សន្និសីទទូទៅ
ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


3:26

ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ

បងប្អូន​ប្រុសស្រី ឥឡូវ​នេះ ខ្ញុំ​នឹង​បង្ហាញ​ពួក​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នកកាន់​តំណែង​ទូទៅ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សម្រាប់​ការគាំទ្រ​របស់​បងប្អូន ។

សូម​បង្ហាញ​ការគាំទ្រ​របស់បងប្អូន​តាម​ធម្មតា ។ បើ​មាន​អ្នក​ជំទាស់​ទៅនឹង​ការដាក់​ស្នើ​នេះ យើង​សូម​ឲ្យ​បងប្អូន​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​បងប្អូន ។

យើង​ត្រូវបាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដាល្លិន ហារីស អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​តទៅ​នេះ ៖ ដាល្លិន អេក អូក, ជែហ្វ្រី អ័រ ហូឡិន, ហែនរី ប៊ី អាវរិង, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌែល ជី រេនឡាន់, ហ្គើរីត ដបុលយូ ហ្គង, អូលីសេស សូរ៉េស, និង ផាទ្រីក ខៀរ៉ុន ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ជា​ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា ។

យើង​សម្គាល់​ឃើញ​ថា មាន​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ថ្មី​ចំនួន​ពីរ​នាក់ ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្នុង​សន្និសីទ​ទូទៅ ហើយ​បន្ទាប់មក​បាន​ប្រកាស​នៅលើ​គេហទំព័រ​របស់​សាសនាចក្រ ។ យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គាំទ្រ​បងប្អូន​ប្រុស​ទាំង​នេះ​នៅ​ក្នុង​ការចាត់តាំង​ថ្មី​របស់​ពួកលោក ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ណា​ជំទាស់ សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គាំទ្រ​ដល់​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួកចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នកកាន់​តំណែង​ទូទៅ​ដទៃ​ទៀត​ដែល​បាន​បង្កើត​ឡើង​នាពេល​បច្ចុប្បន្ន​នេះ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

ប្រសិន​បើ​មាន​អ្នក​ទាំង​ឡាយ​ណា​ដែល​ជំទាស់ សូម​បង្ហាញ ។

សូម​អរគុណ​បងប្អូន​ប្រុស​ស្រី​សម្រាប់​ការគាំទ្រ​របស់​បងប្អូន​ជំនួស​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

មាន​ការផ្លាស់ប្តូរ​ចំពោះពួកចិតសិប​នាក់​ប្រចាំ​តំបន់

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម​ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុងពេល​សម័យប្រជុំ​ដឹកនាំ​ដែល​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​សន្និសីទទូទៅ ៖

Bhanu K. Hiranandani និង Fernando Vivas ។