« លូស៊ី ម៉ូលី និងគ្រួសាររបស់នាង » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« លូស៊ី ម៉ូលី និងគ្រួសាររបស់នាង » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែវិច្ឆិកា ឆ្នាំ១៨៣០
លូស៊ី ម៉ូលី និងគ្រួសាររបស់នាង
មនុស្សជាច្រើនជឿ ហើយបានជ្រមុជទឹក
នៅថ្ងៃមួយ លូស៊ី ម៉ូលី ដែលមានអាយុ ១៥ឆ្នាំកំពុងជួយអ្នកជិតខាងរបស់នាង អាប៊ីកែល ដានីយ៉ែលស៍ ត្បាញក្រណាត់ ។ នៅពេលពួកគេកំពុងធ្វើការ ពួកគេបានឮសំឡេងគោះទ្វារ ។ គឺជាពួកអ្នកផ្សព្វផ្សាយសាសនាបីនាក់ ។ អាប៊ីកែលបានអញ្ជើញពួកគេចូលមក ។ ពួកគេបាននិយាយថាព្រះយេស៊ូវគ្រីស្ទបានបញ្ជូនពួកគេមកចែកចាយសារលិខិតមួយ ។
Saints ១:១០២–១០៣
បុរសទាំងនោះបានប្រាប់អាប៊ីកែល និងលូស៊ីថា ព្រះយេស៊ូវបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ។ ពួកគេក៏បានប្រាប់អំពីព្រះគម្ពីរមរមនផងដែរ ។
Saints ១:១០៣
ស៊ូស៊ីបានភ្ញាក់ផ្អើលដែលអាប៊ីកែលបានខឹង ។ នាងបានឲ្យពួកអ្នកផ្សព្វផ្សាយសាសនាចេញពីផ្ទះរបស់នាង ។
Saints ១:១០៣
លូស៊ីបានដឹងថាពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះគឺជាពួកអ្នកបម្រើរបស់ព្រះ ។ នាងបានប្រាប់ពួកគេឲ្យទៅជួបគ្រួសាររបស់នាងនៅក្បែរនោះ ។ នាងបាននិយាយថា « ឪពុករបស់ខ្ញុំរស់នៅមួយម៉ែលពីនេះ » ។ « សូមអញ្ជើញទៅទីនោះ អ្នកនឹងទទួលបានអាហារ និងការមើលថែ » ។
Saints ១:១០៣–១០៤
លូស៊ីនិយាយត្រូវ ។ ពួកអ្នកផ្សព្វផ្សាយសាសនាហូបអាហារដ៏ឆ្ងាញ់នៅឯកសិដ្ឋានរបស់គ្រួសារម៉ូលី ។ ឪពុករបស់លូស៊ី គឺជាមិត្តភក្តិរបស់ ស៊ីឌនី រិកដុន ។ ពួកគេជឿថាព្រះយេស៊ូវមានព្រះទ័យចង់ឲ្យពួកគេចែកចាយអ្វីៗគ្រប់យ៉ាងដែលពួកគេមានជាមួយអ្នកដទៃ ។ ពួកគេបានអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យបង្រៀនពួកគេ និងមិត្តភក្តិរបស់ពួកគេ ។
Saints ១:១០៤
នៅយប់នោះ ប្រហែលជានៅកណ្ដាលអាធាត្រ មនុស្សចំនួន ១៧នាក់បានទទួលពិធីបុណ្យជ្រមុជទឹក ។ នៅក្នុងរយៈពេលពីរបីថ្ងៃទៀត មនុស្ស ៥០នាក់ទៀតបានមកកសិដ្ឋានរបស់ម៉ូលី ដើម្បីស្ដាប់ពួកអ្នកផ្សព្វផ្សាយសាសនា ហើយពួកគេបានសុំទទួលពីធីបុណ្យជ្រមុជទឹក ។ សូម្បីតែ អាប៊ីកែល ដានីយ៉ែលស៍ ជាមិត្តភក្តិរបស់លូស៊ី បានផ្លាស់ប្តូរគំនិតរបស់នាងអំពីពួកអ្នកផ្សព្វផ្សាយសាសនា ។ នាង និងស្វាមីរបស់នាងបានសម្រេចចិត្តចូលរួមក្នុងសាសនាចក្រ ។
Saints ១:១០៥; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:២៥, ៣៧