ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ប៉ាលី និង សេងហ្វូល ប្រាត្ត


« ប៉ាលី និង សេងហ្វូល ប្រាត្ត » គោលលទ្ធិ និង​សេចក្តីសញ្ញា ( ឆ្នាំ២០២៤ )

« ប៉ាលី និង សេងហ្វូល ប្រាត្ត » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែសីហា–ខែកញ្ញា ឆ្នាំ១៨៣០

3:32

ប៉ាលី និង សេងហ្វូល ប្រាត្ត

សេចក្តីជំនឿ​ដើម្បី​ធ្វើតាម​ព្រះវិញ្ញាណ

ប៉ាលី និង​ សេងហ្វូល ប្រាត្ត នៅ​កសិដ្ឋាន​របស់​ពួកគេ ។

ប៉ាលី និង​ សេងហ្វូល ប្រាត្ត គឺជា​កសិករ​នៅក្នុង​រដ្ឋ​អូហៃអូ ។ នៅថ្ងៃ​មួយ ប៉ាលី​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដែល​ប្រាប់​គាត់​ឲ្យ​ចេញ​ពី​ផ្ទះ​ដើម្បី​បង្រៀន​មនុស្ស​អំពី​ព្រះគម្ពីរ​ប៊ីប ។

Saints ១:៩២

ប៉ាលី និង​ សេងហ្វូល​ចាកចេញ​ដើម្បី​បង្រៀន​អំពី​ព្រះគម្ពីរ​ប៊ីប ។

ប៉ាលី និង​ សេងហ្វូល​បានលក់​កសិដ្ឋាន​របស់​ពួកគាត់ ។ ពួកគាត់​មិន​ដឹង​ថា​ពួកគាត់​នឹង​ទៅ​ទីណា​ទេ ប៉ុន្តែ​ពួកគាត់​ជឿ​ថា​ព្រះ​នឹង​ប្រទានពរ​ដល់​ពួកគាត់​សម្រាប់​ការបម្រើ​ទ្រង់ ។

Saints ១:៩២

ប៉ាលី ចាកចេញ​ពី​ទូក​នៅ​ញូវយ៉ក ។

ប៉ាលី និង សេងហ្វូល បាន​យក​សម្លៀក​បំពាក់ និង​លុយ​មួយចំនួន រួច​ឡើង​ជិះ​ទូក ។ នៅពេល​ដែល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​ញូវយ៉ក ព្រះវិញ្ញាណ​បាន​ប្រាប់​ប៉ាលី​ឲ្យ​ចុះ​ពី​ទូក ។ ប៉ាលី​បានសុំ​ឲ្យ​សេងហ្វូល​ទៅ​ដោយ​ពុំ​មាន​គាត់ ។ គាត់​សន្យា​ថា​នឹង​ត្រឡប់​មក​ជួប​នាង​វិញ​ក្នុង​ពេល​ឆាប់ៗ ។ គាត់​មាន​អារម្មណ៍​ថា​មាន​អ្វីមួយ​ដែល​ព្រះ​ចង់​ឲ្យ​គាត់​ធ្វើ​នៅ​ញូវយ៉ក ។

Saints ១:៩២

ប៉ាលី​រៀន​អំពី​ព្រះគម្ពីរ​មរមន ។

ប៉ាលី​បាន​ដើរ​យ៉ាង​ឆ្ងាយ ។ នៅ​ទីបំផុត​គាត់​បាន​មក​ដល់​ផ្ទះ​របស់​គ្រូគង្វាល​ម្នាក់ ។ គ្រូគង្វាល​បាន​ប្រាប់​ប៉ាលី​អំពី​គម្ពីរ​ចម្លែក​ដែល​មាន​មនុស្ស​ម្នាក់​បាន​ឲ្យ​មក​គាត់ ។ គម្ពីរ​នេះ​ចេញ​មកពី​ផ្ទាំងមាស និង​បាន​សរសេរ​ជា​យូរ​មក​ហើយ ។ គម្ពីរ​នេះ​ត្រូវ​បាន​ហៅ​ថា ព្រះគម្ពីរ​មរមន ។ យុវជន​ម្នាក់​នៅ​ញូវយ៉ក បាន​បកប្រែ​វា​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។

Saints ១:៩២

ប៉ាលី​បាន​ទទួល​ទីបន្ទាល់​ពី​ព្រះគម្ពីរ​មរមន ។

ប៉ាលី​ចង់ដឹង​ជា​ខ្លាំង ។ គ្រូគង្វាល​បាន​បង្ហាញ​ប៉ាលី​នូវ​គម្ពីរ​នេះ ។ ប៉ាលី​បាន​បើក​គម្ពីរ​នេះ​ទាំង​រំភើប​ចិត្ត ហើយ​បាន​ចាប់ផ្ដើម​អាន ។ ពេល​វេលា​កន្លង​ទៅ ប៉ុន្តែ​គាត់​មិន​អាច​ឈប់​អាន​បាន​ទេ សូម្បីតែ​ឈប់​ហូប និង​សម្រាន្ត​ក៏​មិន​អាច​ឈប់​បាន​ដែរ ។ ព្រះវិញ្ញាណ​នៃ​ព្រះ​បានប្រាប់​គាត់​ថា គម្ពីរ​នោះ​ពិត ។

ពួក​បរិសុទ្ធ ១:៩២–៩៣

ប៉ាលី និង​ហៃរុម ស៊្មីធ កំពុង​និយាយ​អំពី​ព្រះគម្ពីរ​មរមន ។

ប៉ាលី​ស្រឡាញ់​ព្រះគម្ពីរ​មរមន​យ៉ាង​ខ្លាំង គាត់​ចង់​ស្វែងរក​បុរស​ដែល​បាន​បកប្រែ​ព្រះគម្ពីរ​នេះ ។ គាត់​បាន​ជួប​ជាមួយ​គ្រួសារ​ស្ម៊ីធ នៅ​កសិដ្ឋាន ជា​កន្លែង​ដែល​គាត់​បាន​ជួប​ជាមួយ​ហៃរុម ជា​បងប្រុស​របស់​យ៉ូសែប ។ ពួកគាត់​និយាយ​គ្នា​ពេញ​មួយ​យប់ ។ ហៃរុម​បាន​ប្រាប់​ប៉ាលី​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ។ គាត់​បាន​ឲ្យ​ព្រះគម្ពីរ​របស់​គាត់​មួយ​ក្បាល​ទៅ​ប៉ាលី ។

Saints ១:៩៣

ប៉ាលី​បន្ត​អាន​ព្រះគម្ពីរ​មរមន ។

នៅពេល​គាត់​បន្ត​អាន ប៉ាលី​បានរៀន​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​ទៅ​ជួប​ប្រជាជន​នៅក្នុង​ទ្វីប​អាមេរិក​ជា​យូរ​មក​ហើយ ។ ប៉ាលី​អាច​មើលឃើញ​ថា ព្រះគម្ពីរ​មរមន​គឺ​មាន​តម្លៃ​ជាង​ទ្រព្យសម្បត្តិ​ទាំងឡាយ​ក្នុង​ពិភពលោក​នេះ ។ គាត់​អន្ទះសា​នឹង​ត្រឡប់​ទៅ​ជួប សេងហ្វូល ហើយ​ចែកចាយ​ជាមួយ​នាង​នូវ​អ្វី​ដែល​គាត់​បានរៀន ។

Saints ១:៩៣; នីហ្វៃទី៣ ១១:១–១២

ប៉ាលី​ចែកចាយ​ព្រះគម្ពីរ​មរមន​ទៅ​សេងហ្វូល និង​គ្រួសារ​របស់​គាត់ ។

ប៉ាលី​បានប្រាប់​សេងហ្វូល និង​សមាជិក​ដទៃ​ទៀត​ពី​គ្រួសារ​របស់​គាត់​អំពី​ព្រះគម្ពីរ​មរមន ។ គាត់​បានប្រាប់​ពួកគេ​នូវ​អ្វី​ដែល​ព្រះគម្ពីរ​នេះ​បង្រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សេងហ្វូល​មាន​ក្តី​រីករាយ​ដែល​ប៉ាលី​បាន​ធ្វើតាម​ព្រះវិញ្ញាណ ហើយ​ស្វែងរកឃើញ​កិច្ចការ​របស់​ព្រះ​ចង់​ឲ្យ​គាត់​ធ្វើ ។ ដូចជា​ប៉ាលី​ដែរ សេងហ្វូល​បានរៀន​ដោយ​ខ្លួន​ឯង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ។

ពួក​បរិសុទ្ធ ១:៩៨–៩៩