ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គ្រួសារ​យ៉ាណាហ្គ៊ីដា


« គ្រួសារ​យ៉ាណាហ្គ៊ីដា » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« គ្រួសារ​យ៉ាណាហ្គ៊ីដា » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ឆ្នាំ១៩៥០–ឆ្នាំ១៩៥១

2:30

គ្រួសារ​យ៉ាណាហ្គ៊ីដា

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

តូហ្ស៊ីកូ និង​តូហ្គីជី យ៉ាណាហ្គ៊ីដា ជាមួយ​គ្រួសារ​របស់​ពួកគេ ។

តូហ្ស៊ីកូ និង​តូហ្គីជី យ៉ាណាហ្គ៊ីដា បាន​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន ។ ពួកគេ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ប៉ុន្តែ​ជីវិត​នៅ​ប្រទេស​ជប៉ុន​គឺ​លំបាក​ណាស់​នៅពេលនោះ ។ សង្គ្រាម​បាន​បំផ្លាញ​ផ្ទះ​សម្បែង និង​អគារ​ជាច្រើន ។ តូហ្ស៊ីកូ និង​តូហ្គីជី ចង់​សាងសង់​ផ្ទះ​មួយ​សម្រាប់​គ្រួសារ​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​ក្រីក្រ​ខ្លាំងណាស់ ។

ពួកបរិសុទ្ធ, ៣:៥៤៣

គ្រួសារ​យ៉ាណាហ្គ៊ីដា និយាយ​ជាមួយ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​មកពី​សាសនាចក្រ ។

គ្រួសារ​យ៉ាណាហ្គ៊ីដា បាន​ដឹងថា​ព្រះអម្ចាស់​ចង់ឲ្យ​ពួកគេ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ប៉ុន្តែ​ពួកគេ​មិន​ប្រាកដថា​ពួកគេ​អាច​ធ្វើ​បាន​ឬអត់​នោះទេ ។ តូហ្ស៊ីកូ​បាន​សួរ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ថា តើ​ពួកគេ​គួរ​ធ្វើអ្វី « ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ពិបាក​ណាស់​សម្រាប់​ពួកយើង » នាង​បាន​និយាយ ។ អ្នកផ្សព្វផ្សាយ​សាសនា​បាន​សន្យាថា ប្រសិនបើ​ពួកគាត់​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគាត់ នោះ​ព្រះអម្ចាស់​នឹង​ជួយ​ពួកគាត់​សម្រេច​បាន​នូវ​គោលដៅ​របស់ពួកគាត់​ក្នុង​ការ​មាន​ផ្ទះ​ជា​កម្មសិទ្ធ​ខ្លួនឯង ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩, ពួកបរិសុទ្ធ, ៣:៥៤៣–៥៤៤

តូហ្ស៊ីកូ និង​តូហ្គីជី សម្រេច​ចិត្តថា ពួកគាត់​នឹង​បន្ត​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

តូហ្ស៊ីកូ និង​តូហ្គីជី មិន​ប្រាកដ​ចិត្ត​ទេ ។ ពួកគាត់​ស្ទើរតែ​មិនមាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទិញ​អាហារ​ថ្ងៃត្រង់​នៅ​សាលា​សម្រាប់​កូនប្រុស​របស់​ពួកគាត់ ។ ប៉ុន្តែ​ពួកគាត់​បាន​សម្រេច​ចិត្ត​ជឿជាក់​លើ​ព្រះអម្ចាស់ និង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

ពួកបរិសុទ្ធ, ៣:៥៤៣–៥៤៤

គ្រួសារ​យ៉ាណាហ្គ៊ីដា កំពុង​ឈរ​នៅក្បែរ​ទីតាំង​នៃ​អនាគត​ផ្ទះ​របស់​ពួកគេ ។

ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​គ្រួសារ​យ៉ាណាហ្គ៊ីដា ។ មិន​យូរប៉ុន្មាន​ពួកគេ​អាច​ទិញដី និង​ចាប់ផ្តើម​សាងសង់​ផ្ទះ ។

ពួកបរិសុទ្ធ, ៣:៥៤៤

កម្មករ​សំណង់​ម្នាក់​ប្រាប់​គ្រួសារ​យ៉ាណាហ្គ៊ីដា ថា​ផ្ទះ​របស់​ពួកគេ​មិន​អាច​សាងសង់​បានទេ ។

មាន​ថ្ងៃមួយ​អ្នក​ត្រួតពិនិត្យ​ម្នាក់​បានមក ។ គាត់​បាន​និយាយថា មាន​បញ្ហា​មួយ​ជាមួយ​ដី​របស់​ពួកគេ ហើយ​ពួកគេ​មិន​អាច​សាងសង់​ផ្ទះ​នៅទីនោះ​បានទេ ។ គាត់​បាន​ប្រាប់​កម្មករ​ឲ្យ​ឈប់ ។

ពួកបរិសុទ្ធ, ៣:៥៤៤

អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​​និយាយ​ជាមួយ​គ្រួសារ​នោះ ។

គ្រួសារ​យ៉ាណាហ្គ៊ីដា​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ។ ពួកគេ​បាន​ប្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នូវ​អ្វី​ដែល​បាន​កើតឡើង ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​និយាយថា ពួកគេ​នឹង​ធ្វើការតម​អាហារ និង​អធិស្ឋាន​ជាមួយ​គ្រួសារ​យ៉ាណាហ្គ៊ីដា ៕

ពួកបរិសុទ្ធ, ៣:៥៤៥

ការសាងសង់​ផ្ទះ​ចាប់ផ្តើម​ឡើងវិញ ។

ក្រោយមក អ្នកត្រួតពិនិត្យ​ម្នាក់​ទៀត​បានមក ។ លោក​បាន​និយាយថា បញ្ហា​ជាមួយ​ដី​របស់​ពួកគេ​អាច​ត្រូវបាន​ដោះស្រាយ ។ គ្រួសារ​យ៉ាណាហ្គ៊ីដា​អាច​សាងសង់​ផ្ទះ​របស់​ពួកគេ​បាន ។ អ្នកត្រួតពិនិត្យ​នោះ​បាន​និយាយ​ទៅកាន់ តូហ្ស៊ីកូ និង​តូហ្គីជី « អ្នក​ទាំងពីរ​ប្រហែល​បាន​ធ្វើអ្វី​ល្អ​ហើយ​មើលទៅ » ។ ពួកគាត់​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគាត់ ។ ពួកគេ​សប្បាយ​រីករាយ​ដែល​ពួកគេ​បាន​ជឿជាក់​លើ​ទ្រង់ និង​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

ពួកបរិសុទ្ធ, ៣:៥៤៥