ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ូសែប និង​ហៃរុម​លះបង់​ជីវិត​របស់​ពួកលោក​សម្រាប់​ដំណឹងល្អ


« យ៉ូសែប និង​ហៃរុម​លះបង់​ជីវិត​របស់​ពួកលោក​សម្រាប់​ដំណឹងល្អ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« យ៉ូសែប និង​ហៃរុម​លះបង់​ជីវិត​របស់​ពួកលោក​សម្រាប់​ដំណឹងល្អ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែមីនា–ខែមិថុនា ឆ្នាំ១៨៤៤

3:22

យ៉ូសែប និង​ហៃរុម​លះបង់​ជីវិត​របស់​ពួកលោក​សម្រាប់​ដំណឹងល្អ

ព្យាការី​ស្លាប់ ប៉ុន្តែ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅតែ​បន្ត

យ៉ូសែប ស្មីធ ប្រគល់​កូនសោ​បព្វជិតភាព​ដល់​ពួកសាវក​នៃ​សាសនាចក្រ ។

យ៉ូសែប​មាន​ការព្រួយ​បារម្ភ ។ តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​សាសនាចក្រ​ប្រសិនបើ​លោក​ស្លាប់ ? លោក​ចង់​ធ្វើ​ឲ្យ​ប្រាកដថា កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​នៅតែ​បន្ត ។ ដូច្នេះ​លោក​បាន​ប្រមូលផ្តុំ​ពួកសាវក ហើយ​បាន​ប្រគល់ឲ្យ​ពួកគេ​នូវ​កូនសោ​បព្វជិតភាព​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្តល់ឲ្យ​លោក ។ នេះ​មាន​ន័យថា ពួកសាវក​អាច​ដឹកនាំ​សាសនាចក្រ​របស់​ព្រះអម្ចាស់ និង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ ការណ៍​នេះ​បាន​ជួយ​ឲ្យ​យ៉ូសែប មាន​អារម្មណ៍​ល្អប្រសើរ​ជាងមុន ។

ពួកបរិសុទ្ធ, ១:៥១៩–៥២០

ឈុតឆាក​មួយ​នៅក្នុង​ទីក្រុង​ណៅវូ​បង្ហាញពី​មនុស្ស​មួយ​ចំនួន​ដែល​ខឹងសម្បា​នឹង​យ៉ូសែប ។

ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ដែល​ខឹងសម្បារ​ជាមួយនឹង​យ៉ូសែប ។ អ្នក​ខ្លះ​ថែមទាំង​ចង់​សម្លាប់​លោក​ថែមទៀត​ផង ។ ពួកគេ​មិន​ចូលចិត្ត​អ្វី​ដែល​លោក​បាន​បង្រៀន​ទេ ។ ពួកគេ​បាន​សរសេរ​អំពី​លោក​នៅក្នុង​កាសែត​មួយ ដើម្បី​ធ្វើឲ្យ​មនុស្ស​កាន់តែ​ច្រើន​ខឹង​យ៉ូសែប និង​សាសនាចក្រ ។ ពួកគេ​ខ្លះ​ទៀត​ចង់​វាយប្រហារ​ណៅវូ ។

ពួកបរិសុទ្ធ, ១:៥២៦–៥២៨, ៥៣០–៥៣២, ៥៣៣–៥៣៤

យ៉ូសែប​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ។

យ៉ូសែប និង​ថ្នាក់​ដឹកនាំ​ផ្សេងទៀត​នៅ​ណៅវូ​បាន​បំផ្លាញ​រោងពុម្ព​ដើម្បី​បញ្ឈប់​ការស្អប់ខ្ពើម​កុំ​ឲ្យ​រីក​រាលដាល ។ នេះ​ធ្វើឲ្យ​មនុស្ស​កាន់តែ​ខឹង​ខ្លាំងឡើង ។ អភិបាល​បាន​ប្រាប់​យ៉ូសែប ឲ្យ​ទៅ​ទីក្រុង​កាតធេច ដើម្បី​ឲ្យ​ចៅក្រម​សម្រេច​ថា​តើ​គាត់​បាន​បំពាន​ច្បាប់​ឬ​អត់ ។ យ៉ូសែប​ដឹងថា ប្រសិនបើ​គាត់​ទៅ​កាតធេច នោះ​មនុស្ស​នឹង​សម្លាប់​គាត់ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៤, ពួកបរិសុទ្ធ, ១:៥៣៣–៥៣៧, ៥៣៩–៥៤១

យ៉ូសែប​និយាយលា​ទៅកាន់​គ្រួសារ​របស់​គាត់ ហើយ​ចាកចេញ​ទៅ​កាតធេច ។

ប៉ុន្តែ យ៉ូសែប​ក៏ចង់​ឲ្យ​ពួកបរិសុទ្ធ​មាន​សុវត្ថិភាព​ផងដែរ ។ ប្រសិនបើ​គាត់​ទៅ​ទីក្រុង​កាតធេច នោះ​ប្រហែលជា​មនុស្ស​នឹង​ឈប់​រករឿង​ពួកបរិសុទ្ធ​នៅ​ណៅវូ​ទៀត ។ យ៉ូសែប​បាន​សម្រេច​ចិត្ត​ទៅ ។ លោក​បាន​ប្រទានពរ​ដល់​អិមម៉ា និង​កូនៗ​របស់លោក ថើបលា​ពួកគេ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាតធេច ។

ពួកបរិសុទ្ធ, ១:៥៤២–៥៤៤

យ៉ូសែប និង​ហៃរ៉ូម​ចាកចេញពី​ណៅវូ ។

បងប្រុស​របស់​យ៉ូសែប ហៃរុម បាន​ទៅ​ជាមួយ​គាត់ ។ យ៉ូហាន ថេលើរ វិលឡឺឌ រីឆាដ និង​មិត្តភក្តិ​ផ្សេងទៀត​ក៏បាន​ទៅជាមួយ​ផងដែរ ។ នៅពេល​ដែល​ពួកគេ​ចាកចេញទៅ យ៉ូសែប​បាន​ឈប់​សេះ​របស់គាត់ ហើយ​ងាកមើល​ក្រោយ​ទៅ​ណៅវូ វិញ ។ លោក​បាន​និយាយ « នេះ​គឺជា​កន្លែង​ដ៏​គួរឲ្យ​ស្រឡាញ់​បំផុត និង​ជា​មនុស្ស​ដ៏ល្អ​បំផុត​នៅលើ​ផែនដី​នេះ » ។

ពួកបរិសុទ្ធ, ១:៥៤៣–៥៤៥

ឈុតឆាក​មកពី​ពន្ធនាគារ​កាតធេច ៖ ហៃរុម​អាន​ព្រះគម្ពីរ​មរមន ហើយ​យ៉ូសែប​កំពុង​បង្រៀន​ដល់​ពួកឆ្មាំទ្វារ ។

នៅពេល​ដែល​ពួកគេ​មកដល់​កាតធេច នោះ​ពួកគេ​ត្រូវបាន​ដាក់​ក្នុង​ពន្ធនាគារ ។ ខណៈពេល​ដែល​ពួកគេ​ជាប់​នៅក្នុង​ពន្ធនាគារ នោះ​ហៃរុម​បាន​អាន​ឲ្យ​ពួកគេ​ស្តាប់​ចេញពី​ព្រះគម្ពីរ​មរមន ។ ហៃរុម​បាន​ប្រាប់​ពួកឆ្មាំទ្វារ​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ។

ពួកបរិសុទ្ធ, ១:៥៤៦

យ៉ូហាន ថេលើរ កំពុង​ច្រៀង​ទំនុក​តម្កើង ។

ដើម្បី​លួងលោម​មិត្តភក្តិ​របស់​លោក យ៉ូហាន ថេលើរ​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​អំពី​ព្រះយេស៊ូវ ។ វា​ពីរោះ​ណាស់ ហើយ​ហៃរុម​បាន​សុំឲ្យ​លោក​ច្រៀង​វា​ម្តងទៀត ។

ពួកបរិសុទ្ធ, ១:៥៤៩

ហ្វូង​មនុស្ស​កំណាច​សម្រុក​ចូល​ទៅក្នុង​ពន្ធនាគារ ។

ក្រោយមក​នៅ​ថ្ងៃនោះ ខ្មាញ់​កាំភ្លើង​ដែល​ខឹងសម្បា​ទាំងនោះ​បាន​ប្រញាប់ប្រញាល់​ចូល​ទៅក្នុង​ពន្ធនាគារ ។ ពួកគេ​បាន​រុញទ្វារ និង​ចាប់ផ្តើម​បាញ់​ចូល​ទៅក្នុង​បន្ទប់​ដែល​យ៉ូសែប និង​មិត្តភក្តិ​របស់​លោក​នៅ ។ យ៉ូហាន ថេលើរ បាន​រងរបួស​ធ្ងន់ធ្ងរ ។ ហៃរុម និង​យ៉ូសែប​ត្រូវបាន​សម្លាប់ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥:១–២, ពួកបរិសុទ្ធ, ១:៥៥០–៥៥២

ពួកបរិសុទ្ធ​កាន់ទុក្ខ​ចំពោះ​ការស្លាប់​របស់​យ៉ូសែប និង​ហៃរុម ។

ពួកបរិសុទ្ធ​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​នៅពេល​ដែល​ពួកគេ​បាន​ដឹងថា យ៉ូសែប និងហៃរុម​បានស្លាប់ ។ ប៉ុន្តែ​ពួកគេ​បាន​ដឹងថា​ការសម្លាប់​ព្យាការី​នឹង​មិន​បញ្ឈប់​សាសនាចក្រ​បានឡើយ ។ វា​គឺជា​សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ ហើយ​ទ្រង់​នឹង​បន្ត​ដឹកនាំ​សាសនាចក្រ​នេះ ។ សាសនាចក្រ​នឹង​បន្ត​រីកចម្រើន និង​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់​ព្រះ​នៅ​ទូទាំង​ពិភពលោក ។

ពួកបរិសុទ្ធ, ១:៥៥៣–៥៥៩