« ថ្ងៃនៃការប្រោសឲ្យជា » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« ថ្ងៃនៃការប្រោសឲ្យជា » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែមេសា–ខែកក្កដា ឆ្នាំ១៨៣៩
ថ្ងៃនៃការប្រោសឲ្យជា
ការប្រសិទ្ធពរដល់អ្នកឈឺដោយព្រះចេស្ដានៃព្រះ
ខណៈពេលដែល យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតជាអ្នកទោសនៅរដ្ឋមិសសួរី ឆ្មាំមួយចំនួនបាននាំពួកគេទៅពន្ធនាគារផ្សេង ។ ពួកឆ្មាំមានចិត្តល្អចំពោះអ្នកទោស ។ នាយប់មួយ មេឆ្មាំគុកបានប្រាប់យ៉ូសែបថាគាត់នឹងទៅដេក ហើយថាបើសិនយ៉ូសែប និងមិត្ដរបស់គាត់រត់គេច គាត់នឹងមិនដេញចាប់ពួកគេឡើយ ។
Saints ១:៣៩២–៣៩៣
យ៉ូសែប និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានរត់គេចខ្លួន ។ ពួកគេបានរកឃើញក្រុមគ្រួសាររបស់ពួកគេរស់នៅក្រុងមួយហៅថា ឃ្វីនស៊ី ។
Saints ១:៣៩៥–៣៩៦
ប្រជាជននៅក្រុងឃ្វីនស៊ី មានចិត្ដល្អដល់ពួកបរិសុទ្ធ ។ ពួកគេបានផ្ដល់អាហារ និងសម្លៀកបំពាក់ និងកន្លែងស្នាក់នៅដល់ពួកបរិសុទ្ធ ។
Saints ១:៣៧៧
ពួកបរិសុទ្ធបានមានអំណរគុណចំពោះសណ្តានចិត្ដរបស់ប្រជាជននៅឃ្វីនស៊ី ។ ប៉ុន្តែ យ៉ូសែបដឹងថា ពួកគេនឹងត្រូវការកន្លែងផ្ទាល់ខ្លួនដើម្បីរស់នៅ ។ ថ្នាក់ដឹកនាំសាសនាចក្របានទិញដីមួយចំនួនដែលមិនមានគេចង់ទិញ ហើយពួកបរិសុទ្ធចាប់ផ្ដើមផ្លាស់ទៅនៅទីនោះ ។
Saints ១:៣៩៩–៤០០
ដីនោះនៅក្បែរទន្លេធំមួយ ។ វាជាដីសើម និងមានភក់ ហើយពោរពេញដោយមូស ។ មូសបានធ្វើឲ្យពួកបរិសុទ្ធជាច្រើនបានឈឺធ្ងន់ដោយជំងឺមួយហៅថា ជំងឺគ្រុនចាញ់ ។ ពួកគេខ្លះទៀតបានស្លាប់ ។
Saints ១:៤០២
នៅពេលយ៉ូសែបឃើញថាមនុស្សជាច្រើនបានឈឺ លោកបានជួបជុំនឹងថ្នាក់ដឹកនាំសាសនាចក្រមួយចំនួន ហើយសុំឲ្យពួកគេមកជាមួយគាត់ ។ ពេញមួយព្រឹក ពួកលោកបានទៅពីគ្រួសារមួយទៅគ្រួសារមួយទៀត ដើម្បីសួរសុខទុក្ខ និងប្រសិទ្ធពរដល់ពួកគេ ។ ពួកលោកបានប្រើព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីព្យាបាលពួកអ្នកដែលឈឺ ។
Saints ១:៤០២
មនុស្សម្នាក់ដែលពួកគេបានទៅសួរសុខទុក្ខគឺ អេលីយ៉ា ហ្វ័រដាម ។ គាត់បានឈឺជាទម្ងន់ ភរិយាគាត់គិតថាគាត់នឹងស្លាប់ឆាប់ៗនេះ ។ យ៉ូសែបបានសួរអេលីយ៉ាថា តើគាត់មានសេចក្ដីជំនឿថានឹងត្រូវបានប្រោសឲ្យជាឬទេ ។
Saints ១:៤០២
អេលីយ៉ាបាននិយាយថា « គាត់ខ្លាចថាវាយឺតពេលហើយ » ។ យ៉ូសែបបានសួរថា តើគាត់ជឿលើព្រះយេស៊ូវគ្រីស្ទទេ ។ គាត់បានតបថា « ខ្ញុំពិតជាជឿ បងប្រុសយ៉ូសែប » ។
Saints ១:៤០២
យ៉ូសែបបានប្រសិទ្ធពរដល់គាត់ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។ អេលីយ៉ាបានក្រោកឈរ ។ ព្រះយេស៊ូវបានប្រោសគាត់ឲ្យជា ! បន្ទាប់មកអេលីយ៉ាបានទៅតាមយ៉ូសែបទៅផ្ទះបន្ទាប់ ហើយជួយលោកប្រសិទ្ធពរដល់មនុស្សដទៃទៀតដែលបានឈឺ ។
Saints ១:៤០២–៤០៣