ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ម៉ារី និង ខារ៉ូលីន រ៉ូលីន


« ម៉ារី និង ខារ៉ូលីន រ៉ូលីន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ម៉ារី និង ខារ៉ូលីន រ៉ូលីន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែវិច្ឆិកា ឆ្នាំ១៨៣០–ខែកក្កដា ឆ្នាំ១៨៣១

4:28

ម៉ារី និង ខារ៉ូលីន រ៉ូលីន

សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំងក្លា​ចំពោះ​ព្រះគម្ពីរ

ម៉ារី រ៉ូលីន កំពុង​ស្ដាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​និយាយ​អំពី​ព្រះគម្ពីរ​មរមន ។

ម៉ារី រ៉ូលីន មាន​អាយុ ១២​ឆ្នាំ ពេល​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បានទៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ជា​លើកដំបូង ។ នាង​បានឮ​ពួកគេ​និយាយ​អំពី​ព្រះគម្ពីរ​មរមន ។ នៅ​គ្រានោះ មាន​ព្រះគម្ពីរ​មរមន​តែ​មួយ​ក្បាល​ប៉ុណ្ណោះ​នៅ​ខឺតឡង់ ហើយ​អ្នក​ដឹកនាំ​សាសនាចក្រ​ឈ្មោះ អ៊ីសាក ម៉ូលី មាន​ព្រះគម្ពីរ​នោះ ។

ម៉ារី សូម​ខ្ចី​ព្រះគម្ពីរ​មរមន ។

ម៉ារី​បានទៅ​ផ្ទះ​របស់​បងប្រុស​ម៉ូលី ហើយ​បានសុំ​មើល​ព្រះគម្ពីរ ។ បងប្រុស​ម៉ូលី បានឲ្យ​នាង​កាន់​ព្រះគម្ពីរ​នោះ ។ ម៉ារី​បាន​សួរ បើសិន​នាង​អាច​យក​ព្រះគម្ពីរ​ទៅ​ផ្ទះ ។

ម៉ារី​អង្វរ​សូម​ខ្ចី​ព្រះគម្ពីរ​មរមន ។

បងប្រុស​ម៉ូលី មិន​ចង់ឲ្យ​ព្រះគម្ពីរ​របស់​គាត់​ទៅ​ម៉ារី​នោះទេ ។ គាត់​មិន​ទាន់​បាន​អាន​ព្រះគម្ពីរ​នេះ​បានច្រើន​នៅឡើយ ។ ម៉ារី​បានអង្វរ​បងប្រុស​ម៉ូលី ដើម្បី​ឲ្យ​នាង​បាន​ខ្ចី​ព្រះគម្ពីរ ។

ម៉ារី​កំពុង​អាន​ព្រះគម្ពីរ​មរមន ។

បងប្រុស​ម៉ូលី បាន​យល់ព្រម ។ គាត់​បាននិយាយ​ថា ម៉ារី​អាច​យក​ព្រះគម្ពីរ​ទៅ​ផ្ទះ​បាន ប្រសិនបើ​នាង​យក​វា​មកវិញ​នៅ​ព្រឹក​ថ្ងៃ​ស្អែក ។ ម៉ារី​បាន​ចាត់ទុក​ព្រះគម្ពីរ​នេះ​ដូចជា​​កំណប់ទ្រព្យ​មួយ ។ នាង​ស្ទើរតែ​មិនបាន​គេង​ពេញមួយ​យប់​ដើម្បី​នៅ​អាន​ព្រះគម្ពីរ​នោះ ។

ម៉ារី​សង​ព្រះគម្ពីរ​ទៅ​ឲ្យ អ៊ីសាក ម៉ូលី វិញ ។

នៅពេល​ដែល​ម៉ារី​បាន​ឲ្យ​ព្រះគម្ពីរ​ទៅ​គាត់​វិញ បងប្រុស​ម៉ូលី បាន​ភ្ញាក់ផ្អើល ដោយសារ​នាង​បាន​អាន​វា​បានច្រើន ។ គាត់​បាននិយាយ​ថា « ក្មេង​តូច​អើយ » « ឯង​យក​ព្រះគម្ពីរ​នេះ​ទៅ​ផ្ទះ​វិញ ហើយ​អាន​វា​ឲ្យ​ចប់​ចុះ ។ ខ្ញុំ​អាច​រង់ចាំ​បាន » ។

ម៉ារី​ជួប​ជាមួយ យ៉ូសែប ស្ម៊ីធ ។

ម៉ារី​គឺ​ជា​មនុស្ស​ដំបូង​គេ​បង្អស់​នៅ​ខឺតឡង់​ដែល​បាន​អាន​ព្រះគម្ពីរ​មរមន​ចប់ ។ មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​នាង​អាន​ចប់ នាង​បានជួប​នឹង​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅពេល​ដែល​លោក​បានដឹង​ថា ម៉ារី​ស្រឡាញ់​ព្រះគម្ពីរ​មរមន​ខ្លាំង លោក​បាន​មាន​ប្រសាសន៍​ថា នាង​អាច​យក​ព្រះគម្ពីរ​របស់​បងប្រុស​ម៉ូលី​បាន ។ លោក​នឹង​ឲ្យ​បងប្រុស​ម៉ូលី​មួយ​ក្បាល​ទៀត ។

ម៉ារី​មើល​ការបោះពុម្ភ​នៃ​ព្រះគម្ពីរ​នៃ​បទបញ្ញត្ដិ ។

ក្រោយមក​នៅ​ឆ្នាំ​នោះ ម៉ារី និង​គ្រួសារ​របស់​នាង​បានផ្លាស់​ទៅ​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ។ នាង​ពិត​ជា​រំភើប​ក្នុង​ការឃើញ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ចាប់ផ្ដើម​រៀបរៀង​ព្រះគម្ពីរ​ថ្មី​មួយ​ដែល​ហៅ​ថា ព្រះគម្ពីរ​នៃ​បទបញ្ញត្ដិ ។ ព្រះគម្ពីរ​នេះ​មាន​នូវ​វិវរណៈ​ជាច្រើន​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ដល់ យ៉ូសែប ស្ម៊ីធ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៧; ៧០:១–៤; Saints ១:១៧៨

ពួកមនុស្ស​ក្រេវក្រោធ​បំផ្លាញ​ម៉ាស៊ីន​បោះពុម្ព ។

ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នៅ​អ៊ិនឌីប៉ែនដែនស៍ មិន​ចូលចិត្ត​សាសនាចក្រ​ទេ ។ ពួកគេ​ចង់​ឲ្យ​ពួក​បរិសុទ្ធ​ចាកចេញ ។ ថ្ងៃមួយ ពួកមនុស្ស​ក្រេវក្រោធ​មួយក្រុម​បាន​សម្រុក​ចូល​ក្នុង​អគារ​ដែល​​កំពុង​តែ​បោះពុម្ព​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ​នោះ ។ ពួកគេ​បាន​បោះ​ម៉ាស៊ីន​បោះពុម្ព​ចេញ​តាម​បង្អួច និង​គ្រវែង​ឯកសារ​នៃ​ព្រះគម្ពីរ​នៃបទបញ្ញត្ដិ​ចោល​តាម​ផ្លូវ ។

Saints ១:១៧៧–១៧៨

ម៉ារី និង ខារ៉ូលីន ពួន​នៅ​ពីក្រោយ​របង ។

ម៉ារី និង​ប្អូនស្រី​របស់​នាង ខារ៉ូលីន កំពុង​មើល​នៅ​ពីក្រោយ​របង ។ ម៉ារី​បានប្រាប់​ខារ៉ូលីន ថា​នាង​ចង់​យក​ឯកសារ​ទាំង​នោះ​ទុក​មុន​ពេល​ឯកសារ​ទាំងនោះ​ត្រូវ​គេ​បំផ្លាញ​ចោល ។ ខារ៉ូលីន​បានខ្លាច​ដល់​ពួកមនុស្ស​ក្រេវក្រោធ​មួយ​ក្រុម​នោះ ។ នាង​បាននិយាយ​ថា « ពួកគេ​នឹង​សម្លាប់​យើង » ។ ប៉ុន្ដែ ម៉ារី និង​ខារ៉ូលីន​បានដឹង​ថា ឯកសារ​ទាំងនោះ​មាននូវ​ព្រះ​បន្ទូល​របស់​ព្រះ​នៅលើ​នោះ ។

Saints ១:១៧៨

ម៉ារី និង​ខារ៉ូលីន កំពុង​រត់គេច ។

ពីរនាក់​បងប្អូន​រង់ចាំ​រហូត​ទាល់តែ​ពួកបុរស​ទាំងនោះ​បែរ​មុខ​ចេញ ។ បន្ទាប់មក​ពួកគេ​បាន​រត់​ទៅ​តាម​ផ្លូវ ហើយ​ប្រមូល​ឯកសារ​ទាំង​នោះ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​កាន់​បាន ។ កាល​ពួកគេ​កំពុង​ប្រញាប់ប្រញាល់ នោះ​ពួកមនុស្ស​អាក្រក់មួយ​ចំនួន​បាន​ឃើញ​ពួកគេ ហើយ​ស្រែក​ឲ្យ​ពួកគេ​ឈប់ ។ ម៉ារី និង​ខារ៉ូលីន បាន​កាន់​ឯកសារ​ទាំងនោះ​ជាប់ ហើយ​រត់​យ៉ាងលឿន​ចូល​ទៅក្នុង​ចម្ការ​ពោត​នៅ​ក្បែរ​នោះ ។

Saints ១:១៧៨–១៧៩

ម៉ារី និង​ខារ៉ូលីន ពួន​នៅក្នុង​ចម្ការ​ពោត ។

បុរស​ពីរ​នាក់​បាន​ដេញតាម​បងប្អូន​ពួកគេ​នៅក្នុង​ចម្ការ​ពោត ។ ដើម​ពោត​ខ្ពស់ៗ​ខ្លាំង ម៉ារី និង​ខារ៉ូលីន មិនអាច​មើលឃើញ​ផ្លូវ​នោះទេ ។ ពួកគេ​បានផ្ដួល​ខ្លួន​ដេក​ទៅលើដី ហើយ​លាក់​ឯកសារ​ទាំងនោះ​នៅពីក្រោម​ខ្លួន​របស់​ពួកគេ ។ ពួកគេ​បាន​ស្ដាប់​យ៉ាង​ស្ងៀមស្ងាត់ កាល​បុរស​ពីរនាក់​នោះ​ដើរ​រក​ពួកគេ​តាម​ដើម​ពោត ។

Saints ១:១៧៩

ម៉ារី និង​ខារ៉ូលីន កំពុង​ស្តាប់ យ៉ូសែប ស៊្មីធ ។

មិនយូរ​ប៉ុន្មាន បុរស​ទាំងនោះ​បាន​ឈប់​រក​ពួកគេ ។ ម៉ារី និង​ខារ៉ូលីន មាន​សុវត្ថិភាព ។ ពួកគេ​បាន​រក្សាទុក​ឯកសារ​នៃ​វិវរណៈ​របស់​ព្រះអម្ចាស់​សម្រាប់​ព្រះគម្ពីរ​នៃ​បទបញ្ញត្ដិ ។ សព្វ​ថ្ងៃ​នេះ វិវរណៈ​ទាំងនោះ​មាន​នៅ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ។

Saints ១:១៧៩