ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពួក​ទេវតា​ស្តារ​បព្វជិតភាព​ឡើងវិញ


« ពួក​ទេវតា​ស្តារ​បព្វជិតភាព​ឡើងវិញ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ​២០២៤ )

« ពួក​ទេវតា​ស្តារ​បព្វជិតភាព​ឡើងវិញ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ឆ្នាំ​១៨២៩

2:12

ពួក​ទេវតា​ស្តារ​បព្វជិតភាព​ឡើងវិញ

អំណាច​ដើម្បី​ធ្វើ​កិច្ចការ​របស់ព្រះ

យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី កំពុង​និយាយ​គ្នា ដោយ​មាន​បន្ថែម​រូបភាព​របស់​ព្រះយេស៊ូវ និង​ប្រជាជន​នៅ​អាមេរិក​ពីបុរាណ ។

នៅពេល យ៉ូសែប និង អូលីវើរ បាន​បកប្រែ​ផ្ទាំង​មាស ពួកគាត់​បាន​រៀន​ថា ព្រះយេស៊ូវ សព្វព្រះទ័យ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួល​បុណ្យជ្រមុជទឹក ។ ទ្រង់​ក៏បាន​ប្រទាន​អំណាច​នេះ​ដល់​មនុស្ស​ដើម្បី​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​មនុស្សដទៃ​ផងដែរ ។ យ៉ូសែប មិន​ទាន់​ទទួល​បុណ្យជ្រមុជទឹក​ទេ ។ គាត់​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ពិធី​បុណ្យជ្រមុជទឹក ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨; ពួកបរិសុទ្ធ, ១:៦៥–៦៦

យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី លុត​ជង្គង់​អធិស្ឋាននៅក្នុង​ព្រៃ ។

យ៉ូសែប និង អូលីវើរ ឆ្ងល់ថា តើ​អ្នកណា​មាន​អំណាច​ដើម្បី​ធ្វើ​បុណ្យជ្រមុជទឹក​ដល់​មនុស្ស​ពេលនេះ ។ ពួកគេ​បាន​សម្រេចចិត្ត​សួរ​ដល់ព្រះ ។ ពួកគេ​បាន​ចូល​ទៅក្នុង​ព្រៃ ហើយ​បាន​លុត​ជង្គង់​អធិស្ឋាន ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨; ពួកបរិសុទ្ធ, ១:៦៦

ទេវតា យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់ យ៉ូសែប ស្ម៊ីធ ។

ខណៈដែល​ពួកគេ​បាន​អធិស្ឋាន ទេវតា​មួយ​បាន​បង្ហាញ​កាយ ។ លោក​បាន​និយាយ​ថា លោក​គឺជា យ៉ូហាន បាទីស្ទ ដែល​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​យូរមក​ហើយ ។ លោក​បាន​ឲ្យ​បព្វជិតភាព​អើរ៉ុន​ដល់ យ៉ូសែប និង អូលីវើរ ។ បព្វជិតភាព​គឺ​ជា​ព្រះចេស្ដា​របស់ព្រះ ។ វាត្រូវ​បាន​ប្រើ​ដើម្បី​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់ព្រះ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៩, ៧២; ពួកបរិសុទ្ធ, ១:៦៦–៦៧

យ៉ូសែប ស្ម៊ីធ ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​អូលីវើរ ខៅឌើរី នៅក្នុង​ទន្លេ​មួយ ។

យ៉ូហាន បាទីស្ទ បាន​និយាយថា​មនុស្ស​ម្នាក់​ដែលមាន​បព្វជិតភាព​អើរ៉ុន អាច​បង្រៀន​មនុស្ស​ឲ្យ​ប្រែចិត្ត និង​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​ពួកគេ​បាន ។ យ៉ូហាន បាន​ប្រាប់ យ៉ូសែប និង អូលីវើរ ឲ្យ​ទទួល​បុណ្យជ្រមុជទឹក ។ ពួកគាត់​បាន​ចូល​ទៅក្នុង​ទន្លេមួយ ហើយ​បានធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​គ្នា​ទៅវិញទៅមក ។ នៅពេល​ដែល​ពួកគេ​ចេញពី​ទឹក ពួកគេ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគាត់​សប្បាយចិត្ត​ខ្លាំង​ណាស់ !

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧០–៧៣

ពេត្រុស យ៉ាកុប និង យ៉ូហាន ផ្ដល់​បព្វជិតភាព​មិលគីស្សាដែក​ទៅ យ៉ូសែប ស្ម៊ីធ ។

ក្រោយមក ពួក​ទេវតា​ផ្សេងទៀត​បាន​មក ។ សាវក​បីនាក់​របស់​ព្រះយេស៊ូវ—ពេត្រុស យ៉ាកុប និង​យ៉ូហាន—បាន​ផ្ដល់​បព្វជិតភាព​មិលគីស្សាដែក​ទៅ យ៉ូសែប និង អូលីវើរ ។ ឥឡូវនេះ យ៉ូសែប និង អូលីវើរ អាច​ផ្តល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យ៉ូសែប និង អូលីវើរ បាន​ក្លាយ​ជា​សាវក​ផងដែរ ។ ពួកគាត់​អាច​ដឹកនាំ​សាសនាចក្រ និង​ធ្វើជា​សាក្សី​ពិសេស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១២; ពួកបរិសុទ្ធ, ១:៨៤