ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ហនស៍ មីល្ល ( រោង​ម៉ាស៊ីន​កិនស្រូវ ហនស៍ )


« ហនស៍ មីល្ល ( រោង​ម៉ាស៊ីន​កិនស្រូវ ហនស៍ ) » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ហនស៍ មីល្ល ( រោង​ម៉ាស៊ីន​កិនស្រូវ ហនស៍ ) » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែតុលា ឆ្នាំ១៨៣៨–ខែកុម្ភៈ ឆ្នាំ១៨៣៩

3:28

ហនស៍ មីល្ល ( រោង​ម៉ាស៊ីន​កិនស្រូវ ហនស៍ )

ការវាយ​ប្រហារ និង​អព្ភូតហេតុ

យ៉ូសែប ស្ម៊ីធ និង​គ្រួសារ​របស់​លោក​នៅឯ ហនស៍ មីល្ល ( រោង​ម៉ាស៊ីន​កិនស្រូវ ហនស៍ ) ។

វីលឡាត ស្ម៊ីធ មាន​អាយុ ១១ ឆ្នាំ ។ គ្រួសារ​របស់​គាត់​រស់នៅឯ ហនស៍ មីល្ល រដ្ឋ​មិសសួរី ជាមួយ​ពួកបរិសុទ្ធ​ផ្សេងទៀត ។ ពួកគេ​ចង់​ប្រមូលផ្តុំ​ឆាប់ៗ​ជាមួយ​ពួកបរិសុទ្ធ​នៅទីក្រុង​ហ្វារវែស្ទ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥:៧–៨, ពួកបរិសុទ្ធ, ១:៣៤៧–៣៤៨

មនុស្ស​មក​វាយប្រហារ​លើ​ពួកបរិសុទ្ធ​នៅឯ ហនស៍ មីល្ល ( រោង​ម៉ាស៊ីន​កិនស្រូវ ហនស៍ ) ។

ថ្ងៃមួយ វីលឡាត បាន​នៅជាមួយ​ឪពុក និង​បងប្អូន​ប្រុស​របស់គាត់​ឈ្មោះ សាដៀស និង អាលម៉ា ។ ភ្លាមៗ​នោះ ពួកគេ​បាន​ឮសំឡេង​កាំភ្លើង និង​សម្រែក ។ ហ្វូង​មនុស្ស​បាន​មក​វាយប្រហារ​លើ​ពួកបរិសុទ្ធ ។

ពួកបរិសុទ្ធ, ១:៣៤៨–៣៤៩

ពួកបរិសុទ្ធ​លាក់ខ្លួន​ពី​ពួក​អ្នកវាយប្រហារ​នៅឯ ហនស៍ មីល្ល ( រោង​ម៉ាស៊ីន​កិនស្រូវ ហនស៍ ) ។

មនុស្ស​គ្រប់គ្នា​រត់​ដើម្បី​ស្វែងរក​ទី​សុវត្ថិភាព ។ បុរស និង​កុមារ​ជាច្រើន​បាន​លាក់ខ្លួន​នៅក្នុង​ហាង​ជាងដែក ។ ឪពុក និង​បងប្អូនប្រុស​របស់ វីលឡាត បាន​ចូល​ទៅក្នុង​ហាង​ជាងដែក​ផងដែរ ប៉ុន្តែ វីលឡាត បាន​ត្រូវ​បំបែក​ចេញពី​ពួកគេ ។ គាត់​បាន​លាក់ខ្លួន​នៅ​ពីក្រោយ​គំនរឈើ​មួយ ។ គាត់​បាន​ឮ​សំឡេង​កាំភ្លើង​បាញ់​នៅជុំវិញ​ខ្លួន​គាត់ ។

ពួកបរិសុទ្ធ, ១:៣៤៩, ៣៥៣

វីលឡាត​កំពុង​រត់ ។

វីលឡាត បាន​រត់​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដើម្បី​លាក់ខ្លួន ។ នៅ​ទីបំផុត​ស្នូរ​កាំភ្លើង​ក៏​បាន​ឈប់ ។ អ្នកវាយប្រហារ​បាន​ចាក​ចេញពី ហនស៍ មីល្ល ។

ពួកបរិសុទ្ធ, ១:៣៥៣

វីលឡាត នៅក្នុង​ហាង​ជាងដែក ។

វីលឡាត បាន​ទៅ​ហាង​ជាងដែក​ដើម្បី​ស្វែងរក​គ្រួសារ​របស់គាត់ ។ ឪពុក​របស់គាត់ និង​សាដៀស ត្រូវបាន​គេ​សម្លាប់ ។ ប៉ុន្តែ​អាលម៉ា ដែលជា​ប្អូនប្រុស​របស់ វីលឡាត នៅ​មាន​ជីវិត ។

ពួកបរិសុទ្ធ, ១:៣៥៣

វីលឡាត បី​ត្រកង អាលម៉ា ប្អូនប្រុស​របស់គាត់ 

អាលម៉ា ត្រូវបាន​បាញ់​ចំ​ត្រគាក​របស់គាត់ ។ គាត់​បាន​រងរបួស​ធ្ងន់ធ្ងរ ។ វីលឡាត​បាន​លើក​អាលម៉ា​ឡើង ហើយ​បានបី​គាត់​ទៅកាន់​តង់​គ្រួសារ​របស់​ពួកគេ ។

ពួកបរិសុទ្ធ, ១:៣៥៣–៣៥៤

អាមែនដា ស្ម៊ីធ កំពុង​អធិស្ឋាន​ឲ្យ​កូនប្រុស​របស់​គាត់ អាលម៉ា 

ម្តាយ​របស់​វីលឡាត ឈ្មោះ អាមែនដា មិន​ដឹង​ពីរបៀប​ជួយ​ត្រគាក​របស់​អាលម៉ា​ទេ ។ ប៉ុន្តែនាងបានដឹងថាព្រះដឹង ។ នាង​បាន​អធិស្ឋាន ហើយ​នាង​បាន​ឮសំឡេង​មួយ​ប្រាប់​នាង​ថា​ត្រូវ​ធ្វើ​អ្វី​យ៉ាង​ប្រាកដ ។

ពួកបរិសុទ្ធ, ១:៣៥៤

អាមែនដា ថែទាំ​របួស​របស់ អាលម៉ា 

អាមែនដា បាន​លាង​របួស​របស់​អាលម៉ា​ជាមួយ​ផេះ ។ បន្ទាប់មក នាង​បាន​កិន​ឫស​ឈើ​មួយចំនួន ហើយ​ដាក់វា​នៅលើ​របួស​របស់គាត់ ។ នាង​រុំ​ត្រគាក​របស់គាត់​ជាមួយ​ក្រណាត់ ។ « ឥឡូវ​នេះ កូន​គេង​អ៊ីចឹង​ហើយ កុំ​រើ​ទៅ​ណា » នាង​បាន​និយាយថា « ព្រះអម្ចាស់​នឹង​ប្រទាន​ត្រគាក​ថ្មី​ឲ្យ​កូន » ។

ពួកបរិសុទ្ធ, ១:៣៥៤–៣៥៥

អាមែនដា អធិស្ឋាន​ទូលសូម​ជំនួយ 

ក្រោយមក អភិបាល​រដ្ឋ​មិសសួរី​បាន​មាន​ប្រសាសន៍​ថា ពួកបរិសុទ្ធ​ត្រូវ​ចាកចេញពី​រដ្ឋ​នេះ បើ​មិន​ដូច្នេះទេ ពួកគេ​នឹង​ត្រូវគេ​សម្លាប់ ។ ប៉ុន្តែ​ត្រគាក​របស់ អាលម៉ា នៅ​មិន​ទាន់​ជា​នៅឡើយទេ ។ អាមែនដា បាន​អធិស្ឋាន ហើយ​បាន​ទូលសូម​ជំនួយ​ពី​ព្រះអម្ចាស់ ។ សំឡេង​មួយ​បាន​ប្រាប់​នាងថា ព្រះយេស៊ូវ​នឹង​មិន​ចាកចេញពី​គ្រួសារ​របស់​នាង​ឡើយ ។ អាមែនដា មាន​អារម្មណ៍ថា​គ្មាន​អ្វីអាច​ធ្វើឲ្យ​នាង​ឈឺចាប់​បានទេ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៨៣, ពួកបរិសុទ្ធ, ១:៣៧២; ៣៧៨–៣៧៩

អាលម៉ា ដើរ​បន្ទាប់ពី​ត្រគាក​របស់គាត់​បាន​ជាសះស្បើយ 

មិនយូរ​ប៉ុន្មាន​ក្រោយពី​នាង​បាន​អធិស្ឋាន អាមែនដា បាន​ឮកូនៗ​របស់​នាងស្រែក ។ នាង​បាន​រត់​ទៅរក​ពួកគេ ហើយ​នៅពេល​ដែល​នាង​បាន​ទៅដល់ នោះ​អាលម៉ា​បាន​រត់​ទៅ​រត់មក ។ គាត់​បាន​និយាយថា « ម៉ែ កូន​ជា​ហើយ កូន​ជា​ហើយ ! » ត្រគាក​របស់គាត់​បាន​ជាសះស្បើយ ! វាគឺជា​អព្ភូតហេតុ​មកពី​ព្រះអម្ចាស់ ។ អាមែនដា និង​កូនៗ​របស់នាង​បាន​ចាកចេញពី​រដ្ឋ​មិសសួរី ដើម្បី​ស្វែងរក​កន្លែង​សុវត្ថិភាព​ជាមួយ​ពួកបរិសុទ្ធ​ដែល​នៅ​សេសសល់​ផ្សេងទៀត ។

ពួកបរិសុទ្ធ, ១:៣៧៩