សេចក្តីផ្តើម
ឥឡូវនេះ យើងបន្តទៅមុខជាមួយសន្និសីទទូទៅពាក់កណ្ដាលឆ្នាំនេះ ដោយដំណើរការទៅតាមការគ្រោងទុក និងដោយមានអ្នកឡើងនិយាយ និងតន្ត្រីដែលប្រធាន ណិលសុន បានជ្រើសរើស បន្ទាប់ពីការរៀបចំអស់ជាច្រើនខែមក ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងជួបគ្នានៅពេលយើងកាន់ទុក្ខចំពោះមរណភាពរបស់ប្រធាន រ័សុល អិម ណិលសុន ដ៏ជាទីស្រឡាញ់របស់យើង ។ ខ្ញុំសូមថ្លែងទៅកាន់បងប្អូនក្នុងនាមជាប្រធាននៃកូរ៉ុមនៃពួកដប់ពីរនាក់ ដែលខ្ញុំត្រូវបានគាំទ្រនៅក្នុងមុខតំណែងនេះនៅរាល់សន្និសីទ វួដ ស្តេក និងសន្និសីទទូទៅ អស់រយៈពេលប្រាំពីរឆ្នាំកន្លះកន្លងមកហើយ ។
យើងបន្តទៅមុខជាមួយសន្និសីទទូទៅពាក់កណ្ដាលឆ្នាំនេះ ដោយដំណើរការទៅតាមការគ្រោងទុក និងដោយមានអ្នកឡើងនិយាយ និងតន្ត្រីដែលប្រធាន ណិលសុន បានជ្រើសរើស បន្ទាប់ពីការរៀបចំអស់ជាច្រើនខែមក ។ ការបន្ថែមតែមួយគត់សម្រាប់សន្និសីទលើកនេះគឺជាការថ្លែងសុន្ទរកថានៅការចាប់ផ្ដើមរបស់ខ្ញុំ និងការថ្លែងសុន្ទរកថារបស់ខ្ញុំជំនួសប្រធាន ណិលសុន នៅក្នុងសម័យប្រជុំបិទនៅរសៀលថ្ងៃអាទិត្យនេះ ។
នេះជាលើកដំបូងហើយនៅក្នុងរយៈពេលប្រមាណ ៧៥ ឆ្នាំមកនេះ ដែលប្រធានសាសនាចក្របានទទួលមរណភាពនៅពីរបីថ្ងៃមុនសន្និសីទទូទៅ ។ នោះតម្រូវឲ្យយើងរៀបចំផែនការពីរបៀបដែលយើងអាចរៀបចំការប្រជុំថ្នាក់ដឹកនាំសំខាន់ៗទាក់ទងនឹងសន្និសីទទូទៅ ក៏ដូចជាសម័យប្រជុំទូទៅនៃសន្និសីទនេះ ក្នុងពេលជាមួយគ្នានេះដែរ ក៏កំណត់ពេលធ្វើពិធីបុណ្យសពរបស់លោកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ។ ប្រធាន ណិលសុន បានយល់ពីតម្លៃនៃសន្និសីទទូទៅនៅក្នុងការផ្តល់ការណែនាំដល់ពួកបរិសុទ្ធនៅប៉ុន្មានខែខាងមុខ ។ យើងទាំងអស់គ្នាផ្ដល់ការគោរពដល់លោកដោយការធ្វើតាមកាលវិភាគសន្និសីទដែលបានគ្រោងទុក ។
នៅក្នុងគ្រានៃទុក្ខព្រួយនេះ យើងបានមានការប្រជុំដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធរបស់ប្រធាន រ័សុល អិម ណិលសុន មុនការប្រជុំសន្និសីទទូទៅរបស់យើងរួចហើយ ហើយបន្ទាប់មកបានកំណត់ពេលធ្វើពិធីបុណ្យសពរបស់លោកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីសន្និសីទនេះ ។ កិច្ចការទាំងអស់នេះត្រូវបានធ្វើឡើងដោយមានការយល់ព្រមពីក្រុមគ្រួសាររបស់ប្រធាន រ័សុល អិម ណិលសុន និងកូរ៉ុមនៃពួកដប់ពីរនាក់ ។
ចាប់តាំងពីយើងទាំងអស់គ្នាដែលត្រូវបានចាត់តាំងឲ្យឡើងថ្លែងសុន្ទរកថានៅក្នុងសន្និសីទទូទៅចង់លះបង់ពេលវេលាដែលបានចាត់របស់យើងដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ប្រធាន ណិលសុន ដោយផ្ទាល់ នោះយើងបានស្នើសុំឲ្យអ្នកឡើងថ្លែងសុន្ទរកថានៅក្នុងសន្និសីទរបស់យើងទាំងអស់ធ្វើការគោរពវិញ្ញាណក្ខន្ធលឿនៗ ដោយរង់ចាំពិធីគោរពវិញ្ញាណក្ខន្ធត្រឹមត្រូវនៅក្នុងពិធីបុណ្យសព ដែលយើងបានរៀបចំគម្រោងទុករួចទៅហើយ ។
ការគោរពវិញ្ញាណក្ខន្ធដ៏ខ្លីរបស់ខ្ញុំ—ស័ក្ដិសមសម្រាប់សន្និសីទនេះ និងចំពោះការគោរពវិញ្ញាណក្ខន្ធដែលយើងបានធ្វើរួចទៅហើយ—គឺថា ៖ ខ្ញុំស្រឡាញ់ រ័សុល អិម ណិលសុន ហើយខ្ញុំបានរៀនបន្ថែមទៀតអំពីដំណឹងល្អ និងការដឹកនាំដំណឹងល្អពីចំណងមិត្តភាព និងទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្ញុំជាមួយលោក ច្រើនជាងមនុស្សផ្សេងទៀតដែលខ្ញុំបានស្គាល់ផ្ទាល់ខ្លួន ។ លោកគឺជាគំរូរបស់យើងទាំងអស់គ្នាក្នុងនាមជាអ្នកបម្រើ និងជាអ្នកដើរតាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍ទាំងនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕