឌនី​បានសួរ​ហ្វីប៊ី ថាតើ​នាង​ស្ម័គ្រចិត្ត​ដើម្បី​បោះបង់​ចោល​ជីវិត​ដ៏​សុខស្រួល​របស់​ពួកគេ ហើយ​ចូលរួម​សាសនាចក្រ​ថ្មី​នេះ​ជាមួយ​គាត់​ដែរ​ឬ​ទេ ។ នាង​បាន​និយាយ​ថា « វា​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ មិន​ថា​ជោគជ័យ ឬ​បរាជ័យ​នោះ​ទេ » ។ ពួកគាត់​បាន​សម្រេចចិត្ត​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។

Saints ១:១០១

ស៊ីឌនី​ជួប​ជាមួយ យ៉ូសែប ស្ម៊ីធ ។

ក្រោយមក ស៊ីឌនី​បានជួប​ជាមួយ​ព្យាការី យ៉ូសែប ស៊្មីធ ។ ព្រះអម្ចាស់​បាន​ផ្ដល់​ឲ្យ​ស៊ីឌនី នូវ​សារលិខិត​មួយ​តាមរយៈ​យ៉ូសែប ។ ទ្រង់​មាន​ព្រះបន្ទូល​ថា ទ្រង់​បាន​ឃើញ​សេចក្តីល្អ ដែល​ស៊ីឌនី​បាន​ធ្វើ និង​បាន​ឮ​ការអធិស្ឋាន​របស់​គាត់ ។ ព្រះអម្ចាស់​បាន​ប្រាប់​ស៊ីឌនី​ថា ទ្រង់​មាន​កិច្ចការ​ដ៏​អស្ចារ្យ​សម្រាប់​ឲ្យ​គាត់​ធ្វើ ។ ស៊ីឌនី​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៥:៣–៤