« សាំយូអែល ស្ម៊ីធ ចែកចាយព្រះគម្ពីរមរមន » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« សាំយូអែល ស្ម៊ីធ ចែកចាយព្រះគម្ពីរមរមន » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ឆ្នាំ១៨៣០–១៨៣២
សាំយូអែល ស្ម៊ីធ ចែកចាយព្រះគម្ពីរមរមន
សៀវភៅមួយក្បាលផ្ដល់ពរដល់ជីវិតមនុស្សជាច្រើន
ព្រះអម្ចាស់បានហៅសាំយូអែល ស៊្មីធ ជាប្អូនប្រុសរបស់យ៉ូសែបឲ្យបម្រើបេសកកម្មដើម្បីចែកចាយដំណឹងល្អ ។ សាំយូអែលបានជួបចន និង រ៉ូដា ហ្គ្រីន ហើយបានប្រាប់ពួកគេអំពីព្រះគម្ពីរមរមន ។ ចនគឺជាគ្រូគង្វាលនៅក្នុងព្រះវិហារមួយផ្សេងទៀត ។ គាត់បាននិយាយថាគាត់នឹងយកព្រះគម្ពីរមួយក្បាល ហើយមើលថាតើមាននរណាម្នាក់នៅក្នុងព្រះវិហាររបស់គាត់ចង់អានព្រះគម្ពីរនេះឬអត់ ។
Saints ១:៩៩
ប៉ុន្មានខែក្រោយមក សាំយូអែលបានត្រឡប់មកវិញ ។ រ៉ូដាបាននិយាយថា ស្វាមីរបស់នាងមិនអាចរកឃើញនរណាដែលចង់អានព្រះគម្ពីរមរមនឡើយ ។ នាងបានប្រគល់វាទៅសាំយូអែលវិញ ។
Saints ១:៩៩
សាំយូអែលមានចិត្តសោកសៅ ។ គាត់ងាកនឹងចេញទៅ ប៉ុន្តែរ៉ូដាបានបញ្ឈប់គាត់ ។ នាងបាននិយាយថា នាងបានអានព្រះគម្ពីរមរមន ហើយនាងចូលចិត្តព្រះគម្ពីរនេះ ។
Saints ១:៩៩
ព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ សាំយូអែលឲ្យប្រគល់ព្រះគម្ពីរនោះទៅរ៉ូដាវិញ ។ សាំយូអែលបានប្រាប់នាងថា « ទូលសូមព្រះឲ្យប្រទានដល់អ្នកនូវទីបន្ទាល់ » ។ គាត់បានបង្រៀនរ៉ូដា អំពីព្រះវិញ្ញាណបរិសុទ្ធ និងរបៀបដែលនាងនឹងដឹងថាព្រះគម្ពីរមរមនគឺពិត ។
មរ៉ូណៃ ១០:៣–៥; Saints ១:៩៩–១០០
សាំយូអែលបានត្រឡប់មកផ្ទះពីបេសកកម្មរបស់គាត់វិញ ។ គាត់មិនបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យនរណាម្នាក់ឡើយ ហើយមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលចាប់អារម្មណ៍លើព្រះគម្ពីរមរមន ។
រ៉ូដា និងចនបានអធិស្ឋាន ហើយព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ពួកគេថា ព្រះគម្ពីរមរមនគឺពិត ។ បន្ទាប់មក រ៉ូដាបានចែកចាយព្រះគម្ពីរនេះជាមួយប្អូនប្រុសរបស់នាងដែលមានឈ្មោះថា ព្រិកហាំ យ៉ង់ ។
Saints ១:១០០
ព្រិកហាំ និងមិត្តភក្តិរបស់លោកដែលមានឈ្មោះថា ហ៊ីប៊ើរ ឃិមបឹល បានកំពុងស្វែងរកសាសនាចក្រពិតរបស់ព្រះយេស៊ូវ ។ ពួកគេបានអានព្រះគម្ពីរមរមន ។ ពួកគេបានសិក្សា និងអធិស្ឋានអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអស់រយៈពេលជិតពីរឆ្នាំ ។
ក្នុងអំឡុងពេលនេះ ព្រិកហាំ និងហ៊ីប៊ើរបានទៅការប្រជុំសាសនាចក្រជាមួយក្រុមគ្រួសាររបស់ពួកលោក ។ នៅក្នុងការប្រជុំមួយក្នុងចំណោមការប្រជុំទាំងនេះ ព្រិកហាំបានឮអ្នកផ្សព្វផ្សាយសាសនាម្នាក់ចែកចាយទីបន្ទាល់របស់គាត់ ។ អ្នកផ្សព្វផ្សាយសាសនាមិនមែនជាអ្នកនិយាយដ៏អស្ចារ្យទេ ប៉ុន្តែព្រិកហាំទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលគាត់និយាយ ។ ព្រិកហាំបានដឹងថាគាត់កំពុងនិយាយអំពីសេចក្តីពិត ។
ព្រិកហាំ ហ៊ីប៊ើរ និងភរិយារបស់ពួកលោក គឺម៉ារាម និងវិឡាតបានទទួលពិធីបុណ្យជ្រមុជទឹក ។ ពួកគាត់ស្រឡាញ់ព្រះអង្រ្គោះ និងដំណឹងល្អរបស់ទ្រង់ ។ ជាច្រើនឆ្នាំក្រោយមក ព្រះអម្ចាស់បានហៅព្រិកហាំ និងហ៊ីប៊ើរឲ្យធ្វើជាសាវករបស់ទ្រង់ ហើយបម្រើបេសកកម្ម ។ ដោយសារសាំយូអែលបានចែកចាយព្រះគម្ពីរមរមន មនុស្សជាច្រើនបានចូលរួមក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:១២៧–១២៩; ១២៦; Saints ១:២១៥–២១៦