ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ចេន ម៉ានីង ធ្វើដំណើរ​ទៅកាន់ទីក្រុងណៅវូ


« ចេន ម៉ានីង ធ្វើដំណើរ​ទៅកាន់ទីក្រុងណៅវូ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ចេន ម៉ានីង ធ្វើដំណើរ​ទៅកាន់ទីក្រុងណៅវូ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ឆ្នាំ១៨៤១–១៨៤៣

2:58

ចេន ម៉ានីង ធ្វើដំណើរ​ទៅកាន់ទីក្រុងណៅវូ

ការដើរ​ដោយ​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់

ចេន ម៉ានីង ទទួល​បុណ្យ​ជ្រមុជទឹក ។

ចេន ម៉ានីង និង​គ្រួសារ​របស់​នាង​បាន​រស់នៅ​ទីកន្លែង​ដែល​មនុស្ស​មួយ​ចំនួន​មិន​ចូលចិត្ដ​ពួកគេ ហើយ​ប្រព្រឹត្ដ​មិនល្អ​ដាក់​ពួកគេ ដោយសារ​តែ​ពណ៌​សម្បុរ​របស់​ពួកគេ ។ ថ្ងៃមួយ ចេន បានឮ​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ។ នាង​បានដឹង​ថា​សារលិខិត​របស់​គាត់​គឺ​ពិត ។ នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

Saints ១:៥០០–៥០១

ចេន និង​គ្រួសារ​របស់​នាង​បាន​ចាប់ផ្ដើម​ការធ្វើ​ដំណើរ​របស់​ពួកគេ​ទៅ​ណៅវូ ។

គ្រួសារ​របស់ ចេន បាន​ចូលរួម​សាសនាចក្រ​ផងដែរ ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​ប្រមូលផ្ដុំ​គ្នា​នៅ​ណៅវូ ។ ចេន​ស្រឡាញ់​ព្រះអម្ចាស់ ។ នាង និង​គ្រួសារ​របស់​នាង​ចង់នៅ​ជាមួយ​ពួកបរិសុទ្ធ​ផ្សេងទៀត ។ ដូច្នេះ​ពួកគេ​បាន​ចាប់ផ្តើម​ដំណើរ​របស់​ពួកគេ​ទៅកាន់ ណៅវូ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤:២៥; Saints ១:៥០១

ចេន និង​គ្រួសារ​របស់​នាង​ត្រូវបាន​គេ​បដិសេធ​មិន​ឲ្យ​ឡើង​ទូក ។

ផ្នែក​ខ្លះ​នៃ​ការធ្វើ​ដំណើរ​របស់​ពួកគេ ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ទូក ។ មនុស្ស​ភាគច្រើន​នៅលើ​ទូក​អាច​បង់​ប្រាក់​សម្រាប់​ការជិះ​នៅ​ពេល​ចុះ​ពី​ទូក ។ ប៉ុន្តែ​បុរស​មួយចំនួន​បាន​ប្រាប់​គ្រួសារ​របស់ ចេន ថា​ពួកគេ​ត្រូវ​បង់​ប្រាក់​មុន​ពេល​ឡើង​ទូក ។ ពួកគេ​គ្មាន​លុយ​គ្រប់គ្រាន់​ឡើយ ។ បុរស​ទាំងនោះ​បាន​ឲ្យ​ពួកគេ​ចុះ​ចេញ​ពី​ទូក ហើយ​ទូក​ចេញ​ចោល​ពួកគេ ។

Saints ១:៥០១

ចេន និង​គ្រួសារ​របស់​នាង​ដើរ​ទៅ​ណៅវូ ។

គ្រួសារ​របស់ ចេន ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ ៨០០ ម៉ាយ ឬ ១,៣០០ គីឡូម៉ែត ។ ពួកគេ​ត្រូវ​ឆ្លង​ស្ទឹង​ដ៏​ជ្រៅ​ដោយ​គ្មាន​ស្ពាន ។ ពួកគេ​ត្រូវ​ដេក​នៅ​ខាងក្រៅ ។ ជាញឹកញាប់ អាកាសធាតុ​ត្រជាក់​ខ្លាំងណាស់ ។ ប៉ុន្តែ​គ្រួសារ​របស់ ចេន បាន​ប្តេជ្ញាចិត្ត​ទៅ​ឲ្យ​ដល់​ណៅវូ ។ ពួកគេ​បាន​លើកទឹក​ចិត្ត​ខ្លួនឯង​ដោយ​ការច្រៀង​ចម្រៀង​នៅពេល​ដែល​ពួកគេ​ដើរ ។

Saints ១:៥០១, ៥០៥–៥០៦

ចេន ថែទាំ​សមាជិក​គ្រួសារ​ម្នាក់ ។

ចេន និង​គ្រួសារ​របស់​នាង​បាន​ដើរ​ហើយ​ដើរ​ទៀត រហូត​ដល់​ស្បែកជើង​ពួកគេ​រហែក ហើយ​ជើង​របស់​ពួកគេ​ឈឺ ។ ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​បាន​អធិស្ឋាន​ទូលសូម​ជំនួយ​ពី​ព្រះ ទ្រង់​បាន​ព្យាបាល​ជើង​របស់​ពួកគេ ។

Saints១:៥០១

ចេន និង​គ្រួសារ​របស់​នាង​ជួយ​ក្មេង​ដែល​ឈឺ ។

ពួកគេ​បាន​ជួយ​មនុស្ស​ដែល​ពួកគេ​បាន​ជួប​នៅតាម​ផ្លូវ​ធ្វើដំណើរ​របស់​ពួកគេ ។ ដោយសារ​តែ​សេចក្ដី​ជំនឿ​របស់​ពួកគេ ពួកគេ​ថែមទាំង​បាន​ជួយ​ព្យាបាល​កុមារ​ដែល​ឈឺ​ផងដែរ ។

Saints ១:៥០៥–៥០៦

អិមម៉ា និង យ៉ូសែប ស្វាគមន៍​ចេន​ចូលក្នុង​ផ្ទះ​របស់​ពួកគេ ។

នៅទីបំផុត ចេន និង​គ្រួសារ​របស់​នាង​បានទៅ​ដល់​ណៅវូ ។ ពួកគេ​អស់កម្លាំង និង​ត្រូវការ​កន្លែង​ស្នាក់នៅ ។ ដូច្នេះ​ពួកគេ​បានទៅ​ផ្ទះ​របស់ អមិម៉ា និង យ៉ូសែប ។ នៅពេល យ៉ូសែប បានឮ​ពី​អ្វី​ដែល​ពួកគេ​បាន​ឆ្លងកាត់ លោក​បាន​ប្រាប់​ចេន​ថា « ព្រះ​នឹង​ប្រទានពរ​ដល់​អ្នក ។ អ្នក​នៅក្នុង​ចំណោម​មិត្ដ​របស់​អ្នក​ហើយ » ។ យ៉ូសែប និង អិមម៉ា បានអញ្ជើញ​ចេន​ឲ្យ​រស់នៅ​ជាមួយ​ពួកគេ ។

Saints ១:៥០៦