ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ការចាកចេញ​ពី​ទីក្រុង​ណៅវូ ហើយ​ទៅ​ទិស​ខាងលិច


« ការចាកចេញ​ពី​ទីក្រុង​ណៅវូ ហើយ​ទៅ​ទិស​ខាងលិច » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« ការចាកចេញ​ពី​ទីក្រុង​ណៅវូ ហើយ​ទៅ​ទិស​ខាងលិច » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែមិថុនា ឆ្នាំ១៨៤៤–ខែកក្កដា ឆ្នាំ១៨៤៧

3:51

ការចាកចេញ​ពី​ទីក្រុង​ណៅវូ ឆ្ពោះ​ទៅ​ទិស​ខាងលិច

ពួកបរិសុទ្ធ​ចុះ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់

ព្រិកហាំ យ៉ង់ ត្រួតពិនិត្យ​ការបញ្ចប់​នៃ​ព្រះវិហារ​បរិសុទ្ធ ណៅវូ ។

យ៉ូសែប ស្ម៊ីធ បាន​ទទួល​មរណភាព ។ ឥឡូវនេះ ព្រិកហាំ យ៉ង់ និង​ពួកសាវក​ផ្សេងទៀត​បាន​ដឹកនាំ​សាសនាចក្រ ។ ព្រិកហាំ ដឹងថា​ពួកបរិសុទ្ធ​មិនមាន​សុវត្ថិភាព​ទៀតទេ​នៅ​ទីក្រុង​ណៅវូ ។ ពួកគេ​នឹង​ត្រូវ​ចាកចេញ ។ ប៉ុន្តែ​ជាដំបូង ព្រះអម្ចាស់​ចង់ឲ្យ​ពួកគេ​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​សិន ។ ទ្រង់​ចង់ឲ្យ​ពួកគេ​ចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់ ហើយ​ត្រូវបាន​ផ្សារភ្ជាប់​ជាគ្រួសារ ។

ពួកបរិសុទ្ធ, ១:៥៧១, ៥៧៩–៥៨០

ព្រិកហាំ ជួយ​ពួកបរិសុទ្ធ​ទទួល​បាន​ពរជ័យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ 

បន្ទាប់ពី​ប៉ុន្មានខែ​ក្រោយមក ព្រះវិហារ​បរិសុទ្ធ​បាន​ត្រៀម​រួចរាល់​សម្រាប់​មនុស្ស​ដើម្បី​ធ្វើ​សេចក្តីសញ្ញា​នៅទីនោះ ។ ពួកបរិសុទ្ធ​រាប់ពាន់នាក់​បាន​មក​ព្រះវិហារ​បរិសុទ្ធ ។ ព្រិកហាំ បាននៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រហូត​ដល់​យប់ជ្រៅ ដើម្បី​ជួយ​សមាជិកទាំងនោះ​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ។ នៅទីបំផុត ព្រិកហាំ បាន​ប្រាប់​សមាជិកទាំងនោះថា ពួកគេ​ត្រូវ​ចាកចេញ​ពី​ទីក្រុង ណៅវូ ។

ពួកបរិសុទ្ធ, ១:៥៨២

ព្រិកហាំ ប្រាប់​ពួកបរិសុទ្ធ​ថា ពួកគេ​ត្រូវ​ចាកចេញពី​ទីក្រុង​ណៅវូ ។

នៅពេល​ដែល ព្រិកហាំ ភ្ញាក់​ពីដំណេក​នៅព្រឹក​បន្ទាប់ ពួកបរិសុទ្ធ​ជាច្រើន​នាក់ទៀត​បាន​កំពុង​រង់ចាំ​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។ ព្រិកហាំ បាន​ប្រាប់​ពួកគេ​ថា វា​មិនមាន​សុវត្ថិភាព​ទេ​ក្នុង​ការស្នាក់នៅ​ក្នុង​ទីក្រុង​ណៅវូ ។ ពួកគេ​ត្រូវ​ស្វែងរក​ផ្ទះថ្មី​នៅ​ទិស​ខាងលិច ។ លោក​បាន​សន្យាថា ពួកគេ​អាច​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មីមួយ​នៅពេល​ដែល​ពួកគេ​បាន​ទៅ​ដល់​ទីនោះ ។

ពួកបរិសុទ្ធ, ១:៥៨២–៥៨៣; ២:១៣–១៤

ពួក​បរិសុទ្ធ​បាន​អង្វរ​ដល់ ព្រិកហាំ ដើម្បីទទួលបាន​ពរជ័យ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ 

ប៉ុន្តែ​ពួកបរិសុទ្ធ​មិនបាន​ចាកចេញ​ទៅទេ ។ ពួកគេ​ចង់​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ មុនពេល​ពួកគេ​ចាប់ផ្តើម​ដំណើរ​របស់​ពួកគេ​ទៅកាន់​ផ្ទះថ្មី ។

ពួកបរិសុទ្ធ, ១:៥៨៣

ព្រិកហាំ បន្ត​ជួយ​ពួកបរិសុទ្ធ​ទទួល​ពរជ័យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រិកហាំ បាន​ឃើញ​ទឹកមុខ​របស់​ពួកគេ ហើយ​ក៏បាន​ផ្លាស់ប្តូរ​គំនិត​របស់​លោក ។ លោក​បាន​ចំណាយពេល​នៅសល់​នៃ​ថ្ងៃ​នោះ និង​ថ្ងៃបន្ទាប់​ក្នុង​ការជួយ​ពួកបរិសុទ្ធ​ធ្វើ​សេចក្តីសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ពួកបរិសុទ្ធ, ១:៥៨៣

ពួកបរិសុទ្ធ​ចាកចេញពី​ទីក្រុង​ណៅវូ ហើយ​ចាប់ផ្តើម​ដំណើរ​របស់ពួកគេ​ទៅ​ទិស​ខាងលិច ។

ឥឡូវនេះ ពួកបរិសុទ្ធ​បាន​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ វា​ដល់ពេល​ដែល​ត្រូវ​ចាកចេញពី​ទីក្រុង​ណៅវូ​ហើយ ។ ព្រិកហាំ បាន​ដឹងថា​ព្រះអម្ចាស់​មាន​កន្លែង​មួយ​ដែល​បាន​រៀបចំ​សម្រាប់​ពួកគេ ។ លោក​បាន​ឃើញ​វា​នៅក្នុង​ការនិមិត្ត​មួយ ។ ពួកគេ​បាន​ចាប់ផ្តើម​ដំណើរ​របស់​ពួកគេ ។ អាកាស​ធាតុ​គឺ​ត្រជាក់ និង​មាន​ដី​ភក់ ។ មនុស្ស​បាន​ឈឺ ។ ពួកគេ​បាន​អស់​ស្បៀង​អាហារ ។

ពួកបរិសុទ្ធ, ២:១៦–១៨, ២០–២១

ព្រិកហាំ និង​អ្នកដទៃ​ទៀត​រស់នៅ​ក្នុង​ជំរំ​ដោយ​មាន​ព្រិល 

ពួកបរិសុទ្ធ​ត្រូវ​ធ្វើ​ដំណើរ​ដ៏​សែន​វែងឆ្ងាយ​ទៀត ។ ព្រិកហាំ គិតថា​តើ​ពួកគេ​អាច​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ និង​លំបាក​បែបនេះ​បាន​យ៉ាងដូចម្តេច ។ លោក​បាន​ទូល​អង្វរ​សូម​ជំនួយ​របស់​ព្រះ ។

ពួកបរិសុទ្ធ, ២:៤៦

ពួកបរិសុទ្ធ​ថែទាំគ្នា​ទៅវិញ​ទៅមក​នៅក្នុង វិនទើរ ខួរទើរ្ស 

ព្រះអម្ចាស់​បាន​ផ្តល់​ឲ្យ ព្រិកហាំ នូវ​វិវរណៈ​មួយ ។ ទ្រង់​បាន​បង្រៀន ព្រិកហាំ ពីរបៀប​ដឹកនាំ​ពួកបរិសុទ្ធ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ពួកគេ​គួរតែ​ជួយគ្នា​ទៅវិញ​ទៅមក​ថែទាំ​អ្នកដែល​ខ្វះខាត ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៦:១–៨

ពួកបរិសុទ្ធ​បន្ត​ដំណើរ​របស់ពួកគេ​ទៅ​ទិស​ខាងលិច​នៅក្នុង​និទាឃរដូវ 

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ពួកបរិសុទ្ធ​គួរតែ​ចងចាំ​នូវ​សេចក្តីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយនឹង​ទ្រង់ ។ ប្រសិនបើ​ពួកគេ​ចងចាំ​សេចក្តីសញ្ញា នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​ពួកគេ និង​ជួយ​ពួកគេ​ក្នុង​ការធ្វើ​ដំណើរ​របស់ពួកគេ ។

គោលលទ្ធិ និង​សេចក្ដី សញ្ញា ១៣៦:៤, ១១, ៤២, ពួកបរិសុទ្ធ, ២:៤៧

គ្រួសារ​មួយ​កំពុង​លុតជង្គង់​នៅក្បែរ​ផ្នូរ​មួយ 

ការធ្វើ​ដំណើរ​នៅតែ​លំបាក​ខ្លាំងណាស់ ។ មនុស្ស​មួយ​ចំនួន​បាន​ស្លាប់ ។ ប៉ុន្តែ​ដោយសារ​តែ​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ពួកបរិសុទ្ធ​បាន​ដឹងថា​ពួកគេ​នឹង​ជួប​សមាជិក​គ្រួសារ​របស់ពួកគេ​ម្តងទៀត ។

វិលហ្វូឌ វូឌដ្រុព្វ និង ព្រិកហាំ យ៉ង់ មកដល់​ជ្រលងភ្នំ សលត៍ លេក ។

ប៉ុន្មាន​ខែក្រោយ​មក ពួកបរិសុទ្ធ​ដំបូងគេ​បាន​មកដល់​ជ្រលងភ្នំ សលត៍ លេក ក្នុង​ឆ្នាំ១៨៤៧ ។ នៅពេល ព្រិកហាំ យ៉ង់ បាន​មើលឃើញ​ជ្រលងភ្នំ​នេះ លោក​បាន​មាន​ប្រសាសន៍​ថា « នេះ​ជា​ទីកន្លែង​ដ៏​ត្រឹមត្រូវ » ។ វា​ជា​កន្លែង​ដូចគ្នា​ដែល​លោក​បាន​ឃើញ​នៅក្នុង​ការនិមិត្ត​មួយ ។ នេះ​គឺជា​កន្លែង​ដែល​ពួកបរិសុទ្ធ​នឹង​មាន​សុវត្ថិភាព ។ នៅ​ទីនេះ ពួកគេ​អាច​ថ្វាយបង្គំ​ព្រះអម្ចាស់ ហើយ​ធ្វើ​កិច្ចការ​របស់ទ្រង់​ដោយភាព​សុខសាន្ដ ។

ពួកបរិសុទ្ធ, ២:១៧, ៦៤–៦៧

រូបចម្លាក់​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ និង​ពួកបរិសុទ្ធ​ជុំវិញ​ពិភពលោក 

ប៉ុន្មាន​ឆ្នាំមក​នេះ ពួកបរិសុទ្ធ​កាន់តែ​ច្រើន​ឡើង​បាន​មកដល់​ទីនេះ ។ ពួកគេ​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ទៀត ជាកន្លែង​ដែល​មនុស្ស​អាច​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ។ ពួកគេ​បាន​បញ្ជូន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ទូទាំង​ពិភពលោក ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ​បាន​បន្ត​រីកចម្រើន ដោយ​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​នៅ​គ្រប់​ទីកន្លែង ។