« គុកលិបើទី » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« គុកលិបើទី » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែតុលា ឆ្នាំ១៨៣៨–ខែមីនា ឆ្នាំ១៨៣៩
គុកលិបើទី
ស្វែងរកសេចក្តីជំនឿលើព្រះអម្ចាស់ក្នុងគ្រាដ៏លំបាកទាំងឡាយ
មនុស្សជាច្រើនដែលរស់នៅក្នុងរដ្ឋមិសសួរី មិនចូលចិត្តពួកបរិសុទ្ធទេ ។ លោកអភិបាលបានបញ្ជូនទាហាន ដើម្បីដេញឲ្យពួកគេចាកចេញ ។ ពួកទាហានបានដេញពួកបរិសុទ្ធចេញពីផ្ទះរបស់ពួកគេ លួចរបស់របរពីផ្ទះរបស់ពួកគេ និងធ្វើឲ្យពួកគេរងរបួសជាច្រើននាក់ ។
ពួកបរិសុទ្ធ, ១:៣៥៥–៣៥៦, ៣៦២, ៣៦៤
ពួកទាហានបានចាប់ខ្លួនព្យាការី យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតផងដែរ ។
ពួកបរិសុទ្ធ, ១:៣៥៧–៣៥៨
យ៉ូសែបបានសុំថា តើលោកអាចមានពេលផ្ទាល់ខ្លួនជាមួយគ្រួសាររបស់លោកបានដែរឬទេ ។ ពួកទាហានបាននិយាយថា ទេ ! ពួកគេបានយកយ៉ូសែប និងអ្នកទោសផ្សេងទៀតចេញទៅ ។
ពួកបរិសុទ្ធ, ១:៣៦៦
មានយប់មួយ យ៉ូសែប និងអ្នកទោសផ្សេងទៀតបានស្តាប់ ខណៈដែលឆ្មាំគុករបស់ពួកគេសើចអំពីរឿងអាក្រក់ៗដែលពួកគេបានធ្វើទៅលើពួកបរិសុទ្ធ ។ យ៉ូសែបមិនអាចទ្រាំបានក្នុងការស្តាប់រឿងទាំងនោះតទៅទៀតទេ ។ លោកបានក្រោកឈរឡើង ហើយស្រែកថា « ស្ងាត់ ! » លោកបានមានប្រសាសន៍ដោយអំណាចរបស់ព្រះ ។ ពួកឆ្មាំគុកបានមានការភ័យខ្លាច ។ ពួកគេបាននិយាយថា ពួកគេសុំទោស ហើយឈប់និយាយ ។
ពួកបរិសុទ្ធ, ១:៣៦៧–៣៦៨
ក្រោយមក យ៉ូសែប និងមិត្តភក្តិរបស់លោកត្រូវបានដាក់ឲ្យនៅក្នុងពន្ធនាគារមួយនៅក្នុងទីក្រុងដែលមានឈ្មោះថា លិបើទី ។ ពន្ធនាគារនេះគឺត្រជាក់ តូច និងងងឹតខ្លាំងណាស់ ។ ពួកគេមានតែចំបើងកខ្វក់មួយចំនួនដើម្បីដេកនៅលើប៉ុណ្ណោះ ។ មានតែអាហារបន្តិចបន្តួចប៉ុណ្ណោះ ហើយវាធ្វើឲ្យពួកគេឈឺ ។
ពួកបរិសុទ្ធ, ១:៣៦៩–៣៧០, ៣៧៤, ៣៨៤–៣៨៥
យ៉ូសែបបានគិតច្រើនអំពីពួកបរិសុទ្ធ ។ លោកស្រឡាញ់ពួកគេណាស់ ។ គាត់បានព្រួយបារម្ភអំពីពួកគេ ។ ប៉ុន្តែ លោកមិនអាចធ្វើអ្វីដើម្បីជួយពួកគេបានឡើយ ។
ពួកបរិសុទ្ធ, ១:៣៨៥–៣៨៦
យ៉ូសែបបានអធិស្ឋានយ៉ាងច្រើន ។ លោកបានទូលសួរព្រះថា តើទ្រង់គង់នៅទីណា ហើយហេតុអ្វីបានជាទ្រង់មិនជួយពួកបរិសុទ្ធ ។ តើព្រះបានភ្លេចអំពីលោក និងសាសនាចក្រហើយឬ ?
គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:១–៦
នៅទីបំផុត ព្រះបានឆ្លើយតបនឹងការអធិស្ឋានរបស់យ៉ូសែប ។ ទ្រង់បានមានបន្ទូលថា « បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ » ។ ទ្រង់បានប្រាប់យ៉ូសែបថា ឧបសគ្ករបស់លោក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះហើយឧបសគ្កទាំងនោះនឹងសម្រាប់សេចក្តីល្អរបស់លោក ។ ព្រះបានរំឭកយ៉ូសែបថា ព្រះយេស៊ូវគ្រីស្ទបានឆ្លងកាត់អ្វីដែលលំបាកជាងនេះទៅទៀត ។ ទ្រង់បានសន្យាថា ទ្រង់នឹងនៅជាមួយយ៉ូសែប « ជារៀងដរាបតទៅ » ។