« បេសកកម្មទៅកាន់ជនជាតិដើមអាមេរិក » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« បេសកកម្មទៅកាន់ជនជាតិដើមអាមេរិក » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែតុលា ឆ្នាំ១៨៣០–ខែមករា ឆ្នាំ១៨៣១
បេសកកម្មទៅកាន់ជនជាតិដើមអាមេរិក
ពួកជនជាតិដើមអាមេរិកឌីឡាវែរបានស្ដាប់ឮអំពីដំណឹងល្អ
មិនយូរប៉ុន្មានបន្ទាប់ពី ប៉ាលី ប្រាត្ត បានទទួលពិធីបុណ្យជ្រមុជទឹក ព្រះអម្ចាស់បានហៅគាត់ឲ្យចូលរួមជាមួយអូលីវើរ ខៅឌើរី និងពួកអ្នកផ្សេងទៀតទៅបេសកកម្ម ។ ទ្រង់ចង់ឲ្យពួកគេផ្សព្វផ្សាយដំណឹងល្អដល់ជនជាតិដើមអាមេរិក ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានធ្វើដំណើរអស់ជាច្រើនសប្តាហ៍ឆ្លងកាត់ព្រិលដ៏ក្រាស់ ។ នៅទីបំផុត ពួកគេបានជួបឃីឃថាវីនឡិន ជាមេក្រុមរបស់ជនជាតិដើមអាមេរិក ឌីឡាវែរ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២៨:១៤; ៣០:៥–៦; ៣២; Saints ១:៩៨, ១១៥
មេក្រុមមានចិត្តរាក់ទាក់ជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ គាត់បានអញ្ជើញមិត្តភក្តិរបស់គាត់ឲ្យស្ដាប់សារលិខិតរបស់ពួកគេ ។ អូលីវើរបាននិយាយថាគាត់ និងប៉ាលីបានធ្វើដំណើរឆ្ងាយដើម្បីយកព្រះគម្ពីរមរមនមកជូនពួកគេ ។ ព្រះគម្ពីរនេះប្រាប់អំពីមនុស្សដែលរស់នៅក្នុងទ្វីបអាមេរិកជាយូរមកហើយ ។ ព្រះចង់ឲ្យពួកគាត់ចែកចាយព្រះគម្ពីរនេះ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចដឹងអំពីព្រះយេស៊ូវគ្រីស្ទ ។
Saints ១:១១៥–១១៦
អូលីវើរបានជូនព្រះគម្ពីរមរមនទៅឃីឃថាវីនឡិន ។ គាត់បានមានអំណរគុណដែលអូលីវើរ និងមិត្តភក្តិរបស់គាត់បានមកពីឆ្ងាយដើម្បីចែកចាយព្រះគម្ពីរនេះជាមួយប្រជាជនរបស់គាត់ ។ គាត់បានប្រាប់អូលីវើរ និងប៉ាលីថា គាត់ចង់ឲ្យពួកគេត្រឡប់មកវិញដើម្បីអានឲ្យពួកគេស្ដាប់ និងបង្រៀនពួកគេបន្ថែមទៀតអំពីព្រះគម្ពីរមរមន ។
Saints ១:១១៦–១១៧