ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អាពាហ៍​ពិពាហ៍ និង​ក្រុម​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច


« អាពាហ៍​ពិពាហ៍​អស់កល្បជានិច្ច និង​គ្រួសារ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« អាពាហ៍​ពិពាហ៍ និង​ក្រុម​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ឆ្នាំ១៨៤៣–ឆ្នាំ១៨៤៦

2:9

អាពាហ៍​ពិពាហ៍ និង​ក្រុម​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

បាន​ផ្សារភ្ជាប់​ដោយ​ព្រះចេស្តា​នៃ​ព្រះយេស៊ូវគ្រីស្ទ

អិមម៉ា និង​យ៉ូសែប ស្ម៊ីធ ជាមួយ​កូនៗ​របស់​ពួកគេ ។

នៅពេល​ដែល​អិមម៉ា​និង​យ៉ូសែប​រៀបការ ពួកគេ​ជឿថា​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​នឹង​បញ្ចប់​នៅពេល​ពួកគេ​ស្លាប់ ។ នេះ​ជា​របៀប​ដែល​អាពាហ៍​ពិពាហ៍​ទាំងអស់​បាន​ធ្វើឡើង ។ ប៉ុន្តែ​បន្ទាប់មក​ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប​ថា អាពាហ៍​ពិពាហ៍ និង​ក្រុម​គ្រួសារ​អាច​នៅ​ជារៀងរហូត​បាន ។

ពួកបរិសុទ្ធ, ១:៤១៣

អិមម៉ា និង​យ៉ូសែប​បាន​ផ្សារភ្ជាប់​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។

ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប អំពី​អាពាហ៍​ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច ។ តាមរយៈ​អំណាច​នៃ​បព្វជិតភាព បុរស​និង​ស្ត្រី​អាច​ចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ។ ប្រសិនបើ​ពួកគេ​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេនោះ​ព្រះអម្ចាស់​សន្យាថា អាពាហ៍​ពិពាហ៍​របស់​ពួកគេ​នឹង​មាន​ជារៀងរហូតទៅ ។ ការណ៍​នេះ​ត្រូវបាន​ហៅ​ថា ពិធី​ផ្សារភ្ជាប់ ។ មិនយូរ​ប៉ុន្មាន យ៉ូសែប​ និង​អិមម៉ា​បាន​ផ្សារភ្ជាប់​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:៧, ១៩–២៤, ពួកបរិសុទ្ធ, ១:៤១៣, ៤៣២–៤៣៣, ៤៨១–៤៨២, ៤៩២, ៥០២–៥០៣

យ៉ូសែប​បង្រៀន​ពួកបរិសុទ្ធ​អំពី​ពរជ័យ​នៃ​អាពាហ៍​ពិពាហ៍​អស់កល្ប​ជានិច្ច ។

យ៉ូសែប​ក៏បាន​រៀន​ផងដែរ​ថា នៅពេល​ដែល​បុរស និង​ស្ត្រី​ម្នាក់​ត្រូវបាន​ផ្សារភ្ជាប់ នោះ​កូនៗ​របស់​ពួកគេ​នឹង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ពួកគេ​ផងដែរ ។ ដោយសារ​តែ​ព្រះចេស្តា​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​គ្រួសារ​របស់​ពួកគេ​អាច​មាន​ជារៀង​រហូត ។ នៅពេល​ដែល​យ៉ូសែប​បាន​ប្រាប់​ពួកបរិសុទ្ធ​អំពី​ពរជ័យ​នេះ ពួកគេ​មាន​ចិត្ត​សប្បាយ​យ៉ាងខ្លាំង ! ពួកគេ​ទន្ទឹង​រង់ចាំ​ដើម្បី​បាន​ផ្សារភ្ជាប់​ជាមួយគ្នា ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:២; ១៣២:៦–៧, ពួកបរិសុទ្ធ, ១:៤៩២–៤៩៣, ៥៨០

គ្រួសារ​នៅ​ជាមួយគ្នា​នៅ​ខាងមុខ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។

ព្រះអម្ចាស់​ក្រោយមក​បាន​បង្រៀន​ថា ការផ្សារភ្ជាប់​គួរតែ​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពួកបរិសុទ្ធ​បាន​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បញ្ចប់​ព្រះវិហារ​បរិសុទ្ធ​នៅ​ណៅវូ ដើម្បី​ពួកគេ​អាច​បាន​ផ្សារភ្ជាប់​ជាមួយគ្នា ។ នៅពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​ចប់​រួចរាល់ គ្រួសារ​ជាច្រើន​បាន​ផ្សារភ្ជាប់​ជាមួយគ្នា ។ ពួកគេ​ថែមទាំង​បាន​ផ្សារភ្ជាប់​ទៅនឹង​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​ទៅ​ផងដែរ ។ ពួកគេ​បាន​មាន​អំណរគុណ​ចំពោះ​ពរជ័យ​នេះ !

ពួកបរិសុទ្ធ, ១:៥៧៩–៥៨០