ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំរំ​អ៊ីស្រាអែល


« ជំរំ​អ៊ីស្រាអែល » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« ជំរំ​អ៊ីស្រាអែល » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែវិច្ឆិកា ឆ្នាំ​១៨៣៣–ខែកុម្ភៈ ឆ្នាំ១៨៣៥

4:24

ជំរំ​អ៊ីស្រាអែល

ការរៀន​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់

ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី រស់នៅ​ក្នុង​តង់ ។

ពួកបរិសុទ្ធ​ដែល​បាន​រស់នៅ​ក្នុង​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ត្រូវការ​ជំនួយ ។ ពួកគេ​បាន​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន​ដូច​ដែល​ព្រះ​បាន​ស្នើ ។ ប៉ុន្តែ​មនុស្ស​ផ្សេងទៀត​នៅក្នុង​ទីក្រុង​មិន​ចង់ឲ្យ​ពួកគេ​នៅ​ទីនោះ​ទេ ។ ពួកគេ​បាន​ធ្វើឲ្យ​ពួកបរិសុទ្ធ​ចាកចេញ​ពីផ្ទះ​របស់​ពួកគេ ។

ពួកបរិសុទ្ធ, ១:១៩៥

យ៉ូសែប ស្ម៊ីធ ដឹង​អំពី​ការតស៊ូ​របស់​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី ។

យ៉ូសែប ស្ម៊ីធ កំពុង​រស់នៅ​ទីក្រុង​ខឺតឡង់ ។ លោក​បាន​ឮអំពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី ហើយ​លោក​បាន​មាន​ភាពសោកសៅ ។ លោក​បាន​អធិស្ឋាន​ដើម្បី​ដឹងថា​ត្រូវ​ធ្វើ​អ្វី ។ ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប​ឲ្យ​ស្វែងរក​មនុស្ស ដើម្បី​ទៅជាមួយ​លោក​ទៅកាន់​រដ្ឋ​មិសសួរី ។ ពួកគេ​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ជួយ​ពួកបរិសុទ្ធ​ទទួល​បាន​ផ្ទះ​របស់​ពួកគេ​ត្រឡប់​មកវិញ ។

គោលលទ្ធិ និង​សេចក្ដី សញ្ញា ១០៣:១–២, ១១–២០, ៣០–៣៤, ពួកបរិសុទ្ធ, ១:១៩៥–១៩៦

ជំរំ​អ៊ីស្រាអែល​រៀបចំ​ដើម្បី​ជួយ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី ។

មនុស្ស​ប្រហែល ១០០ នាក់​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​លោក ។ ព្យាការី​បាន​ហៅ​ក្រុម​នេះថា ជំរំ​អ៊ីស្រាអែល ។ ពួកគេ​សប្បាយចិត្ត​ក្នុង​ការទៅ​ជួយ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី ។

ពួកបរិសុទ្ធ, ១:១៩៧–១៩៩

យ៉ូសែប​ទទួលស្វាគមន៍ ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ឃិមបឹល និង វិលហ្វូឌ វូឌដ្រុព្វ

ព្រិកហាំ យ៉ង់ និង​មិត្តភក្តិ​របស់​លោក ហ៊ីប៊ើរ ឃិមបឹល គឺជា​ផ្នែក​មួយ​នៃ​ក្រុម​នោះ ។ យុវជន​ម្នាក់​ឈ្មោះ វិលហ្វូឌ វូឌដ្រុព្វ បាន​មកពី​ទីក្រុង​ញូវយ៉ក​ដើម្បី​ជួយ ។

ពួកបរិសុទ្ធ, ១:១៩៧–១៩៨

សមាជិក​នៃ​ជំរំ​អ៊ីស្រាអែល​កំពុង​សម្រាក ។

មនុស្ស​កាន់តែ​ច្រើន​បាន​ចូលរួម​ក្នុង​ជំរំ ។ ពួកគេ​បាន​ធ្វើដំណើរ​អស់​មួយខែ​ពេញ និង​បាន​ឆ្លងកាត់​ទន្លេ​ដ៏ធំ​ចូលទៅ​ក្នុង​រដ្ឋ​មិសសួរី ។ ពួកគេ​អស់កម្លាំង ហើយ​មាន​អ្នកឈឺ ។ ការធ្វើដំណើរ​ដ៏ឆ្ងាយ​ក៏បាន​ធ្វើឲ្យ​មនុស្ស​មួយចំនួន​មាន​អារម្មណ៍​មួម៉ៅ​ផងដែរ ។ ពួកគេ​នៅ​ត្រូវ​ដើរ​លើ​ផ្លូវ​ដ៏វែង​ឆ្ងាយ​ទៀត ដើម្បី​ទៅដល់​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ ។

ពួកបរិសុទ្ធ, ១:២០០–២០១

ស្ត្រី​ម្នាក់​ប្រាប់​យ៉ូសែប​ថា បុរស​មួយ​ក្រុម​កំពុង​ស្វែងរក​ជំរំ​អ៊ីស្រាអែល 

ខណៈ​ពួកគេ​បន្ត​ដំណើរ ស្ត្រី​ម្នាក់​បាន​ស្រែកហៅ​ពួកគេ ។ នាង​បាន​និយាយថា បុរស​មួយ​ក្រុម​បាន​កំពុង​មក​ដើម្បី​សម្លាប់​ពួកគេ ។

ពួកបរិសុទ្ធ, ១:២០៣

បុរស​ប្រាំនាក់​ជិះសេះ​កំពុង​គំរាមកំហែង​យ៉ូសែប និង​ជំរំ​អ៊ីស្រាអែល 

ជំរំ​អ៊ីស្រាអែល​បាន​ឈប់​សម្រាក​ពេល​យប់​នៅលើ​ភ្នំមួយ​ខាងលើ​នៃ​ទន្លេមួយ ។ នៅពេល​ដែល​ពួកគេ​រៀបចំ​បោះជំរំ បុរស​ប្រាំនាក់​នោះ​បាន​ជិះសេះ​សំដៅ​ទៅរក​ពួកគេ ។ ពួកគេ​បានអួតថា​មាន​បុរស ៣០០ នាក់​បន្ថែមទៀត​កំពុង​ធ្វើដំណើរ​មក​ដើម្បី​វាយប្រហារ​ជំរំ​នេះ ។ សមាជិក​ជាច្រើន​ក្នុង​ជំរំ​អ៊ីស្រាអែល​មាន​ការព្រួយបារម្ភ ។ យ៉ូសែប​បាន​ប្រាប់​ពួកគេ​ឲ្យ​មាន​ជំនឿ​ថា ព្រះ​នឹង​ជួយ​ពួកគេ ។

ពួកបរិសុទ្ធ, ១:២០៣

យ៉ូសែប និង​អ្នកដទៃ​ទៀត​ស្វែងរក​ជម្រក​នៅ​ខាងក្នុង​ព្រះវិហារ​មួយ 

មិនយូរ​ប៉ុន្មាន មេឃ​បាន​ពោរពេញ​ទៅដោយ​ពពក​ពណ៌​ប្រផេះ ។ ភ្លៀង​ចាប់ផ្តើម​ធ្លាក់​យ៉ាងខ្លាំង ។ ទឹកទន្លេ​កាន់តែ​ជន់ឡើង ។ ខ្យល់​បាន​បក់បោក​រំលំ​ដើមឈើ​ជាច្រើន ។ ផ្លេកបន្ទោរ​បាន​បន្លឺ​ពេញ​មេឃ ។ យ៉ូសែប និង​អ្នកដទៃ​ទៀត​បាន​រកឃើញ​ព្រះវិហារ​តូចមួយ ជាកន្លែង​ដែល​ពួកគេ​អាច​មាន​សុវត្ថិភាព ។ ពួកគេ​បាន​ច្រៀងបទ​ទំនុកតម្កើង​ពេញ​មួយយប់ ។ យ៉ូសែប​បាន​មាន​ប្រសាសន៍ « ព្រះ​ទ្រង់​គង់​នៅ​កណ្ដាល​ខ្យល់ព្យុះ​នេះ ! »

ពួកបរិសុទ្ធ, ១:២០៣–២០៤

យ៉ូសែប​ប្រាប់​សមាជិក​នៃ​ជំរំ​អ៊ីស្រាអែល​ថា ពួកគេ​នឹង​ត្រឡប់​ទៅផ្ទះ​វិញបាន 

ព្យុះ​នេះបាន​រារាំង​ពួកមនុស្ស​ដែល​ចង់​វាយប្រហារ​ពួកគេ ។ សមាជិក​នៃ​ជំរំ​នោះ​បាន​មាន​សុវត្ថិភាព ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​និយាយថា ពួកគេ​នឹង​មិន​ជួយ​ពួកបរិសុទ្ធ​ទេ ។ ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប​ថា ជំរំ​អ៊ីស្រាអែល​នឹងអាច​ត្រឡប់​ទៅផ្ទះ​វិញ​បាន ។ ពួកបរិសុទ្ធ​គួរតែ​កសាងទីក្រុង​ស៊ីយ៉ូន ដោយ​ការរក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ទ្រង់​បាន​សន្យាថា ទ្រង់​នឹង « ច្បាំង​ចម្បាំង​ទាំង​ឡាយ​នៃ​ស៊ីយ៉ូន » ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៥:១–១៩, ពួកបរិសុទ្ធ, ១:២០៤–២០៥

សមាជិក​នៃ​ជំរំ​អ៊ីស្រាអែល​និយាយ​គ្នា​ទៅវិញ​ទៅមក ។

សមាជិក​មួយចំនួន​នៃ​ជំរំ​មាន​ការមិនសប្បាយចិត្ត នៅពេល​ដែល​ពួកគេ​បាន​ឮ​រឿងនេះ ។ ពួកគេ​សោកស្តាយ​ដែល​ពួកគេ​មិន​បាន​ប្រយុទ្ធ​សម្រាប់​ស៊ីយ៉ូន ។ មនុស្ស​មួយចំនួន​គិតថា ជំរំ​អ៊ីស្រាអែល​បាន​បរាជ័យ ។ ប៉ុន្តែ​អ្នកដទៃទៀត​ដូចជា ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ, និង វិលហ្វូឌ បាន​មាន​អរគុណ​ចំពោះ​ឱកាស​ដើម្បី​នៅ​ជាមួយ​ព្យាការី​យ៉ូសែប និង​រៀនពី​លោក ។

ពួកបរិសុទ្ធ, ១:២០៥–២០៦

ព្រិកហាំ យ៉ង់ ត្រូវបាន​ញែកចេញ​ធ្វើជា​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ក្រោយមក ព្រះអម្ចាស់​បាន​ប្រាប់ យ៉ូសែប ស្ម៊ីធ ឲ្យ​ហៅ​សាវក​ដប់ពីរនាក់ ដើម្បី​ជួយ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ពួកសាវក​នឹង​ធ្វើជា​សាក្សី​ដ៏ពិសេស​នៃ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ទូទាំង​ពិភពលោក ។ សាវក​ប្រាំបីនាក់​ក្នុង​ចំណោម​សាវក​ដប់ពីរនាក់​បាន​ធ្វើដំណើរ​នៅក្នុង​ជំរំ​អ៊ីស្រាអែល ។ ការបម្រើ​ជាមួយ​យ៉ូសែប​បាន​ជួយ​រៀបចំ​ពួកគេ សម្រាប់​ការហៅ​ដ៏សំខាន់​នេះ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:២៦–២៧; ១០៧:២៣, ពួកបរិសុទ្ធ, ១:២១៤–២១៧