« អាពាហ៍ពិពាហ៍ពហុពន្ធភាព » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« អាពាហ៍ពិពាហ៍ពហុពន្ធភាព » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ឆ្នាំ១៨៣១–ឆ្នាំ១៨៩០
អាពាហ៍ពិពាហ៍ពហុពន្ធភាព
ព្រះបញ្ញត្តិសម្រាប់ពេលមួយ
ខណៈពេលដែលព្យាការីយ៉ូសែបកំពុងសិក្សាព្រះគម្ពីរប៊ីប លោកបានអានអំពីព្យាការីដូចជា អ័ប្រាហាំ និង ម៉ូសេ ដែលបានរៀបការជាមួយប្រពន្ធច្រើនលើសពីមួយ ។ យ៉ូសែបបានមានចម្ងល់ជាច្រើន ។ ដូច្នេះ លោកបានសម្រេចចិត្តអធិស្ឋាន និងទូលសួរព្រះអម្ចាស់ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១, ពួកបរិសុទ្ធ, ១:១២១; ៥០៣
ព្រះអម្ចាស់បានមានបន្ទូលថា ជាធម្មតាបុរសគួរតែមានភរិយាតែម្នាក់ប៉ុណ្ណោះ ។ ប៉ុន្តែពេលខ្លះ ព្រះអម្ចាស់បានបញ្ជាឲ្យបុរសម្នាក់រៀបការមានភរិយាច្រើនលើសពីមួយ ។ ការណ៍នេះត្រូវបានគេហៅថា អាពាហ៍ពិពាហ៍ពហុពន្ធភាព ។ ព្រះអម្ចាស់បានប្រាប់យ៉ូសែបថា ប្រជាជនរបស់ទ្រង់អាចមានអាពាហ៍ពិពាហ៍ពហុពន្ធភាព លុះត្រាតែមានបញ្ជាពីទ្រង់ ។
យ៉ាកុប ២:២៧–៣០, គោលលទ្ធិ និងសេចក្ដី សញ្ញា ១៣២:៣៤–៣៩, ពួកបរិសុទ្ធ, ១:១២១, ២៩០–២៩១, ៤៨៩–៤៩០, ៥០៣
ប៉ុន្មានឆ្នាំក្រោយមក ព្រះអម្ចាស់បានប្រាប់យ៉ូសែប និងពួកបរិសុទ្ធមួយចំនួនទៀតឲ្យរៀបអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ វាមិនងាយស្រួលទេក្នុងការរស់នៅតាមព្រះបញ្ញត្តិនេះ ។
ពួកបរិសុទ្ធ, ១:២៩០–២៩១, ៤៤៤–៤៤៦
រដ្ឋាភិបាលបានបង្កើតច្បាប់ប្រឆាំងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ ពួកបរិសុទ្ធមួយចំនួន រួមទាំងថ្នាក់ដឹកនាំសាសនាចក្រ ត្រូវបានចាប់ដាក់នៅក្នុងពន្ធនាគារ ។
ពួកបរិសុទ្ធ, ១:៥០១–៥០៤
នៅក្នុងឆ្នាំ១៨៩០ ព្រះអម្ចាស់បានប្រាប់ វិលហ្វូឌ វូឌដ្រុព្វ ដែលជាប្រធានសាសនាចក្រថា បុរសមិនគួររៀបការមានភរិយាលើសពីម្នាក់ទៀតនោះទេ ។ ថ្នាក់ដឹកនាំនៃសាសនាចក្របានចែកចាយព្រះបញ្ញត្តិនេះជាមួយពួកបរិសុទ្ធ ។ សព្វថ្ងៃនេះ ព្រះបញ្ញត្តិនេះនៅតែជាព្រះបញ្ញត្តិរបស់ព្រះអម្ចាស់—បុរសម្នាក់គួរតែរៀបការទៅនឹងភរិយាតែម្នាក់ប៉ុណ្ណោះ ។
សេចក្តីប្រកាសជាផ្លូវការ ទី១ ពួកបរិសុទ្ធ, ២:៥៩៨–៦០១, ៦០៧–៦០៩