« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានរៀបចំឡើង » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានរៀបចំឡើង » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែមេសា ឆ្នាំ១៨៣០
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានរៀបចំឡើង
កិច្ចប្រជុំសាសនាចក្រដ៏រីករាយ
ឥឡូវនេះ ព្រះគម្ពីរមរមនត្រូវបានបោះពុម្ព ហើយអំណាចបព្វជិតភាពរបស់ព្រះបានមាននៅលើផែនដីម្តងទៀត ។ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ យ៉ូសែប ស៊្មីធថា វាដល់ពេលហើយដើម្បីរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទឡើង ។
Saints ១:៨៤
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ ស្ត្រី និងបុរសប្រហែល ៤០នាក់បានមកផ្ទះរបស់គ្រួសារវិតមើរ ដើម្បីរៀបចំសាសនាចក្រឡើង ។ ព្រះអម្ចាស់បានហៅយ៉ូសែប និងអូលីវើរឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ។ យ៉ូសែប និងអូលីវើរបានស្នើសុំឲ្យអ្នកចូលរួមលើកដៃបង្ហាញថាពួកគេគាំទ្រពួកលោកក្នុងនាមជាថ្នាក់ដឹកនាំរបស់ពួកគេ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១–៣; Saints ១:៨៤
បន្ទាប់មក យ៉ូសែប និងអូលីវើរបានប្រសិទ្ធពរសាក្រាម៉ង់ ។ ពួកលោកបានចែកវាទៅដល់អ្នកចូលរួមដើម្បីជួយពួកគេចងចាំព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក យ៉ូសែប និងអូលីវើរដាក់ដៃលើក្បាលអ្នកដែលបានទទួលពិធីបុណ្យជ្រមុជទឹក ។ ពួកលោកបានបញ្ជាក់ពួកគេថាជាសមាជិកនៃសាសនាចក្រ និងផ្ដល់ដល់ពួកគេនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៥–៧៩; Saints ១:៨៥
ព្រះអម្ចាស់បានប្រទានសារលិខិតដល់យ៉ូសែប សម្រាប់សាសនាចក្រថ្មីនេះ ។ ទ្រង់បានប្រាប់ពួកលោកឲ្យសរសេរអ្វីដែលបានកើតឡើងនៅក្នុងសាសនាចក្រ ។ ទ្រង់បានមានព្រះបន្ទូលថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការី ។ លោកបានសន្យាជាមួយសមាជិកសាសនាចក្រថា ប្រសិនបើពួកគេធ្វើតាមបទបញ្ញត្តិដែលទ្រង់បានប្រទានដល់យ៉ូសែប នោះទ្រង់នឹងប្រទានពរដល់ពួកគេ ។ ពួកអារក្សនឹងមិនមានអំណាចលើពួកគេឡើយ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២១:១–៦; Saints ១:៨៥
មនុស្សម្នាសប្បាយចិត្តណាស់ដែលមានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ! បន្ទាប់ពីការប្រជុំនោះ មានមនុស្សជាច្រើនបានទទួលពិធីបុណ្យជ្រមុជទឹក រួមទាំងម្តាយ និងឪពុករបស់យ៉ូសែប ស្ម៊ីធ ផងដែរ ។ នៅពេលឪពុករបស់លោកងើបឡើងចេញពីទឹក យ៉ូសែបបានឱបគាត់យ៉ាងណែន ។ លោកបានមានប្រសាសន៍ថា « ខ្ញុំបានរស់នៅដើម្បីឃើញឪពុកខ្ញុំធ្វើបុណ្យជ្រមុជទឹកក្នុងព្រះវិហារពិតនៃព្រះយេស៊ូវគ្រីស្ទ ! » ។
Saints ១:៨៦
ក្រោយមកនៅយប់នោះ យ៉ូសែបបានទៅព្រៃតែម្នាក់ឯង ។ ដួងចិត្តរបស់លោកបានពោរពេញដោយអំណរ ។ វាមានរយៈពេល ១០ឆ្នាំហើយចាប់តាំងពីលោកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជាលើកដំបូង ។ មានរឿងជាច្រើនបានកើតឡើងតាំងពីពេលនោះមក ។ យ៉ូសែបមានអំណរគុណយ៉ាងខ្លាំងដែលលោកអាចជួយស្ដារ ឬនាំសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទត្រឡប់មកវិញ !
Saints ១:៨៦